ថ្ងៃទី ១១ ខែសីហា ឆ្នាំ១៨៦៣
vrean.com Latest Questions
ដំបូងត្រូវពិនិត្យសកម្មភាព និងអំពើរបស់ខ្លួនឯងសិនរួចពិនិត្យសកម្មភាព និងអំពើគ្រប់វិស័យរបស់មនុស្សដែលនៅជុំវិញខ្លួនឯង សា្ថប័នសង្គមដែលខ្លួនរស់នៅនិងទំនាក់ទំនងរវាងបុគ្គលនិងសង្គមផង។
សង្គមវិជ្ជា គឺជាចំណេះដឹងប្រាប់ពីកំណើតជីវភាពរស់នៅកំណើតវប្បធម៏ និងអរិយធម៏របស់មនុស្សក្នុងសង្គម។ ពលរដ្ឋវិជ្ជាប្រាប់ពីការចេះពិនិត្យ ពិចារណាក្នុងសកម្មភាពនៃសង្គមមនុស្សគ្រប់ទិដ្ឋភាព រួមមានៈ ចេះពិនិត្យមើលអំពើ និងសកម្មភាពរបស់មនុស្សដែលធ្វើជាក់ស្តែងក្នុងសង្គមរាល់ថ្ងៃ ដូចជា អំពើជីវភាពរស់នៅរបស់ប្រជាពលដ្ឋរបៀបគ្រប់គ្រងរបស់អាជ្ញាធរពីសេដ្ឋកិច្ចរបស់ប្រទេសខ្លួន អំពើបរិដ្ឋាននៃសង្គម និងនៃមាតុប្រទេសជាដើម។
ត្រូវដើរជាមួយគ្នាជាការចាំបាច់ ព្រោះពលរដ្ឋវិជ្ជានិងនយោបាយជាបងប្អូនបង្កើតនិងគ្នា អាចដឹកដៃគ្នាកសាងសន្តិភាពបាន។ ពលរដ្ឋវិជ្ជានាំឲ្យពលរដ្ឋម្នាក់ៗស្គាល់តម្លៃនៃសិទ្ធិសេរីភាពរបស់ខ្លួនផង ស្គាល់ការងារខាងសេដ្ឋកិច្ចដែលទាក់ទិនទៅនឹងជីវភាពរបស់ខ្លួនផង។ ឯនយោបាយគោរពសិទិ្ធសេរីភាពរបស់ប្រជារាស្រ្តទូទាំងប្រទេស និងជីវភាពខាងសេដ្ឋកិច្ច សម្រាប់ប្រទេសជាតិទាំងមូល ព្រមទាំងចាំបាច់ក្នុងការឈ្វេងយល់អំពីរបបគ្រប់គ្រងណា ដែលប្រជាពលរដ្ធភាគច្រើនតម្រូវ។
ប្រជាពលរដ្ឋម្នាក់ៗ មានកាតព្វកិច្ចយ៉ាងមម៉ាញឹក និងធ្ងន់ធ្ងរក្នុងរង្វង់សេដ្ឋកិច្ចរបស់ខ្លួនដែលទាក់ទិនទៅនឹងសេដ្ឋកិច្ច រស់ជាតិទាំងមូល ដែលជាកង្វាល់របស់រដ្ឋាភិបាល ក្នុងបញ្ហាជាតិ និងអន្តរជាតិ។ បើស្ថានភាពខាងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះខ្សោយប្រជាពលរដ្ឋម្នាក់ៗ រស់នៅដោយថ្លៃថ្នូរបានដោយលំបាក។
ប្រសិទ្ធិភាពនៃលទ្ធិប្រជាធិបតេយ្យ អាស្រ័យប្រជាពលរដ្ឋចេះដឹងច្រើន ទើបប្រជាធិបតេយ្យមានដំណើរការបានល្អ។ ដើម្បីសម្រេចគោដៅនេះមនុស្សទាំងអស់ ទាំងរាស្រ្ត ទាំងមន្រ្តី ត្រូវនៅក្រោមច្បាប់ និងគោរពច្បាប់ជានិច្ច។
ប្រសិទ្ធិភាពនៃលទ្ធិប្រជាធិបតេយ្យ អាស្រ័យប្រជាពលរដ្ឋចេះដឹងច្រើន ទើបប្រជាធិបតេយ្យមានដំណើរការបានល្អ។ ដើម្បីសម្រេចគោដៅនេះមនុស្សទាំងអស់ ទាំងរាស្រ្ត ទាំងមន្រ្តី ត្រូវនៅក្រោមច្បាប់ និងគោរពច្បាប់ជានិច្ច។
អំណាចសម្រាប់គ្រប់គ្រងរដ្ឋមានបីគឺៈ • នីតិបញ្ញតិ្ត ( រដ្ឋសភាព តំណាងរាស្រ្ត១២០រូប) សម្រាប់ធ្វើច្បាប់ • នីតិប្រតិបត្តិ ( គណៈរដ្ឋមន្ត្រី) សម្រាប់អនុវត្តច្បាប់ • អំណាចតុលាការ ( អង្គចៅក្រម) សម្រាប់ជំនុំជំរះក្តី និងរក្សាយុតិ្តធម៏ជូនសង្គម ការបែងចែកអំណាចសម្រាប់គ្រប់គ្រងរដ្ឋបែបនេះសម្រាប់ឲ្យមានការទប់គ្នាទៅវិញទៅមក ជៀសវាងការប្រើអំណាចដោយរំលោភ។
ក្នុងវិស័យអប់រំ រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើតមានគោលនយោបាយដូចជា៖ • កុមារត្រូវចូលរៀននៅអាយុ៦ឆ្នាំ។ • សម្រាប់សិស្សថ្នាក់ទី៧-១០ ត្រូវចំណេញក្នុងមួយសប្ដាហ៍ ២ថ្ងៃដើម្បីធ្វើកម្មសិក្សា ក្នុងសាលាពហុបច្ចេកទេសខាងមុខជំនាញនៅក្នុងរោងចក្រ ឫកសិដ្ឋាន។ • សិស្សចាប់ពីថ្នាក់ទី១០ ឡើងទៅត្រៀមរៀនបន្ថែម២ឆ្នាំ សម្រាប់ថ្នាក់ហ្វឹកហ្វឹននៅមធ្យមសិក្សានិង៣ឆ្នាំសម្រាប់សាលាមុខជំនាញ។
នៅក្នុងវិស័យសុខាភិបាល រដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់ខាងកើត មានគោលនយោបាយដូចជា៖ • ព្យាបាលជំងឺដល់ប្រជាជនដោយមិនគិតថ្លៃ។ • រដ្ឋាភិបាលបានបណ្ដុះបណ្ដាលពេទ្យគ្រប់ជំនាញនោឆ្នាំ ១៩៨៥ សម្រាប់គ្រូពេទ្យថ្នាក់វេជ្ជបណ្ឌិតចំនួន ៣៧ ៩៤៣ នាក់ទន្ថពេទ្យ ១១ ៧៥៧ នាក់ និងឪសថការី ...