រោគសញ្ញាជំងឺគ្រុនចាញ់មាន ២កម្រិត គឺកម្រិតស្រាល និងកម្រិតធ្ងន់ ។ កម្រិតស្រាយ មាន៣ដំណាក់កាល គឺ : • ដំណាក់កាលទី១ : ស្រៀងស្រាញ រងារញាក់ • ដំណាក់កាលទី២ : គ្រុនក្តៅរហូតដល់ ៣៩-៤០អង្សាសេស្បែកក្រហមរវើរវាយ • ដំណាក់កាលទី៣ : បែកញើសដូចមុជទឹក កំដៅចុះថយ ឈឺក្បាលអស់កម្លាំង កម្រិតធ្ងន់ : ប្រកាច់ ...
vrean.com Latest Questions
លោក ឆឺឈីល បានបង្កើតឪ្យមានសន្និសីទ ជាច្រើនដូច សន្និសីទ តេអេរ៉ង់ កេបិច យ៉ាល់តា និងផតដម ជាដើមគឺ ដើម្បីបញ្ចប់សង្រ្គាម លោកលើកទី ២ ។
ដែលហៅថា វេទនា ឬចេតនារូបារម្មណ៍ គឺជារូបារម្មណ៍ ដែលកើតចេញពីការប្រើប្រាស់នូវពាក្យពេចន៍ ឃ្លា ប្រយោគរៀបរាប់ ដើម្បីធ្វើការបង្ហាញអំពីមនោសញ្ចេតនារំភើបសប្យាយរីករាយ ទុក្ខ សោក កម្សត់ ព្រាត់ប្រាស់ បំណងប្រាថ្នា ភាពអស់សង្ឃឹម ការខកចិត្តអ្វីមួយជាដើម ។
មូលហេតុចម្បងដែលបណ្តាលឲ្យសហភាពសូវៀតដួលរលំ៖ • មានបញ្ហាសេដ្ឋកិច្ចធ្ងន់ធ្ងរ ការប្រណាំងប្រជែងសព្វាវុធ និងបច្ចេកវិទ្យាជាមួយសហរដ្ឋអាមេរិកដែលធ្វើឲ្យសហភាពសូវៀតចំណាយប្រាក់យ៉ាងសន្ធឹកសន្ធាប់រហូត់ដល់មានវិបត្តិ។ • ជាប្រទេសទី១ក្នុងពិភពលោកដែលប្រកាន់របបសង្គមនិយម • ប្រទេសដែលរណបសហភាពសូវៀតបានប្រកាសឯករាជ្យលែងដើរតាមសហភាពសូវៀត • សហភាពសូវៀតហ៊ុំព័ទ្ធដោយប្រទេសសេដ្ឋកិច្ចទីផ្សារសេរី។
សិទ្ធិមនុស្សណែនាំមនុស្សឲ្យរស់ក្នុងសេចក្តីស្រលាញ់រាប់អានគ្នាជាបងប្អូន ពុទ្ធសាសនាហៅថា “ត្រូវមានមេត្តា”។ សិទ្ធិមនុស្សណែនាំឲ្យចេះអាណិតអាសូរគ្នាពុទ្ធសាសនាហៅថា “មានករុណា” ។ សិទ្ធិមនុស្សណែនាំកុំឲ្យមនុស្សប្រើអំពើព្រៃផ្សៃ ចេះអត់ឳន ពុទ្ធសាសនាហៅថា “អហិង្សា”។ នេះជាផ្នែកមួយនៃសីលធម៏ពុទ្ធសាសនា។
ព្រះរាជាអង្គដែលក្បត់ចូលដៃជាមួយសៀម ដើម្បីដណ្តើមរាជតែអង្គឯងគឺ ធម្មរាជា ។
កំណែទម្រង់ឆ្នំា ១៨៨៤ បារាំងបានផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រងនៅកម្ពុជាដូចជា៖ • បានរៀបចំថ្នាក់ដឹកនាណខេត្តដោយបារាំងផ្ទាល់ • ខេត្ត ៥៨ ត្រូវបានបង្រួមបញ្ចូលគ្នាមកត្រឹមតែ ៨ខេត្តឲ្យស្ថិតនៅក្រោមអំនាចរ៉េស៊ីដង់បារាំង • រ៉េស៊ីដង់ស៊ុបពែរីយ័រ ធ្វើការការគ្រប់គ្រងការងារពេញផ្ទៃប្រទេសកម្ពុជាក្រោមបញ្ជាផ្ទាល់ពីរ៉េស៊ីដង់សេណេរ៉ាល់ ( កូសាំងស៊ីន ) • ព្រះមហាក្សត្រកម្ពុជាលែងមានសិទ្ធិសម្រេចអ្វីទៀតហើយ ក្រៅពីចាំទទួលនិងយល់ព្រមរាល់សេចក្តីសម្រេចចិត្តរបស់រ៉េស៊ីដង់ស៊ុបពែរីយ័រ ។
ទីតាំងភូមិសាស្រ្តនៃរដ្ឋផេនីស៊ី ៖ រដ្ឋផេនីស៊ី មានទីតាំងនៅចន្លោះប្រទេសលីបង់សព្វថ្ងៃ និងសមុទ្រមេឌីទែរ៉ាណេ មានទទឹងតូចចង្អៀតហើយសម្បូរទៅដោយជួរភ្នំ ។ តំបន់វាលទំនាបមានតិចតួច ហើយស្ថិតនៅតាមឆ្នេរសមុទ្រជាប់នឹងកំពង់ផែសំខាន់ៗរួមមាន កំពង់ផែតៀ ( Tyr ) ប៊ីប្លូស ( ...
ចលនាតស៊ូដើម្បីឯករាជ្យជាតិក្នុងប្រទេសកម្ពុជាចែកជាពីរផ្នែកគឺ ៖ • ការតស៊ូដោយអាវុធ ដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈ ដែលមានការជួយគាំទ្រពីំសំណាក់កងកម្លាំងវៀតមិញ ។ • ការតស៊ូដោយសន្តិវិធី ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ (នយោបាយការទូត ) ។
សិទ្ធិកុមារ គឺជាអំណាចពិសេសរបស់កុមារដែលធម្មជាតិផ្តល់ឱ្យតាំងពីកំណើតមកសម្រាប់ឱ្យកុមារការពារខ្លួនពីការរំលោភបំពានពីអ្នកដទៃ ។