គេបែងចែកវេយ្យាករណ៍ជាច្រើន ផ្នែកដូចខាងក្រោម៖ • វេយ្យាករណ៍ពិពណ៌នា • វេយ្យាករណ៌បទដ្ឋាន • វេយ្យាករណ៌ប្រវត្តិសាស្រ្ត • វេយ្យាករណ៍ប្រៀបធៀប • វេយ្យាករណ៍ទូទៅ • វេយ្យាករណ៍កំណត់វិធាន…។
vrean.com Latest Questions
វណ្ណៈទាសករមាន ៣ប្រភេទ គឺ • ពួកអ្នកងារទាំងអស់សុទ្ធតែជាទាសករ ដូចជា ពលកម្លោះមហាត នៅបម្រើព្រះរាជាដូចជា ឃ្វាលដំរី ធ្វើស្រែ ចាំឃ្លាំង បុកអង្គរ ។ ពួកគេទាសករ ហៅថាខ្ញុំ គឺជាអ្នកជំពាក់បំណុលគេដោយប្រគល់ខ្លួនឱ្យម្ចាស់បំណុល ។ ពួកគេអាចលោះខ្លួនបានប្រសិនមានអ្នកធានាយកប្រាក់មកលោះបំណុល ។ កូនបំណុលគ្មានប្រាក់លោះក្លាយជាទាសករអស់មួយជីវិត ឬ តពូជទៀតផង • ទាសករម៉្យាងទៀតគឺបានមកពីការទិញ ឬត្រូវគេចាប់យកមកលក់សម្រាប់មុខរបរពាណិជ្ជកម្ម ដូចជាពួកទាសករស្បែកខ្មៅនៅសហរដ្ឋអាមេរិកនៅសតវត្សទី១៨ ។ ...
មាត្រា ១៥ នៃច្បាប់អាពាហ៍ពិពាហ៍បានចែងថាឪពុកម្តាយត្រូវ ៖ • ស្រឡាញ់ថ្នាក់ថ្នម និងយោគយល់ដល់កូនទាំងអស់ស្មើៗគ្នា • ពង្រីកការអប់រំខាងស្មារតី សីលធម៌វិន័យផ្ទាល់ខ្លួន និងសាសនា • ត្រួតពិនិត្យរាល់សកម្មភាព និងការកំសាន្តរបស់កូន • អប់រំកូនឱ្យឩស្សាហ៍ព្យាយាមអត់ធ្មត់ សន្សំសំចៃ និងមានជំនឿលើខ្លួនឯង • អប់រំកូនឱ្យពួកគេមានគំនិតស្នេហាមាតុភូមិ មានស្មារតីសាមគ្គីអន្តរជាតិ ស្រឡាញ់ពលកម្ម • ជួយជំរុញ លើកទឹកចិត្តធ្វើកិច្ចការផ្ទះ កិច្ចការសាលារៀននិងកិច្ចការសង្គម • បង្រៀនគេពីភារកិច្ចជាពលរដ្ឋ • ផ្តល់ដំបូន្មានល្អៗ ចំពោះការអិភវឌ្ឍ និងសុខុមាលភាព • ធ្វើជាគំរូល្អដល់ពួកគេ
• បណ្ដាលប្រទេសអាស៊ានដែលស្ថិតនៅក្រោមអាណនិគមបរទេសមាន៖ ប្រទេសកម្ពុជាក្រោមអាណនិគមបារាំងទទួលបានឯករាជ្យនៅថ្ងៃទី០៩វិច្ឆិកា១៩៥៣ • ប្រទេសវៀតណាមក្រោមអាណានិគមបារាំង • ប្រទេសឡាវក្រោមអាណានិគមបារាំង • ប្រទេសឥណ្ឌូនេស៊ីក្រោមអាណនិគមហូឡង់ • ប្រទេសម៉ាឡេស៊ីក្រោមអាណានិគមអង់គ្លេស • ប្រទេសសិង្ហបុរីក្រោមអាណនិគអង់គ្លេសនិងក្រោយមកជារដ្ឋមួយនៃសហព័ន្ធម៉ាឡេស៊ិ • ប្រទេសហ្វីលិពីនក្រោមអាណនិគមអេស្បាញនិងសហរដ្ឋអាមេរិក • ប្រទេសប្រ៊ុយណេក្រោមអាណានិគមអង់គ្លេស • ប្រទេសភូមាក្រោមអាណានិគមអង់គ្លេស
ក្រោយពីកងទ័ពអណ្ណាមបរាជ័យ ព្រះបាទអង្គឌួងបានបញ្ជូនកងទ័ពខ្មែរមួយកងទៅកាន់ខេត្ត មាត់ជ្រូក ក្នុងបំណងបង្ហាញថា ទឹកដីកម្ពុជាក្រោយជាទឹកដីរបស់ខ្មែរ ។ ប៉ុន្ដែត្រូវបានទទួលបរាជ័យ ពីព្រោះព្រះអង្គបានសោទីវង្គតនៅទី ១៨ ខែតុលា ឆ្នាំ ១៨៦០ ។
នៅលើសកលលលោកយើងនេះរចនាសម្ព័ន្ធគ្រួសារនីមួយៗមិនដូចគ្នាទេ ។ គ្រួសារខ្លះជឿថាម្តាយអ្នកបង្កើតវង្សត្រកូល ។ ពួកគេបានគោរពម្តាយដូចជា អាទិទេពព្រមទាំងបានប្រគល់អំណោយត្រួតត្រាក្នុងគ្រួសារ ដោយម្តាយគ្រប់គ្រង់ ។ បន្ទាប់មក គេសាងរូបម្តាយរបស់គេជានិមិត្តរូបនៃព្រះអាទិទេពដែលគេហៅថា «តូតឹម« ។ ហើយគ្រួសារប្រភេទនេះគេហៅថា គ្រួសាររបបម្តាយ ។ គ្រួសារប្រភេទខ្លះជឿថាឪពុកជាអ្នកបង្កើតវង្សត្រកូល ។ គេបានសាងរូបឪពុកទុកជាតូតឹមព្រមទាំងទុកឪពុកជាធំនៅក្នុងគ្រួសារ ហើយគេហៅថា គ្រួសាររបបឪពុក ។ នៅក្នុងគ្រួសារដែលគេនិយមឪពុកជាធំ គេឃើញមានគ្រួសាររ៉ូមុំាគ្រួសារអាឡឺម៉ង ។ល។
សាឡុត ស បានធ្វើដំណើរទៅប្រទេសវៀតណាមខាងជើងនៅឆ្នាំ ១៩៦៥ ហើយក្រោយមកធ្វើដំណើរទៅសប្រទេសចិនទៀត ។
សិទ្ធិសេដ្ឋកិច្ច ជាសិទ្ធិដែលផ្តល់ និងអនុញ្ញាតិឱ្យប្រជាពលរដ្ឋមានការអភិវឌ្ឍផ្នែកជីវភាព ទ្រព្យសម្បត្តិក្នុងបំណងលើកតំកើងសុខមាលភាពប្រជាពលរដ្ឋ ។