ដើម្បីរៀបចំស្ថារសេដ្ឋកិច្ចឡើងវិញ លោកប្រធានាធិបតី រ៉ូ សឺវែល បានប្រើអស់រយៈពេល១០០ថ្ងៃដោយលោកបានប្រើប្រាស់បណ្ដាញព័ត៌មានវិទ្យា ដើម្បីជូនប្រជាជាតិជ្រាបអំពីគម្រោងផែនការនេះ ។ ជំហានដំបូងនៅក្នុងផែនការនេះគឺលោកបានបង្កើតភ្នាក់ងាររដ្ឋបាលសហព័ន្ធនៅឆ្នាំ១៩៣៣ដើម្បីជួយទៅដល់អ្នកអត់ឃ្លាន និងអ្នកគ្មានទីជម្រកជាទឹកប្រាក់៥០០លានដុល្លាសម្រាប់ផ្ដល់អាហារសម្លៀកបំពាក់និងការងារ ។
vrean.com Latest Questions
សាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ឬអាឡឺម៉ង់ខាងកើតបានបិទព្រំដែនប្រទេសទាំងពីរយ៉ាងជិតនៅថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៦១។
វិមានអនុស្សាវរីយ៍ « នយោបាយឈ្នះឈ្នះ » មានច្រកទ្វារចូលក្នុងវិមានចំនួន៣គឺ៖ • ច្រកទ្វារទី១៖ ចម្លាក់លើទ្វារសុខដុមនីយកម្មសាសនា៖ រួបរចនានៅលើផ្តែរយកសាសនាបីជាគោល គឺព្រះពុទ្ធសាសនា អ៊ីស្លាមសាសនា និងគ្រឹស្តសាសនា • ច្រកទី២៖ ចម្លាក់លើទ្វារនិមិត្តសញ្ញា « នយោបាយឈ្នះឈ្នះ » រួបរចនានៅលើផ្តែរ គឹការធានាបីយ៉ាងបស់នយោបាយឈ្នះឈ្នះ • ច្រកទី៣៖ ចម្លាក់លើទ្វារសុខដុមនីយកម្មសម័យប្រវត្តិសាស្រ្តខ្មែររូបរចនានៅលើផ្តេរ ស្តីពីវប្បធម៌និងបេតិកណ្ឌជាតិដែលក្នុងនោះជ្រើសយកប្រាសាទដែលល្បីៗក្នងប្រទេសកម្ពូជាពីអាយុកាលពីអង្គររហូតដល់ចុងអង្គរ ។
សំបុត្រអាពាហ៍ពិពាហ៍មានប្រយោជន៍ជាអាទិ៍គឺ • បានទទួលសិទ្ធិប្រពន្ធមានខាន់ស្លាពេញច្បាប់មិនអាចលែងលះគ្នាតាមទំនើងចិត្តដូចអនីតិសង្វាសឡើយ • ប្តីប្រពន្ធមានសិទ្ធិជ្រើសដោយសេរីនូវវិជ្ជាជីវៈសកម្មភាព នយោបាយ វប្បធម៌ និងសង្គម • ធ្វើប្លង់កម្មសិទ្ធិទ្រព្យសម្បត្តិរួម • ប្តីប្រពន្ធមានសិទ្ធិស្មើគ្នាលើទ្រព្យសម្បត្តិរូម • មានសិទ្ធិទទួលបានអត្តាធិនភាព ចំពោះគូស្វាមីអនីតិជន • មានសិទ្ធិទទួលអាហារកិច្ចនៅពេលលែងលះ ។
សេចក្តីប្រាថ្នារបស់មនុស្សមាន២ប្រភេទ៖ • បំណង់ គឺជាសភាពផ្លូវចិត្តរបស់មនុស្សដែលមនុស្សដឹងខ្លួននៅពេលដែលគេប្រទះឃើញរបស់អ្វីមួយដែលហាក់ដូចជាមានប្រយោជន៍សំខាន់ចំពោះខ្លួនគេ។ • ចំណង់ គឺជាសេចក្តីប្រាថ្នាឬអារម្មណ៍ខ្លាំងក្លាក្នុងការចង់បានឬចង់ធ្វើអ្វីមួយដែលបង្ហាញឲ្យឃើញច្បាស់លាស់ជាបង្គួរ។
រ៉ែឧស្សាហកម្ម និងរ៉ែសំណង់មានៅក្នុងតំបន់មួយចំនួនដូចជាៈ • បាសាល់ នៅកំពង់ចាម និងស្នួល (ខេត្តក្រចេះ) • ក្រានីត នៅភ្នំបាសិត និងនៅកំពង់ឆ្នាំង • ថ្មកំបោរ នៅសេរីសោភ័ណ បាត់ដំបង និងកំពត • រីយ៉ូលីត នៅកូនភ្នំមួយចំនួនក្បែរក្រុងភ្នំពេញ • ក្វាត នៅតាកែវនិងកែប • ម៉ាប នៅស្ទឹងត្រែង។
នាយករដ្ឋមន្ដ្រីនៃរាជរដ្ឋាភិបាលអភិរក្សនិយមអង់គ្លេសពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៦៤ មាន៤រូបគឺមានឈ្មោះដូចជា ៖ • លោក វីនស្ដុន ឆឺឈីល កាន់អំណាច ពីឆ្នាំ ១៩៥១ ដល់ឆ្នាំ ១៩៥៥ ( លើកទី ២ ) • លោកអង់តូនី អេដែន កាន់អំណាច ពីឆ្នាំ ១៩៥៥ ដល់ឆ្នាំ ១៩៥៧ ...
សន្និសិទយ៉ាល់តាធ្វើនៅសហភាពសូវៀត (ឈូងសមុទ្រខ្មៅ) គោលបំណងដាក់ល័ក្ខខណ្ឌទៅលើប្រទេសអាឡឺម៉ង់មិនឱ្យបង្កសង្គ្រាម។ ប្រទេសដែលចូលរួមមាន សហភាពសូវៀត សហរដ្ឋអាមេរិក និងអង់គ្លេស។
សិទ្ធិនយោបាយ គឺសំដៅទៅលើការចូលរួមចំណែកក្នុងឆាកនយោបាយការចូលរួមចំណែកក្នុងកិច្ចការសង្គមផ្សេងៗនិងការចូលរួមកំណត់វាសនាប្រទេសជាតិរបស់ខ្លួន (សិទ្ធិចូលរួមបោះឆ្នោត សិទ្ធិក្នុងការបញ្ចេញមតិ) ។
នៅឆ្នាំ១៩៦៥ អាឡឺម៉ង់ខាងកើតមានកំណើនប្រជាជនយឺត។ ដូច្នេះរដ្ឋាភិបាលបានប្រើគោលនយោបាយដូចជា៖ • បើកសិទ្ធិឲ្យបុរស និងស្រ្ដីមានសិទ្ធិស្មើគ្នា។ • លើកទឹកចិត្តស្រ្ដីដែលចង់បានកូនច្រើនដោយរដ្ឋផ្ដល់ថវិកា១០០០ម៉ាកចំពោះស្រ្ដីមានកូនដំបូងព្រមទាំងទទួលសិទ្ធិសម្រាករយៈពេល៦ខែ ដោយមិនកាត់ប្រាក់ខែទៀតផង។បើស្រ្ដីមានកូនទី២ត្រូវមានច្បាប់ឈប់សម្រាកមួយឆ្នាំនិងកូនទី៣ចំនួន១៨ខែ ដោយរក្សាប្រាក់បៀវត្សពី៧០%ទៅ៩០%។