សង្គមខ្មែរសម័យសក្តិភូមិ គេចែកសង្គមមនុស្សជាស្រទាប់វណ្ណៈគឺ មន្រ្តី ប្រជារាស្រ្ត និងពួកទាសករ ។
vrean.com Latest Questions
កំណកំណើតរ៉ែពីសិលាប្រែកំណើត នៅមានការផ្លាស់ប្ដូរសម្ពាធ សីតុណ្ហភាព សិលានឹងទទួលរងនូវលំនំាប្រែកំណើត ហើយសិលាដែលកកើតឡើងក្នុងសិលានោះរួមមាន កាល់ស៊ីត កាណេត ក្រាភីត ហេម៉ាទីត ម៉ាញេទីត មីកា និង ថក ។
សម្ដេចនរោត្តម សីហនុបានដាក់ថ្វាយព្រះបិតានៅថ្ងៃទី ០២ ខែ មីនា ឆ្នាំ ១៩៥៥។ ដោយសារមូលហេតុដូចជា៖ • មូលធម្មនុញ្ញឆ្នាំ ១៩៤៧ បានបញ្ញក្រឹត្សអំណាចព្រះមហាក្សត្រព្រះ (មិនអនុញ្ញាតឪ្យព្រះអង្គនៅជាសេ្ដចដឹកនាំរដ្ឋាភិបាល) • បង្កើតអង្គការសង្គមរាស្ត្រនិយម ដើម្បីចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតសកលនៅនៅក្នុងខែ កញ្ញា ១៩៥៥ ដែលជាមធ្យោបាយតែមួយក្នុងការដឹកនាំរដ្ឋាភិបាលដើម្បីប្រជែងអំណាចជាមួយគណបក្សនយោបាយផ្សេងៗ។ • បម្រើប្រជារាស្រ្ដដោយផ្ទាល់ ដាក់ខ្លួនឪ្យមានបម្រើរាស្រ្ដ។
បានជាមានចលនាបះបោរពេញផ្ទៃប្រទេសប្រឆាំងនិងការលើកក្សត្រវតីឲ្យឡើងសោយរាជ្យព្រោះដោយសារក្សក្រអង្គនេះពុំមានប្រជាប្រិយភាពផង ហើយថែមទាំងមានការច្រណែនពីព្រះអនុជពីរព្រះអង្គទៀតគឺអង្គសូ និងស៊ីវត្ថា ។នៅពេលដែលក្សត្រអង្គវតីរត់ចេញទៅបាងកកនៅឆ្នំា ១៨៦១ ព្រះបាទស៊ីសុវត្ថុបានទទួលរ៉ាប់រងកិច្ចការប្រទេសជាតិជំនួសអង្គវតី និងបានរុញច្រានចលនាបះបោរដឹកនាំដោយស៊ីវត្ថាឲ្យថយទៅប៉ែកខាងជើងប្រទេស ។
រ៉ែដែលទាញយកពីក្នុងដីមកគឺមិនអាចប្រើប្រាស់បានភ្លាម ទេ។ ដើម្បីប្រើប្រាស់រ៉ែទាំងនេះបាន គេត្រូវធ្វើប្រពឹត្តកម្មរ៉ែទាំងនោះដើម្បីទាញយកសារធាតុដែលគ្មានតម្លៃចេញ ។
ក្នុងខែមីនាកណ្តាលក្រុងភ្នំពេញមានបាតតុកម្ម (ហិង្សា) វាយកម្ទេចស្ថានទូតយួនខាងជើងនិងការិយាល័យតស៊ូរបស់យួនខាងត្បូង ព្រោះកុបករខឹងនឹងយួខាងជើង និងពួកកុម្មុយនីស្ត។
ពួកអនាធិយនិយមកើតនៅសតវត្សទី ១៩ ។មានប្រភពចេញពីពួកសង្គមនិយម ។ គោលការណ៍ពួកនេះគឺជំនឿទៅលើលក្ខណៈល្អពីធម្មជាតិរបស់មនុស្ស ដែលជាលទ្ធភាពអាចឪ្យមនុស្សទាក់ទងគ្នាបានដោយមិនយក អំពើហិង្សាជាមធ្យោបាយគឺទាក់ទងគ្នាដោយសេរីរវាងគ្នា នឹងជំនឿជាក់ទៅលើការកម្ទេចអំណាចឪ្យបាន គឺព្រោះអំណាចរដ្ឋជាប្រភពនៃការគាបសង្គត់ទៅលើបុគ្គលភាព ។
សម្ដេច សីហនុបានប្រកាសផ្ដាច់ជំនួយយោធាពី សហរដ្ឋអាមេរិកនៅខែវិច្ឆិកា ១៩៦៣។ ការសម្រេចព្រះទ័យទាត់ចោលជំនួយ អាមេរិកនេះគឺក្នុងគោលបំណងចង់នៅក្រៅសង្រ្គាមវៀតណាម ហើយនិងចង់រក្សាទំនាក់ទំនងល្អជាមួយសមាជិកប្លុកកុំមុយនីស។
បានជាពូកខ្មែរក្រហមជម្លៀសប្រជាជនចេញពីក្រុងភ្នំពេញនិងទីប្រជុំជនបទពីព្រោះដើម្បីកសាងវណ្ណៈកសិករ កម្មករ ពង្រាយកម្លាំងពលកម្ម បំបែកបណ្ដាញទំនាក់ទំនងរបស់ប្រជាជន។ការបង្កើតសហករណ៍ដើម្បីកសាងកុំមុយនីស្ដនិយម ការងារពលកម្ម កសិករនិង កម្មករផ្ទើរួមគ្នាប្រមូលផលរួម ការហូបចុករួម(សមភាពសង្គម) តាមលទ្ធិកុំមុយនីស្ដ ទាក់ទងនិងបញ្វេញស្បៀងមិនអាចផ្ដត់ផ្គងប្រជាជននៅទីប្រជាជន ក៏ដូចជានៅជនបទដែរ សន្ដិសុខ និងការពារជាតិមានលំបាកក្នុងការគ្រប់គ្រងប្រជាជនរាប់លាននាក់ប្រឆាំងនិងបដិវដ្ត(ការបែងចែកប្រជាជនដោយងាយស្រួលក្នុងការគ្រប់គ្រងអ្នកដឹកនាំកុំមុយនីស្ដមានការភ័យខ្លាចចំពោះអសន្ដិសុខផ្ទាល់ខ្លួន។
ខ្នាតរបស់ទង់អាស៊ានមាន៖ • ខ្នាតអាស៊ានសម្រាប់ដាក់លើតុខ្នាត ១០សម គុណនឹង ១៥សម • ទង់អាស៊ានសម្រាប់ដាក់ក្នុងបន្ទប់ខ្នាត ១០០សម គុណនឹង ១៥០សម • ទង់អាស៊ានសម្រាប់ដាក់ក្នុងរថយន្ថខ្នាត ១០សម គុណនឹង ៣០សម • ទង់អាស៊ានសម្រាប់ដាក់នៅទីវាលខ្នាត ២០០សម គុណនឹង ៣០០សម។