លទ្ធិប្រជាធិបតេយ្យ អនុវត្តជាដំបូងនៅប្រទេសកម្ពុជាក្នុងឆ្នាំ ១៩៤៧ នៅពេលដែលព្រះរាជាណាចក្រយើង ប្រកាន់នូវរបបរាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត។
vrean.com Latest Questions
លក្ខណៈពិសេសនៃលទ្ធិប្រជាធិបតេយ្យមានសិទ្ធិនិង សេរីភាពរបស់បុគ្គល សេរីភាពសារពត៏មាន មានគណបក្សនយោបាយច្រើនការបោះឆ្នោតដោយសេរី និងយុត្តិធម៏ ពហុនិយមនិងការអធ្យាស្រ័យ ការផ្ទេរអំណាចឲ្យគណបក្សឈ្នះឆ្នោតដោយសន្តិវិធី រដ្ឋាភិបាលអព្យាក្រិតផ្នែកនយោបាយ ការបែងចែកអំណាចទាំងបីទំនាក់ទំនងល្អរវាងអ្នកដឹកនាំ និងប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ឲ្យបានញញឹមទូលំទូលាយនិងជិតសិ្នទ្ធិ និងយកច្បាប់ជាធំជាដើម….។
ក្នុងរបបប្រជាធិបតេយ្យសេរី ប្រជាពលរដ្ឋមានសិទ្ធិបង្កើតម៉ាស៊ីនផ្សព្វផ្សាយពត៏មាន និងមតិដោយខ្លួនឯងបាន ដូចជាសារពត៏មានវិទ្យុ ទូរទស្សន៏ តាមសេចក្តីអនុញ្ញាតពីក្រសូងពត៏មាន។
ក្នុងកិច្ចការនយោបាយ ប្រជាពលរដ្ឋមានសិទ្ធិបង្កើតសមាគម៏ផ្សេងៗ ដោយរួមទាំងគណបក្សនយោបាយផង។
ប្រជាពលរដ្ឋបង្កើតគណបក្សនយោបាយ ដើម្បីផ្សព្វផ្សាយនូវគំនិតរបស់គេ ស្តីពីការគ្រប់គ្រងប្រទេស។
លទ្ធិប្រជាធិបតេយ្យត្រូវការឲ្យមានការបោះឆ្នោត ព្រោះថាប្រជាពលរដ្ឋមិនអាចទៅគ្រប់គ្រងរដ្ឋទាំងអស់គ្នាបានទេ។ គេចាំបាច់ត្រូវតែជ្រើសរើសតំណាងតាមមតិភាគច្រើន ឲ្យទៅធ្វើការជំនួសគេ។ សំខាន់ជាងនេះ គឺចៀសវាងសង្គ្រាមបង្ហូរឈាម។ ការបោះឆ្នោតជួយឲ្យមានការប្តូរអ្នកដឹកនាំដោយអហឹង្សាតាមរយៈសន្លឹកឆ្នោត មិនមែនដោយគ្រាប់កាំភ្លើងឡើយ។
លទ្ធិប្រជាធិបតេយ្យ ត្រូវការឲ្យមានពហុភាព ព្រោះថាមនុស្ស និងក្រុមមនុស្ស យើងតែងមានជំនឿនិងគំនិតប្លែកៗ ពីគ្នា។ មនុស្សដែលរស់នៅក្នុងសង្គមប្រជាធិបតេយ្យ មិនត្រូវគិតថាមានតែក្រុមខ្លួនទេដែលឈ្នះរហូត ឬថាមានតែក្រុមខ្លួនដែលមានគំនិតថា នៅមានក្រុមដទៃទៀតអាចនឹងឈ្នះខ្លួននៅពេលក្រោយ ហើយនៅមានគំនិតនៃក្រុងដទៃទៀត ដែលអាចនឹងល្អជាងយើងផងដែរ។ មតិភាពច្រើនត្រូវគោរព និងអាចការពារមតិ និងទស្សនភាគតិចផង។
គណបក្សចាញ់ឆ្នោត ត្រូវតែប្រគល់អំណាចឲ្យគណបក្សឈ្នះឆ្នោតជាដាច់ខាត ព្រោះថា ការប្រគល់អំណាចឲ្យនោះ គ្រាន់តែជាការប្រគល់ឲ្យបណ្តោះអាសន្នតែប៉ុណ្ណោះ។ ថ្ងៃក្រោយគណបក្សចាញ់អាចមានឳកាសត្រឡប់មកកាន់អំណាចវិញនៅពេលបោះឆ្នោតលើកក្រោយ។
លទ្ធិប្រជាធិតេយ្យមានបីរបបដូចជា : • របបប្រធានាធិបតីនិយម ដូចប្រទេសអាមេរិក • របបសភានិយម ដូចប្រទេសអង់គ្លេស និងអូស្ត្រាលី • របបចម្រុះ គឺសភានិយមពាក់កណ្តាល ប្រធានាធិបតីនិយមពាក់កណ្តាលដូចប្រទេសបារាំង
ការដោះស្រាយសម្រុះសម្រួលបណ្តឹងរបស់ប្រជាជនពីរឿងទំនាស់ដីធ្លីមិនជាការងាយស្រួយទេ។ ប៉ុន្តែគ្រប់ពាក្យបណ្តឹងទំនាស់ដីធ្លីរវាងប្រជាជន និងរដ្ឋអំណាចមូលដ្ឋាន ក្រសួងមហាផ្ទៃបានលើកគោលការណ៏”ជាបឋម”ដូចតទៅ ៖ ពិនិត្យឲ្យបានច្បាប់លាស់មុននឹង ដោះស្រាយសម្រុះសម្រួល។ ហើយបើចាំបាច់ត្រូវដោះស្រាយសម្រុះសម្រួលតាមច្បាប់ប្រគល់ឲ្យនោះត្រូវៈ ពិនិត្យពាក្យបណ្តឹង និងប្រមូលពត៏មានបន្ថែម”ឬចុះអង្កេតរដ្ឋបាល” លើកផែនការច្បាស់លាស់ “អំពីពេលវេលាត្រូវប្រជុំដោះស្រាយ”។រឿងនេះត្រូវចាត់ឲ្យមន្ត្រី ត្រឹមថ្នាក់ណាទទួលដោះស្រាយ។អ្នកណាខ្លះចូលរួម ឬអ្នកណាខ្លះជាតំណាងឲ្យភាគីនីមួយៗ ។ត្រូវមានការទទួលខុសត្រូវក្នុងអង្គប្រជុំច្បាស់លាស់។ អ្នកដោះស្រាយសម្រុះសម្រួលត្រូវតែតាំងចិត្ត • ត្រូវស្តាប់គេឯង ដើម្បីឲ្យយល់បញ្ហាច្បាស់ដោយត្រូវធ្វើឲ្យម្នាក់ៗ មានផលប្រយោជន៏ខ្លះផង។ • បើទំនាស់កើតឡើង ត្រូវគិតរកប្រភពសម្រាប់គំនិតផ្តួចផ្តើមដោះស្រាយ ពិសេសអ្នកទទួលខុសត្រូវដោះស្រាយបញ្ហាត្រូវស្គាល់ៈ • ប្រភេទទំនាស់ • ប្រភពទំនាស់