នៅក្នុងសមាហរណ៍កម្មអាស៊ានក្នុងកិច្ចព្រមព្រៀងគឺមានប្រភេទការងារចំនួន៨ជំនាញដោយផ្អែកលើកិច្ចព្រមព្រៀងទទួលស្គាល់ទៅវិញទៅមកដែលស្ថិតនៅក្នុងលំហូរកំលាំងពលកម្មជំនាញដោយសេរី។ រួមមាន ៖ ១. សេវិស្វកម្ម ២. សេវាគិលានុបដ្ឋាន ៣. ស្ថាបត្យកម្ម ៤. ផ្នែកពិនិត្យវាស់ស្ទង់ដី ៥. ផ្នែកវេជ្ជសាស្រ្ដ ៦. ផ្នែកទន្ដសាស្រ្ដ ៧. គណនេយ្យ ៨. ផ្នែកជំនាញទេសចរណ៍។
vrean.com Latest Questions
សន្និសទីក្រុងហ្សឺណែវបានចាប់ផ្ដើម នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ១៩៩៤ តំណាងដោយប្រទេសចំនួន១៩ប្រទេស។ ក្នុងនោះប្រទេសធំៗមាន ដូចជាចក្រភពអង់គ្លេស សហរដ្ឋអាមេរិក បារាំង សហភាពសូវៀតនិងចិន។
សន្និសីទក្រុងសឺណែវឆ្នាំ ១៩៥៤ បានអនុម័តលើកិច្ចព្រមព្រៀងសម្រាប់កម្ពុជាដូចជា៖ • បញ្ឈប់ការឈប់បាញ់នៅកម្ពុជា • សេចក្ដីប្រកាសរបស់រដ្ឋាភិបាលកម្ពុជាអំពីសិទ្ធិរបស់ប្រជាពលរដ្ឋ និងការបោះឆ្នោតភិបាលកម្ពុជាទាក់ទង់និងសម័្ពន្ធយោធា ការតាំងមូលដ្ឋានទ័ពបរទេស និងការជួយឧបត្ថត្ភកម្លាំងយោធាបរទេស។ • សេចក្ដីប្រកាសរបស់រដ្ឋាភិបាលបារាំងស្ដីពីការដកទ័ពបារាំងចេញទឹកដីឥណ្ឌូចិននិងគោរពដល់ឯករាជ្យនៃប្រទេសឥណ្ឌូចិន។
ការដាក់ប្រាសាទព្រះវិហារចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកមានអត្ដន័យដូចតទៅ៖ • រក្សាបូរណភាពទឹកដី • ពិភពលោកជួយការពារនិងទទួលស្គាល់ • បង្ហាញពីស្ថាបត្យកម្មនៃបុព្វបុរសខ្មែរនិងសិល្បៈ • បង្ហាញពីអំណាចនិងវិសាលភាពរបស់ព្រះរាជាសម័យមុន • បង្ហាញពីអត្តសញ្ញានជាតិខ្មែរ • បង្ហាញពីទេព្យកោសល្យព្រះរាជានិងអាទិទេព។ • ជាអត្តន័យប្រវត្ដិសាស្រ្ដធ្វើឪ្យជាតិល្បីរន្ទីពេញពិភពលោកប្រកបដោយមោទនភាព • បណ្ដុះស្មារតីកូនខ្មែរជំនាន់ក្រោយឪ្យចេះស្រឡាញ់ថែរក្សាការពារសម្បត្តិវប្បធម៌ជាតិយើង។
ដើម្បីតម្រូវការទីផ្សារបានអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនដូចជា៖ • បើកចំហរទីផ្សារអាឡឺម៉ង់កាន់តែធំទូលាយថែមទៀត។ • ពង្រីកតំបន់ឧស្សាហកម្មធំៗជាច្រើនកន្លែងទូទាំងប្រទេស។
នៅក្នុងអាណត្តិលោកប្រធានាធិបតី ប៉ុមពីឌូ មានចលនាមួយចំនួនបានកើតឡើងដូចជា៖ • ចលនាស្រ្ដីទាមទារសិទ្ធិសេរីភាពក្នុងការពន្យាកំណើតនិងលែងនះ • ចលនាតំបន់និយមសុំឲ្យដកតំបន់មួយចំនួនដូចជា ប្រឹតុងគក និងបាស ដើម្បីបង្កើតជាតតំបន់ស្វ័យយ័តដោយរក្សានូវវប្បធម៌ដើមរបស់ពួកគេ។
នយោបាយអព្យាក្រិត្យក្នុងរបបសង្គមរាស្ដ្រនិយមត្រូវបានកំណត់ក្នុងសេចក្ដីសម្រេចចិត្តនៃសន្និសិទ សឺណែវឆ្នាំ ១៩៥៤។ សេចក្ដីសម្រេចនេះជាការទាមទាររបស់ចិននិង សហភាពសូរៀតដើម្បីបញ្វៀសមិនឪ្យអាមេរិកកសាងមូលដ្ឋានទ័ពនៅក្នុងប្រទេសកម្ពុជា។
ពួកអន្ដជាតិសំដៅ គឺលើពួកឧក្រិដ្ឋជនដែលធ្វើសកម្មភាពដោយគ្មានព្រំដែន។
ស្នាដៃ ដែលធ្វើឪ្យ អ្នកស្រី ម៉ាការេត ថាត់ឆឺ កាន់តំណែងយូរជាងគេពីឆ្នាំ ១៩៧៩ ដល់ ១៩៩០ ដោយសារ៖ • ជ័នជំនះលើកោះហ្វក់ឡិននៅក្នុងចម្បាំងជាមួយអាហ្សង់ទីន • ការខ្ចងយកប្រេងនៅសមុទ្រខាងជើងកាត់បន្ថយការនាំចូលប្រេងពីអារ៉ាប់ • កាត់បន្ថយពីទំនាស់រវាងគណបក្សប្រឆាំង។
ផែនការម៉ាសាល់របស់សហរដ្ឋអាមេរិកគឺដើម្បីស្ដារទ្វីបអឺរ៉ុបឡើងវិញចំពោះសហភាពសូវៀតវិញមិនពេញចិត្តនិងផែនការនេះទេ។ ពីព្រោះសហភាពសូវៀតបាន យល់ឃើញថាផែនការនេះមានទិសដៅទប់ស្កាត់ការរីកសាយចលនាកុំមុយនីស្ដនៅតាមប្រទេសលោកខាងលិចមួយចំនួនក្រោយសង្រ្គាម។