បានជាសហភាពសូវៀតត្រូវបរាជ័យក្នុងការប្រលងប្រណាំងខាងកម្រិតជីវភាពជាមួយសហរដ្ឋអាមេរិក គឺ ៖ • ការទ្រុឌទ្រោមផ្នែកសេដ្ឋកិច្ចដោយសង្គ្រាមត្រជាក់ • បញ្ហាកង្វះបច្ចេកវិទ្យាទំនើប • វិស័យវិបត្តិកសិកម្ម(ផលិតផលមិនបានកើនតាមផែនការកំណត់) ។
vrean.com Latest Questions
កំណែទម្រង់ខាងផ្នែកនយោបាយមាន ៖ • បើកឲ្យមានការរិះគន់ដល់បុគ្គលក្នុងជួរអ្នកដឹកនាំ • បើកឲ្យមានការជ្រើសរើសតាំងមន្ត្រីដោយការបោះឆ្នោត • បើកឲ្យមានប្រណាំងប្រជែងជាលក្ខណៈបក្សនៅក្នុងការបោះឆ្នោតជ្រើសរើសសភា • កំណែទម្រង់រដ្ឋធម្មនុញ្ញ ដែលចែងអំពីអាណត្តិប្រធានាធិបតី៥ឆ្នាំ • បើកឲ្យមានសេរីភាពដល់អ្នកទោសនយោបាយ ។
នៅសហរដ្ឋអាមេរិកបញ្ហាដែលកើតឡើងមាន ៖ • ប្រជាជនកាត់បន្ថយតម្រូវការសម្ភារៈ • រោងចក្រកាត់បន្ថយបរិមាណទំនិញ • ចំនួនអ្នកគ្មានការងារធ្វើកើនឡើង • គ្មានប្រាក់សម្រាប់តម្រូវការទំនិញ ។
ក្នុងការអនុវត្តវិធានការថ្មីដើម្បីព្យាបាលវិបត្តិសេដ្ឋកិច្ចពិភពលោកនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកបានបង្កើត ៖ • បង្កើតភ្នាក់ងាររដ្ឋបាលសហព័ន្ធ • ទិសដៅ : ជួយដល់អ្នកអត់ឃ្លាន និងគ្មានជម្រក • ភ្នាក់ងារកិច្ចការរដ្ឋបាលស៊ីវិល • ទិសដៅ : បង្កើតមុខរបរឲ្យបានច្រើន • ភ្នាក់ងារកិច្ចការរដ្ឋបាលសាធារណៈ • ទិសដៅ : សម្រាប់ជួយកសិករ • ភ្នាក់ងាររដ្ឋបាលកសិកម្ម • ទិសដៅ : ជួយកសិករបង្កើតប្រាក់ចំណូល • ភ្នាក់ងារមូលនិធិសាជីវកម្មកម្ចី • ទិសដៅ : ជួយប្រាក់ដល់ប្រជាជន ដើម្បីបង់ការប្រាក់ទៅម្ចាស់បំណុលជៀសវាងការបាត់បង់ផ្ទះ ...
នៅសម័យសង្គមរាស្រ្តនិយមសមាជិកជាតិគឺជាស្ថាប័ននយោបាយរបស់រដ្ឋដើម្បីផ្សារភ្ជាប់រវាងរដ្ឋភិបាល សភា និងប្រជាជន ។
សមាជជាតិសម័យសង្គមរាស្រ្តនិយមសម្រេចបានសមិទ្ធិផល ៖ • ការប្រឆាំងអំពើពុករលួយ • ការកំណត់ភាសាខ្មែរជាផ្លូវការ ។
ប្រជាជនកម្ពុជាចែកវណ្ណៈដូចជា ៖ មូលដ្ឋាន : • ប្រជាជនរស់នៅតំបន់រំដោះមុនថ្ងៃ ១៧ មេសា ១៩៧៥ ប្រជាជននេះចែកចេញជាពីរ ៖ • ប្រជាជនពេញសិទ្ធិ : ប្រជាជនគ្មានសាច់ញាតិធ្វើការក្នុងរបបសាធារណរដ្ឋ (មានសិទ្ធិបោះឆ្នោតនិងឈរឈ្មោះឲ្យគេបោះឆ្នោតជាប្រធានសហករណ៍ ប្រធានកងផ្សេងៗ ។ • ប្រជាជនត្រៀម : ប្រជាជនមានសាច់ញាតិនិងធ្វើការនៅក្នុងរបបសាធារណរដ្ឋ ប្រជាជនថ្មី : • ប្រជាជនដែលជម្លៀសចេញពីទីក្រុង ឬទីប្រជុំជនក្រោយថ្ងៃ ១៧ មេសា ...
វប្បធម៍ខ្មែរនៅក្នុងរបបប្រជាធិបតេយ្យមានលក្ខណៈដូចជា ៖ • អាពាហ៏ពិពាហ៏ គ្មានលក្ខណៈប្រពៃទំនៀមទំលាប់ឡើយគឺ ចាត់តាំងដោយអង្គការ • ការអប់រំ បណ្តុះបណ្តាលឲ្យកុមារជឿលើអង្គការ • សិល្បៈគ្មានលក្ខណៈប្រពៃណី ទំនៀមទំលាប់ឡើយ គឺបម្រើឲ្យអង្គការ • សាសនា ត្រូវបានលប់បំបាត់ចោល ។
បញ្ហាសេរីភាពលោកស៊ីស្តាផេស្ទាំងបានផ្តោតលើវិស័យដូចជា ៖ • ពលរដ្ឋទាំងពីរភេទមានសិទ្ធិបោះឆ្នោតត្រូវមានអាយុយ៉ាងតិច ១៨ឆ្នាំឡើងទៅ • សេរីភាពក្នុងការបញ្ចញមមតិយោបល់ ប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ មានវិទ្យុ និងទូរទស្សន៏ជាដើម ។ • បើកលក់ថ្នាំពន្យាកំណើតគ្រប់ទីកន្លែង ។
មីទែរ៉ង់បានធ្វើកំណែទម្រង់ទៅលើវិស័យច្បាប់ សង្គម និងរដ្ឋបាលដូចតទៅ ៖ • លុបចោលទាំងស្រុងនូវទោសប្រហារជីវិត • បន្ថយម៉ោងធ្វើការមកត្រឹម ៣៩ម៉ោងក្នុងមួយសប្តាហ៏ និងកំណត់អាយុចូលនិវត្តន៏ត្រឹម៦០ឆ្នាំ • វិមជ្ឈការអំណាចកណ្តាលទៅឲ្យតំបន់ខេត្ត និងក្រុង ។