មេដឹកនាំនៃរបបខ្មែរក្រហម បានអះអាងថា “ពួកគេកសាងប្រទេសមួយប្រកបដោយសមភាព ឯករាជ្យម្ចាស់ការ និងលុបបំបាត់សង្គមចាស់”។ ការអះអាងនេះពុំត្រឹមត្រូវទេ ព្រោះធាតុពិតខ្មែរក្រហមបានបង្កើតឡើងនូវវណ្ណៈថ្មីពីរនៅក្នុងប្រទេស គឺប្រជាជនមូលដ្ឋាន និងប្រជាជនថ្មី។ • ប្រជាជនមូលដ្ឋាន ឬប្រជាជនចាស់ គឺសំដៅលើប្រជាជនរស់នៅតាមតំបន់ជនបទ គ្រប់គ្រងដោយបក្សកម្មុយនីស្ដកម្ពុជាមុនថ្ងៃទី១៧ ខែមេសា ឆ្នាំ ១៩៧៥ ។ ប្រជាជនទាំងនេះចែកជា២ទៀត គឺប្រជាជនពេញសិទ្ធិ និងប្រជាជនត្រៀម ។ ប្រជាជនពេញសិទ្ធិ គឺប្រជាពលរដ្ឋណាគ្មានបងប្អូនសាច់ញាតិធ្វើការក្នុងរបបសាធារណៈរដ្ឋខ្មែរ ។ ចំណែកឯកប្រជាជនត្រៀមគឺប្រជាជនមានបងប្អូនធ្លាប់ធ្វើការក្នុងរបបសាធារណៈរដ្ឋខ្មែរ ...
vrean.com Latest Questions
អ៊ីតាលីបានក្លាយជារដ្ឋផថាស៊ីលចាប់ឆ្នាំ១៩២០ដល់ឆ្នាំ១៩៤៣ក្រោមការដឹកនាំដោយលោក មូសូលី ដែលជាដៃគូជាមួយនឹងណាស៊ីអាឡឺម៉ង់ក្នុងសង្រ្គាមលលោកលើកទី២។
សមិទ្ធផលសង្គមរាស្រ្តនិយមមានៈ វិស័យកសិកម្ម • រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើវិស័យកសិកម្ម ដោយពង្រីកផ្ទៃដីកសិកម្ម ការជ្រើសរើសពូជនយោបាយទឹក និងការប្រើប្រាស់ជី • ផលស្រូវនៅឆ្នាំ ១៩៥៥ ទទួលបាន ១ ៤៨៤ ០០០តោន ហើយនៅឆ្នាំ១៩៦៨ ទទួលបាន ៣ ២៥០ ០០០ តោន • ផលកប្បាសមានការកើនឡើងដល់ ៥ ០០០ តោនឆ្នាំ១៩៦៨ • ផលចិញ្ខឹមសត្វ មានការកើនឡើងយ៉ាងខ្លាំង • បង្កើតរុក្ខទិវានៅគ្រប់ខេត្តក្រុង
នៅទសវត្សរ៍ឆ្នាំ១៩៩០ មានប្រទេសជាដៃគូពាណិកម្មជាមួយអ៊ីតាលីរួមមានអាឡឺម៉ង់ បារាំង អង់គ្លេស និងសហរដ្ឋអាមេរិក។
កត្តាដែលធ្វើឲ្យអង្គការសង្គមរាស្រ្តនិយមទទួលបានការគាំទ្រ ច្រើនពីប្រជាពលរដ្ឋមានៈ • ប្រជាប្រិយភាពប្រធាន • ភាពរឹងមាំនៃរចនាសម្ព័ន្ធដឹកនាំអង្គការ « សង្គម » ថ្នាក់មូលដ្ឋាន • ក្បាលម៉ាស៊ីនដឹកនាំ • វិស័យហិរញ្ញវត្ថុ ។
លោក កូបាវឆូវ បានឡើងកាន់អំណាចនៅឆ្នាំ១៩៨៥ នៅអាយុ៥៤ឆ្នាំនេះគឺជា ការបើកសករាជថ្មីនៃមេដឹកនាំសហភាពសូវៀតដែលបានបញ្ចប់របបដឹកនាំដោយព្រឹទ្ធាចារ្យនិយម។
ផ្តល់ជំនួយខាងយោធាប្រឆាំងនិងឥទ្ធិពលសហភាពសូវៀតនៅអាមេរិចខាងត្បូង • បង្កើតប្រព័ន្ធសង្គ្រាមផ្កាយប្រឆាំងនិងសូវៀត • បើកយុទ្ធនាការប្រឆាំងនិងទាហានគុយបានៅកោះត្រីណាត ។
ឧស្សាហកម្មដែលប្រើដោយប្រភពថាមពលភាគច្រើនប្រើថាមពលធ្យូងថ្មនិងប្រេងកាត ដែល ជះឥទ្ធិពលដល់ស្រទាប់អូសូន និងកង្វក់បរិស្ដាន។
រដ្ឋាភិបាលអាឡឹម៉ងខាងកើតមានវិធានការដើម្បីទប់ស្កាត់ការភៀសខ្លួនចេញនៃប្រជាជន • បិទច្រកចេញចូលក្រុងប៊ែរឡាំង • កសាងកំពែងកាត់ទីក្រុងប៊ែរឡាំងមានប្រវែង ៤២គឺឡូម៉ែត្រ ។
ក្នុងគម្ពីរសុត្តន្តបិដក មានសំដែងអំពើព្រះរាជា ឬថ្នាក់ដឹកនាំ ដែលប្រកបដោយធម៏ មានន័យដូចតទៅនេះ “ពេលណាព្រះរាជា ឬថ្នាក់ដឹកនាំប្រកបដោយធម៏ពេលណានោះពួកខ្ញុំរាជការប្រកបដោយធម៏ហើយ ប្រជារាស្រ្តទាំងអស់ក៏ប្រកបដោយធម៏”។