សិទ្ធិជាមូលដ្ឋានបីប្រការរបស់ជនបរទេសគឺ ៖ • សិទ្ធិសុំការជ្រកកោន • សិទ្ធិរួចផុតពីការនិរទេសមិនត្រូវនិរទេសឱ្យទៅរស់នៅប្រទេសមួយដែលជីវិតឬសេរីភាពផ្ទាល់ខ្លួនត្រូវទទួលគ្រោះថ្នាក់ដោយសារតែរឿងពូជសាសន៍សញ្ជាតិសាសនាឋានៈសង្គមឬការបញ្ចេញមតិ ខាងនយោបាយ • សិទ្ធិដើម្បីជួបជុំគ្រួសារឡើងវិញសិទ្ធិជួបជុំគ្រួសារដែលបែកខ្ញែកគ្នា ។
vrean.com Latest Questions
បានជាប្រទេសកម្ពុជាយកចិត្តទុកដាក់ចូលជាសមាជិកអាស៊ានពីព្រោះ វានាំឱ្យមានប្រយោជន៍ដូចជា ៖ • ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ • ឱ្យមានស្ថេរភាព សន្តិសុខ និងសន្តិភាពក្នុងតំបន់ • ជំរុញសហប្រតិបត្តិការ និងជួយគ្នាទៅវិញទៅមកលើគ្រប់វិស័យ • ជំរុញការអភិវឌ្ឍប្រទេសជាតិបានឆាប់រហ័ស • ជំរុញឱ្យមានការសិក្សាស្រាវជ្រាវក្នុងតំបន់អាស៊ីអាគ្នេយ៍ • រក្សាសហប្រតិបត្តិការជិតស្និទ្ធនិងមានផលប្រយោជន៍ជាមួយអង្គការអន្តរជាតិនានា និងអង្គការដែលមានស្រាប់ក្នុងតំបន់ ។
អាស៊ាន មានន័យពេញលេញថា សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ។
អ្នកបង្កើតកំណែទម្រង់ប៉េរ៉េស្រ្តូយការឈ្មោះ លោក ហ្គោបាឆូវ នៅសហភាពសូវៀត ។
មាត្រាទី២ នៃធម្មនុញ្ញអង្គការសហប្រជាជាតិមានគោលការណ៍ ៖ • អ.ស.ប្រ ផ្នែកលើសមភាព នឹងអធិបតេយ្យភាពរវាងរដ្ឋសមាជិកទាំងអស់ ។ • សមាជិកទាំងអស់ត្រូវបំពេញកាតព្វកិច្ចដោយជឿជាក់លើធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ។ • សមាជិកទាំងអស់ត្រូវដោះស្រាយជម្លោះជាតិ ដោយសន្តិភាពនៅក្នុងលក្ខខ័ណ្ឌដែលមិនធ្វើឲ្យខូចដល់សន្តិភាព សន្តិសុខ និងយុត្តិធម៍ ។ • ត្រូវអត់ធ្មត់រាល់អំពើគំរាមកំហែង នឹងការប្រើកម្លាំងប្រទេសណាមួយក្នុងទំនាក់ទំនងរបស់ខ្លួន ។ • ធម្មនុញ្ញមិនអនុញ្ញាតឲ្យ អ.ស.ប្រ ធ្វើអន្តរាគមក្នុងកិច្ចការផ្ទៃក្នុងប្រទេសណាមួយឡើយ ។
ឈ្មោះប្រទេសក្រោមនឹមអាណានិគម នឹងឈ្មោះម្ចាស់អាណានិគមនៃប្រទេសទាំងនោះ ៖ • កម្ពុជា វៀតណាម ឡាវ ( បារាំង ) • ឥណ្ឌាណេស៊ី ( ហូឡង់ ) • មីយ៉ាន់ម៉ា ម៉ាលេស្សា ( អង់គ្លេស ) • ភីលីពីន ( អាមេរិក និងជប៉ុន ) ។
បង្ហាញអំពីបែបផែននៃអាណានិគមនិយមអឺរ៉ុបមកលើប្រទេសទាំងនោះ ៖ • រើសអើងពណ៍សម្បុរ ប្រកាន់ពូជសាសន៍ • បិទសិទ្ធិសេរីភាព ( ជំនឿសាសនា ) • ផ្សព្វផ្សាយអរិយធម៍អាណានិគម • គាបសង្កត់កេងប្រវ័ញ្ច ជីវិតទាមពន្ធ កាប់សម្លាប់ ។
អាណានិគមអេស្ប៉ាញបានបន្សល់ទុកបញ្ហាឲ្យប្រទេសភីលីពីនដូចជា ៖ • ឲ្យមានការបែងចែកសាសនារវាងខាងជើង និងខាងត្បូង • ចេញច្បាប់ឲ្យមានកម្មសិទ្ធិដីធ្លីដែលធ្វើឲ្យសង្ឃកាតូលិកក្លាយជាម្ចាស់ដី • ការបង្កើតឲ្យមានល្បាយពូជសាសន៍ក្នុងប្រទេសភីលីពីន ។ សហរដ្ឋអាមេរិកបានជួយដល់ប្រទេសភីលីពីន ៖ • អភិវឌ្ឍវិស័យអប់រំ សុខាភិបាល • ផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ ។
បានជាមានសង្គ្រាមនៅទីនោះគឺ ៖ • កូរ៉េខាងជើង ប្រកាន់លទ្ធិកុំមុយនីស្ត ទទួលឥទ្ធិពលពីសហភាពសូវៀត នឹងចិនកុំមុយនីស្ត • កូរ៉េខាងត្បូង ប្រកាន់លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ទទួលឥទ្ធិពលសហរដ្ឋអាមេរិក ។ • សង្គ្រាមត្រជាក់ឬ មេដឹកនាំនៃប្រទេសទាំងពីរ ប្រកាន់លទ្ធិខុសគ្នា ។
សង្គ្រាមឩបទ្វីបកូរ៉េនេះបញ្ចប់ ៖ • ១៥ តុលា ១៩៥០ សហរដ្ឋអាមេរិកលើកទ័ពចូលប្រទេសកូរ៉េក្នុងនាមបេសកម្មរបស់អង្គការសហប្រជាជាតិដើម្បីសន្តិភាព • ០២ វិច្ឆិកា ១៩៥០ អង្គការសហប្រជាជាតិលើកទ័ពចូលប្រទេសកូរ៉េ ។ • កិច្ចព្រមព្រៀងសន្តិភាពនៅប៉ាន់ម៉ុនជុម នៅថ្ងៃទី២៧ កក្កដា ១៩៥៣ កំណត់យកព្រំដែនប្រទេសទាំងពីរតាមខ្សែស្របទី៣៨ ។