បារាំងជំទាស់មិនឲ្យអង់គ្លេសចូលជាសមាជិកទីផ្សាររួមអឺរ៉ុបដោយសារ ៖ • អង់គ្លេសជាដៃគូជិតស្និតជាមួយសហរដ្ឋអាមេរិក • បារាំងចង់រក្សាឯករាជ្យ និងអធិបតេយ្យភាព • មិនចង់ឲ្យមានឥទ្ធិពលសហរដ្ឋអាមេរិកនៅទ្វីបអឺរ៉ុប ។
vrean.com Latest Questions
គេចែកកាលសម័យជាសករាជនិងរង្វាស់ពេល ៖ ក. សករាជ • គ្រប់កាលវិទ្យា ទាំងអស់ត្រូវតែមានដើមទី១នៃសករាជ ។ សករាជមាន ៖ • ពុទ្ធសករាជ៖ គិតចាប់ពីឆ្នាំ ៥៤៣ មុនគ.ស ពេលដែលព្រះពុទ្ធចូលនិពា្វន ។ • គ្រឹស្តសករាជ៖ គិតចាប់ពីឆ្នាំទី១ នៃកំណើតព្រះយេស៊ូ ។ • មហាម៉ាត់សករាជ៖ គិតចាប់ពីឆ្នាំ ៦២២នៃគ.ស ពេលដែលមហាម៉ាត់រត់គេចពីសត្រូវពីក្រុងឡាម៉ិច ទៅក្រុងមេឌិន ។
សេដ្ឋកិច្ចប្រទេសសិង្ហបុរីពឹងផ្អែកលើវិស័យ៣ គឺ ៖ • ឧស្សាហកម្ម • ពាណិជ្ជកម្ម • ទេសចរណ៍។
នៅក្នុងបទសម្ភាសជាមួយនឹងកាសែត ញូវយ៉ក ព្រះអង្គបានថ្លែងថា បើសិនជាប្រទេសឥណ្ឌូចិនមិនបានទទួលឯករាជ្យពីបារាំងទេនោះ នោះប្រជាជនខ្មែរនៅទូទាំងប្រទេសនឹងក្រោកតស៊ូឡើងធ្វើការប្រឆាំងនឹងអាណានិគមបារាំង ហើយនៅពេលនោះជោគជ័យ របស់ពួកកុំមុយនីស្ដនឹងកើតមានឡើងជាស្វ័យប្រវត្តិ ។
នៅផ្នែកកណ្តាលនៃណេប៊ុយឡាព្រះអាទិត្យមានផ្ទុកម៉ាសយ៉ាងធំនិងកម្តៅកាន់តែក្តៅឡើងៗដោយសារការរលាយអ៊ីដ្រូសែន លំនាំនេះបង្កើតអោយមាន…
ពាក្យអាណាព្យាបាលនិងអាណានិគមមានន័យដូចតទៅ៖ • អាណាព្យាបាល គឺជាប្រព័ន្ធគ្រប់គ្រងមួយ ដែលប្រទេសជាម្ចាស់ស្រុកមានស្វ័យភាពក្នុងការគ្រប់គ្រង់ប្រព័ន្ធរដ្ឋបាលរបស់ខ្លួន។ចំណែកឯប្រទេសអាណាព្យាបាលវិញ គឺមានតូនាទីត្រឹមតែជាទីប្រឹក្សាប៉ុណ្ណោះ។ • អាណានិគមគឺ ជាប្រព័ន្ធគ្រប់គ្រង់មួយដែលប្រទេសជាម្ចាស់ស្រុកពុំមានសិទ្ធិស្វ័យគ្រប់គ្រងលើប្រព័ន្ធរដ្ឋបាលរបស់ខ្លួនទេ។ប្រព័ន្ធរដ្ឋបាលនេះត្រូ វគ្រប់គ្រង់ដោយប្រទេសអាណានិគមនិយម។
សេចក្តីសុខទាំង ៥ យ៉ាងនោះគឺៈ • សេចក្តីសុខ ព្រោះមានទ្រព្យ • សេចក្តីសុខ ព្រោះមានប្រើប្រាស់ទ្រព្យ • សេចក្តីសុខ ព្រោះពុំមានបំណុល • សេចក្តីសុខ ព្រោះមិនមានទោល • សេចក្តីសុខ ព្រោះគ្មានសង្គ្រាម។
វឌ្ឍនភាព តាមបែបសហរដ្ឋអាមេរិកមានឥទ្ធិពលវិជ្ជមាន និងអវិជ្ជមាន ដូចជា៖ ក. ឥទ្ធិពលវិជ្ជមាន ៖ • ធ្វើឱ្យសេដ្ឋកិច្ចរីកចម្រើន • ប្រជាពលរដ្ឋមានការងារធ្វើគ្រប់ៗគ្នាៗ • ជីវភាពប្រជាជនមានភាពធូរធារ • ការរស់នៅប្រកបដោយផាសុកភាព • មានសម្ភារៈប្រើប្រាស់ទំនើបៗ • វិទ្យាសាស្រ្តមានភាពជឿនលឿន • មានសេវាកម្មល្អ • អាចធ្វើឱ្យគេពង្រីកឥទ្ធិពលទៅលើប្រទេសដទៃទៀត ។ ខ. ផលអវិជ្ជមាន • ប្រជាជនឥតការងារធ្វើ • មានគំលាតរស់នៅរវាងប្រជាជនអ្នកមាន និងប្រជាជនក្រដែលរស់នៅដោយស៊ីឈ្នួលគេ • សហគ្រាសតូចតាចមិនអាចឈរជើងបានព្រោះសហគ្រាសធំៗលេបត្របាក់ • ការរីកចម្រើននាំឱ្យសហរដ្ឋអាមេរិកវាទទីលើប្រទេសដទៃ • នាំឱ្យមានកំណើនប្រជាជនយ៉ាងឆាប់រហ័សមានការកសាងហេដ្ឋារចនាសម្ព័ន្ធបន្ថែមជាច្រើនទៀត ។
រណៅសមុទ្រដែលជ្រៅជាងគេគឺ ក្បែរកោះ ម៉ារីយ៉ាន ក្នុងមហាសមុទ្រប៉ាស៊ីភិច។ ឈ្មោះអន្លង់ ម៉ារីយ៉ាន ជំរៅ ១១,០៣៣ ម៉ែត្រ។