សង្រ្គាមលោកលើកទី២ បានចាប់ផ្ដើមពីឆ្នាំ ១៩៣៩ ដល់ឆ្នាំ ១៩៤៥ ។ មូលហេតុសំខាន់ៗ ដែលធ្វើឪ្យសង្រ្គាមនោះកើតឡើងគឺ៖ • បញ្ហាសេដ្ឋកិច្ច អាឡឺម៉ង់បានក្លាយជាអំណាចមួយយ៉ាងរឹងមាំ នៅក្នុងចំណោមប្រទេសនៅអឺរ៉ុប ហើយស្វែងរកទីផ្សារពិភពលោក ដើម្បីលក់ផលិតផលរបស់ខ្លួន ដែលធ្វើឪ្យប៉ះពាល់ទីផ្សារពិភពលោករបស់ពួក អង់គ្លេស បារាំងនិងអាមេរិក។ • បញ្ហានយោបាយ ការចុះខ្សោយនៃសង្គមប្រជាជាតិធ្វើឪ្យ អាឡឺម៉ង ហែកសន្ធិសញ្ញាក្រុងវែសៃចោល ដើម្បីសម្រេចនយោបាយត្រួតត្រាពិភពលោក។ • បញ្ហាយោធា កងទ័ពអាឡឺម៉ង បានប្រែក្លាយទៅជាកងទ័ពមួយយ៉ាងសាហាវឃោឃៅខ្លាំងពូកែ បំពាក់ដោយអាវុធយុទ្ធភណ្ឌទំនើបៗមានការហ្វឹកហាត់យ៉ាងតឹងរឹង។
vrean.com Latest Questions
លោកប្រស្នែវបានជួយអភិវឌ្ឍន៍សង្គមនិងសេដ្ឋកិច្ចសហភាពសូវៀតដូចជាៈ លោកបានខិតខំដោះស្រាយវិបត្តិដែលកើតមាននៅក្នុងសហភាពសូវៀតដោយអនុវត្តផែនការ៥លើកទី១១ ។ ប៉ុន្តែលទ្ធផលសេដ្ឋកិច្ចទទួលបានតិចតួចមិនហួសពី ៣.៥% ។ ...
ស្ពានដែលវែងជាងគេនៅក្នុងប្រទេសកម្ពុជាគឺ ស្ពានត្យឹបាសា ឬស្ពានអ្នកលឿងដែលមានប្រវែង ២ ២១៥ ម៉ែត្រ ហើយស្ពាននេះឆ្លងកាត់ទន្លេមេគង្គក្រោម ។ ស្ពានត្យឹបាសា ឬស្ពានអ្នកលឿងនេះត្រូវបានដាក់ សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ០៦ ខែ មេសា ឆ្នាំ២០១៥ ដោយប្រើហិរញ្ញបទានពីប្រទេសជប៉ុន និងបដិភាគមួយចំណែកពីរាជរដ្ឋាភិបាលកម្ពុជា ។
ភ្នំអេវ៉ីរ៉េស មានកំពស់ ៨៨៨៤ម៉ែត្រ។
ក្រោយពីការអស់ជំនួយពីជំនួយសូវៀត និងការដួលរលំទីផ្សារ កូមេកុង សេដ្ឋកិច្ចអឺរ៉ុបខាងកើតមានស្ថានភាពដុនដាប ដូចនេះប្រទេសទាំងនោះបានប្រែប្រួលនយោបាយដោយមិនប្រកាន់ខ្ជាប់នយោបាយកុំមុយនីស្ដដូចមុនទេគឺសម្របសម្រួលតាមកាលៈទេសៈ ដោយមានទំនាក់ទំនងល្អជាមួយពិភពសេរី និងបង្កើតគុណភាពផលិតផលដើម្បីប្រកួតប្រជែងលើទីផ្សារសេរី ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចប្រទេសជាតិ ដូចជាប្រទេសអាឡឺម៉ងខាងកើត។
សនិ្នសីទយ៉ាល់តាមានទិសដៅដូចជា៖ • រៀបចំប្រទេសអាឡឺម៉ង់ជាបួនតំបន់សម្រាប់ត្រួតត្រា • នៅភាគខាងកើតសហភាពសូវៀតត្រួតត្រាលើតំបន់បាល់ទិច និងរំកិលព្រំដែន ចូលប្រទេសប៉ូឡូញ ចំនែកប្រទេសវិញបានបង្ខិតព្រំដែនបន្ដចូលប្រទេសអាឡឺម៉ង។ • សហភាពសូវៀតបានសន្យា និងជួយវាយពួកជប៉ុនឪ្យជរាជ័យនៅក្រោយពេលដែលអាឡឺម៉ង់ចុះចាញ់ចំនួន៣ ខែ។
សម្ព័ន្ធវ៉ាសូវីមានគឺបង្កើតឡើងនៅថ្ងៃ ១៤ ឧសភា ១៩៥៥ មានសមាជិកជាប្រទេសកុំម្មុនីស្ដ នៅអឺរ៉ុបខាងកើតបង្កើតឡើងដើម្បីប្រឆាំងនឹងអង្កការអូតង់។ ប្រទេសជាសមាជិកមាន សូវៀត រ៉ូម៉ានី អាល់បានី ប៊ុលការី ហុងគ្រី ប៉ូឡូញ ឆេកូស្លូវ៉ាគឺ និងអាឡឺម៉ង់ខាងកើត។ អង្គការនេះមានទីស្នាក់ការនៅទីក្រុងវ៉ាសូរី ប្រទេសប៉ូឡូញ។
បញ្ហាសន្និសុខស្បៀងដែលពិភពលោកកំពុងជួបប្រទះ • បញ្ហាកង្វះគ្រឿងឧបភោគ បរិភោគ • បញ្ហាប្រឈមនឹងគ្រោះទុរ្ហិក្សា • បញ្ហាដំណើការអភិវឌ្ឍន៍សេដ្ឋកិច្ចពិភពលោក • បញ្ហាបេកគំហើញផ្នែកបច្ចេកវិទ្យានិងបច្ចេកទេសថ្មី • បញ្ហាអត្រាកំណើនប្រជាជនលើពិភពលោក • ការប្រើប្រាស់ថាមពលCO2 • បញ្ជាក់ប្រើប្រាស់ជី និងថ្នាំសមា្លប់សត្វល្អិតមិនបានសមស្របហួសកម្រិតបច្ចេស • បញ្ហាគ្រោះទឹកជំនន់ • បញ្ហាសង្រ្គាម(ជនភៀសខ្លួន) • បញ្ហាខ្បល់ព្យុះ • ពញ្ហាតរោមរាំងស្ងួត • បញ្ហាសការកាប់បំផ្លាញព្រៃឈើ • ការជីកយករ៉ែ • រញ្ជួយដី • បន្ទុះភ្នំភ្លើង។
សន្ធិសញ្ញាទីក្រុងប៉ារីសថ្ងៃទី ២៣ តុលា ១៩៩១ មានហត្ថលេខាចំនួន ១៨ ប្រទេសរួមមាន ៖ • ប្រទេសអូស្រ្តាលី • ប្រទេសព្រុយណេដារ៉ូសាឡាម • ប្រទេសកាណាដា • ប្រទេសចិន • ប្រទេសបារាំង • ប្រទេសឥណ្ឌា • ប្រទេសឥណ្ឌាណេស៊ី • ប្រទេសជប៉ុន • ប្រទេសឡាវ • ប្រទេសម៉ាឡេស៊ី • ប្រទេសហ្វីលីពីន • ប្រទេសសង្ហិបុរី • ប្រទេសថៃឡង់ដ៏ • ប្រទេសរុស្ស៊ី • ប្រទេសអង់គ្លេស • ប្រទេសវៀតណាម • ប្រទេសយូហ្គោលស្លាវី
ក្រុមប្រឹក្សារាជសម្បត្តិមានសមាសភាពដូចតទៅ ៖ • ទ្រង់ស៊ីសុវត្ថិ មុនីរ៉េត ជាព្រះប្រធានក្រុមប្រឹក្សាប្រឹក្សារាជវង្ស ។ • ទ្រង់វត្ថា ឆាយាវង្ស ជាព្រះប្រធានក្រុមប្រឹក្សាព្រះមហាក្សត្រ ។ • លោក ជួប ហ៊ែលជាប្រធានសភាជាតិ • សម្ដេច ព្រះនរោត្តម សីហនុ ជាព្រះប្រធានក្រុមប្រឹក្សារដ្ឋមន្ដ្រី ។ • លោក ជួប សំឡុត ជាប្រធានតុលាការកំពូល ។ • សម្ដេច ព្រះសង្ឈរាជ ទាំងពីរគណៈ ( មហានិកាយ និងធម្មយុត្តិនិកាយ ) ។