ការធ្វើឲ្យមានដំណោះស្រាយរួមនូវបញ្ហាតំបន់ឬពិភពលោក (បញ្ហាគ្រឿងញៀន បញ្ហាភេរវកម្ម បញ្ហាជំងឺឆ្លង បញ្ហាជនភៀសខ្លួននិងបញ្ហាបរិស្ថាន…) និងធ្វើឲ្យមានការរីកចម្រើនសម្រាប់តំបន់ ឬពិភពលោកទាំងមូល ។
vrean.com Latest Questions
រដ្ឋមានតួនាទីចំពោះខ្លួនឯងសហគមន៍អន្តរជាតិដូចជា ៖ • អធិបតេយ្យភាពលើទឹកដីខ្លួនត្រួតត្រា • ពិតមែនជារដ្ឋមួយនៃសហគមន៏អន្តរជាតិប៉ុន្តែរដ្ឋត្រូវធ្វើការប្រណាំងប្រជែងដើម្បីផលប្រយោជន៍ជាតិ ។ • ដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរដ្ឋ ត្រូវទប់ទល់នឹងអនុភាពសេដ្ឋកិច្ច របស់ប្រទេសដែលមានសេដ្ឋកិច្ចខ្លាំងជាង ។
វាមិនសមស្របទេ : ព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញ្ញនៃអង្គការសហប្រជាជាតិ ប៉ុន្តែពួកមហាអំណាច ឬសហគមន៍អន្តរជាតិចាត់ទុកជាបេសកម្មដើម្បីមនុស្សធម៏ ឬដើម្បីលទ្ធិប្រជាធិបតេយ្យទៅវិញ ដើម្បីចៀសវាងនូវអ្វីដែលសហគមន៍អន្តរជាតិចាត់ទុកជាបញ្ហាជ្រុលហួសហេតុដើម្បីឲ្យមានសង្គ្រាម ដូចជាបញ្ហាជាតិនិយម វប្បធម៍សាសន៍ជ្រុលនិយម ដូច្នេះនៅតាមសហគមន៍នីមួយៗត្រូវចេះបន្ធូរបន្ថយបញ្ហានឹងត្រូវចេះចែករំលែក ។
នយោបាយការបរទេសក្នុងរបបសាធារណរដ្ឋទី៥ គឺ ៖ • បញ្ចប់សង្គ្រាមនៅអាល់ហ្សេរីដោយនាំយកជនជាតិបារាំងជាងមួយលាននាក់មកកាន់មាតុភូមិវិញ • ជំទាស់មិនឲ្យអង់គ្លេសចូលជាសមាជិកទីផ្សាររួមអឺរ៉ុប • រិះគន់ចំពោះនយោបាយសហរដ្ឋអាមេរិកនៅឆ្នាំ ១៩៦៦ នៅពេលដែលដឹងខ្លួនថាគ្មានសមត្ថភាពការពារខ្លួនឯងបាន • បារាំងជាសមាជិកទីផ្សាររួមអឺរ៉ុប ។
កំណែទម្រង់នៃរបបសាធារណរដ្ឋទី៥ មាន : • កសិករលក់ផលិតផលមិនចេញ (ការប្រណាំងប្រជែងពីកសិកម្មទំនើបប្រើម៉ាស៊ីន) • ពាណិជ្ជកម្មតូចតាចត្រូវដួលរលំ (ការប្រណាំងប្រជែងពីទំនិញធំៗ) • កម្មករឥតមានការងារធ្វើ(សហគ្រាសធំៗប្រដាប់ដោយគ្រឿងម៉ាស៊ីនជំនួសកម្លាំងមនុស្ស • កម្មករធ្វើកូវេកម្ម (រោងចក្រត្រូវបិទទ្វារ) ។
សន្និសិទយ៉ាល់តាបាននិយាយពីបញ្ជាអាល្លឺម៉ង់ដូចជា ៖ • ប្រទេសអាល្លឺម៉ង់ត្រូវបែងចែកជាពីរគឺខាងលិច និងខាងកើត • អាល្លឺម៉ង់ខាងលិច និងក្រុងប៊ែរឡាំងខាងលិចត្រូវបែងចែកជា៣តំបន់ត្រួតត្រា • ចំណែកអាល្លឺម៉ង់ខាងកើតត្រូវត្រួតត្រាដោយសហភាពសូវៀត ។
ការប្រឈមមុខដាក់គ្នារវាងសហរដ្ឋអាមេរិក និងសូវៀតនៅជុំវិញបញ្ហាដូចជា ៖ + សហរដ្ឋអាមេរិក • លោកខាងលិចប្រជុំគ្នានៅទីក្រុងឡុងដើម្បីប្តូរក្រដាស់ប្រាក់ថ្មី • សន្និសិទទីក្រុងវ៉ាស៊ីងតោន១៩៤៩បង្កើតរដ្ឋាភិបាលអាល្លឺម៉ង់ • អាល្លឺម៉ង់ខាងកើតត្រូវបំពាក់អាវុធ ហើយត្រូវបញ្ជូលជាសមាជិកទី១៥ នៃអង្គការអូតង់ • អាល្លឺម៉ង់ខាងកើតភៀសខ្លួនមកអាល្លឺម៉ង់ខាងលិច៣លាននាក់ + សហភាពសូវៀត • សូវៀតបិទច្រកផ្គត់ផ្គង់ ឩស្ម័ន និងអគ្គិសនីទៅកាន់អាល្លឺម៉ង់ខាងលិច • បានបង្កើតសាធារណរដ្ឋប្រជាធិបតេយ្យនៅថ្ងៃទី ០៧ ខែ តុលា ឆ្នាំ ១៩៤៩ • ថ្ងៃទី ១៤ ខែ ...
ការបង្រួបបង្រួមប្រទេសអាល្លឺម៉ង់ត្រូវធ្វើឡើងជាបីតំណាក់កាល ៖ • ការធ្វើឡើងឲ្យមានឯកភាពក្នុងការប្រើប្រាស់ក្រដាស់ប្រាក់ • ប្រជាធិបតេយ្យប្តូរមកជាសហព័ន្ធអាល្លឺម៉ង់ • ការដកទ័ពបរទេសចេញពីទឹកដីអាល្លឺម៉ង់ ដើម្បីប្រគល់ឯករាជ្យ និងអធិបតេយ្យភាពខាងទឹកដី ។
ក្នុងវិស័យសង្គមរដ្ឋាភិបាលអាល្លឺម៉ង់ពឹងផ្អែកលើវិស័យ ៖ • ទទួលរ៉ាប់រងជំងឺការងារ មនុស្សគ្មានការងារអ្វី ចាស់ជរា ស្រ្តីមានគ៍ភ ដោយដោះស្រាយការងារសម្រាប់ស្រ្តីចាប់ពី ១៥ឆ្នាំ រហូតដល់ ៥០ឆ្នាំ ។ • លើកស្ទួយបញ្ជាសុខភាព ធ្វើឲ្យមនុស្សមានសុខភាពល្អ និងអាយុវែង ។ • រដ្ឋជាអ្នកឩបត្ថម្ភក្នុងការរៀនសូត្រដល់សិស្សចាប់ពីអាយុ ១០ឆ្នាំ ដល់ ១៨ឆ្នាំ ។
ការរីកចម្រើននៃសេដ្ឋកិច្ចអាល្លឺម៉ង់ពឹងផ្អែកលើកត្តា ៖ • ភាពសម្បូររ៉ែនៅតំបន់ខ្លះ • ហត្ថករយកតម្លៃថោក • ការលើកទីផ្សារអឺរ៉ុបដើម្បីទំនិញអាល្លឺម៉ង់ • ការនាំចេញច្រើនជាងការនាំចូល ។