ពណ៌នានយោបាយអព្យាក្រឹតនៅក្នុងរបបសង្គមរាស្រ្ដនិយម (ឆ្នាំ១៩៥៣-១៩៧០) ៖ មូលហេតុបណ្ដាលឪ្យកម្ពុជាអនុវត្តន៍នយោបាយអព្យាក្រឹត ៖ • អនុវត្តតាមសេចក្ដីសម្រេចរបស់សន្និសីទក្រុងហ្សឺណែវ ឆ្នាំ ១៩៥៤ ដែលស្នើរដោយសូវៀត និងចិន • កម្ពុជាចង់រួមរស់ដោយសន្ដិសហវិជ្ជមានជាមួយបណ្ដាប្រទេសនានាលើពិភពលោក ពិសេសប្រទេសជិតខាង ដើម្បីពង្រីងនយោបាយអព្យាក្រឹតរបបសង្គមរាស្រ្ដនិយមបាន ៖ • ១៨ មីនា ១៩៥៥ ក្នុងដំណើរទស្សនកិច្ចនៅឥណ្ឌា សម្ដេចនរោត្តម សីហនុ បានចុះហត្ថលេខាជាមួយលោក នេរុ លើសេចក្ដីប្រកាសរួមមួយ គឺការរួមរស់នៅជាមួយគ្នាដោយសុខសន្ដិភាព • ១៨-២៤ ...
vrean.com Latest Questions
ដែលហៅថាការបំពុលអាកាស គឺជាការបន្ថែមសារធាតុបំពុលទាំងឡាយចូលក្នុងបរិយាកាស និងបង្កឲ្យមានបាតុភូត ភ្លៀងអាស៊ីត …
ចលនាតស៊ូដើម្បីឯករាជ្យជាតិក្នុងប្រទេសកម្ពុជាបានប្រព្រឺត្តទៅយ៉ាងដូចជា ៖ • ការតស៊ូដោយអាវុធ គឺដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈ ដែលមានការជួយគាំទ្រពីសំណាក់កងទ័ពវៀកមិញ • ការតស៊ូដោយសន្ដិវិធី ដឹកនាំដោយសម្ដេចព្រះនរោត្តមសីហនុ ( នយោបាយការទូត) ។
មេទ័ពសូវៀតឈ្មោះដែលបានបញ្ជាឲ្យបិទផ្លូវចេញចូលទៅកាន់អាឡឺម៉ង់ខាងលិច គឺមានឈ្មោះថា សូកូឡូវស្គីនៅឆ្នាំ១៩៤៨ ដោយសារគាត់យល់ឃើញថា ប៊ែរឡាំងស្ថិត នៅអឡឺម៉ង់ខាងកើត ដូចនេះសហភាពសូវៀតត្រូវតែត្រួតត្រារាល់ការចេញ ចូលទៅកាន់ប៊ែកឡាំងខាងលិចហើយច្រកនេះបើកឡើងវិញនៅឆ្នាំ១៩៤៩។
តំបន់ដែលប្រឈមនឹងការឆ្លងជំងឺគ្រុនចាញ់ខ្ពស់ជាងគេ គឺតំបន់មាត់សមុទ្រ ខ្ពង់រាប និងតំបន់ជួរភ្នំ ពិសេសគឺភូមិភាគឦសាន ពាយ័ព្យ ឩត្តរ និងចម្ភារកៅស៊ូ ។
វិបត្តិនេះបានជះឥទ្ធិពលដល់ប្រជាជន និងសង្គមដូចជា ៖ • ប្រជាជនរាប់លាននាក់ត្រូវបានបាត់បង់ការងារធ្វើ និងបាត់បង់ប្រាក់កម្រៃប្រចាំថ្ងៃ ។ • កសិដ្ឋានចំនួន ១៤៨ ត្រូវប្រកាសរីបអូស ដោយសារជំពាក់បំណុលធនាគារ ។
ប្រាសាទបុរាណខ្មែរ ដែលរាជរដ្ឋភិបាលបញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមាន៖ • ប្រាសាទអង្គរវត្ត ស្ថិតក្នុងខេត្ត សៀមរាប បញ្ចូលនៅថ្ងៃទី២៤ ខែ ធ្នូ ១៩៩២។ • ប្រាសាទព្រះវិហារ ស្ថិតក្នុងខេត្ត ព្រះវិហារ បញ្ចូលនៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ ២០០៨ • ប្រាសាទសំបូរព្រៃគុក ស្ថិតក្នុងខេត្ត កំពង់ធំ បញ្ចូលនៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០១៧។
សិលាប្រែកំណើតវាយភាពក្រាមបន្ទះ និងវាយភពគ្មានក្រាមបន្ទះខុសគ្នាត្រង់ សិលាប្រែកំណើតវាយភាពក្រាមបន្ទះមានផ្ទុកគ្រាប់រ៉ែដែលតម្រៀបជាជួរដោយសារសម្ពាធ។ ឯសិលាប្រែកំណើតវាយភាពគ្មានក្រាមបន្ទះ គឺគ្មានការតម្រៀបជួរនៃគ្រាប់រ៉ែទេ។ ជាទូទៅសិលាកើតឡើងពីរ៉ែមួយ ពីរ ឬបីប្រភេទ។