ចាប់ពីឆ្នាំ១៩៧៥ ដល់១៩៨៥ សហរដ្ឋអាមេរិកបានជួបប្រទះបញ្ហាសំខាន់ជាច្រើន ៖ • ការរីកសាយនៃចលនាកុំមុយនីស្ត (នៅទ្វីបអាមេរិកខាងត្បូង កោះក្រីណាត អាហ្កានីស្ថាន…) • ជម្លោះអេស៊ីប និងអ៊ីស្រាអែល • ការបរាជ័យសង្គ្រាមវៀតណាម • សង្គ្រាមផ្កាយ • វិបត្តិប្រេងកាត ។
vrean.com Latest Questions
ចំពោះបញ្ហាសង្គ្រាមផ្កាយ សហរដ្ឋអាមេរិកមិនទាន់ពង្រាយប្រព័ន្ធការពារនៅទីអវកាសនៅឡើយពីព្រោះ : មកពីបញ្ហាហិរញ្ញវត្ថុ វិបត្តិនៅក្នុងតំបន់រៀងៗខ្លួន និងការជួយដួលរលំយ៉ាងឆាប់រហ័សនៃសហភាពសូវៀត ។
នៅឆ្នាំ ១៩៤៥ អ្នកដឹកនាំប្រទេសចំនួន៥១ នៅលើពិភពលោកនាំគ្នាបង្កើតអង្គការសហប្រជាជាតិដើម្បី ៖ • ថែរក្សាសន្តិភាព និងសន្តិសុខពិភពលោក • ថែរក្សាភាពរុងរឿងនៃមនុស្សជាតិ ។
អង្គការសហប្រជាជាតិមានស្ថាប័នសំខាន់ៗ ៖ • មហាសន្និបាត • តុលាការអន្តរជាតិ • ក្រុមប្រឹក្សាភិបាល • ក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម • លេខាធិកាដ្ឋាន ។
មគ្គុទេសក៏ខ្មែរដែលធ្វើពាក្យបណ្តឹងទៅតុលាការអន្តរជាតិក្រុងឡាអេ គឺ ព្រះបាទនរោត្តម សីហនុ ។
ប្រាសាទព្រះវិហារបានបញ្ចូលក្នុងបេតិកភណ្ឌពិភពលោក នៅថ្ងៃទី ០៧ ខែកក្កដា ឆ្នាំ២០០៨ ។
តុលាការអន្តរជាតិចេញបញ្ជាឲ្យថៃដកកងទ័ព និងតម្រួតចេញពីប្រាសាទព្រះវិហារជាបន្ទាន់នៅថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ១៩៦២ ។
កម្ពុជាយើងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីការដាក់បញ្ជូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ៖ • រក្សាបូរណភាពទឹកដី • ពិភពលោកជួយការពារ • ផ្តល់កំណើនសេដ្ឋកិច្ចតាមរយៈវិស័យទេសចរណ៍ ។
បានជាអ៊ីស្រាអែលយល់ព្រមប្រគល់តំបន់ស៊ីណាអ៉ី ទៅឲ្យអេស៊ីប ដោយសារ ៖ • កិច្ចព្រមព្រៀងកំដេវីត ឆ្នាំ១៩៧៨ • ការលើកទឹកចិត្តដល់ការគោរពសិទ្ធិមនុស្ស ។
ដំណើរការ នឹងបញ្ចប់នៃសង្គ្រាម ៖ • ថ្ងៃទី២៥ មិថុនា ១៩៥០ កូរ៉េខាងជើងលើកទ័ពចូលទៅកូរ៉េខាងត្បូង • ថ្ងៃទី១៥ តុលា ១៩៥០ សហរដ្ឋអាមេរិកលើកទ័ពចូលប្រទេសកូរ៉េខាងត្បូងក្នុងនាមបេសកម្មរបស់អង្គការសហប្រជាជាតិដើម្បីសន្តិភាព ។ • ថ្ងៃទី០២ វិច្ឆិកា ១៩៥០ អង្គការសហប្រជាជាតិលើកទ័ពចូលប្រទេសកូរ៉េ ។ បញ្ចប់ដោយកិច្ចព្រមព្រៀងសន្តិភាពនៅ ប៉ាន់មុនជុម ថ្ងៃទី២៧ កក្កដា ១៩៥៣ កំណត់ព្រំដែនប្រទេសទាំង២តាមខ្សែស្របទី ៣៨ ។