សង្គមរូស៊ីនៅពាក់កណ្តាលសតវត្សទី១៩ ចែកជាវណ្ណៈអអភិជន គហបតី និងអ្នកងារ • វណ្ណៈអភិជនៈ មានពួកស្តេចត្រាញ់និងពួកម្ចាស់កម្មសិទ្ធិដីធំៗ ។ • វណ្ណៈទាសករ ឬអ្នកងារ ៖ មានទាសកររបស់រដ្ឋ និងទាសកររបស់អភិជន ។ • វណ្ណៈគហបតី ៖ មានពួកសិប្បករធំៗ និងអ្នកជំនួញធំៗ ។
vrean.com Latest Questions
សភានៅក្នុងរបបសាធារណៈរដ្ឋទី ៤ មានអំណាចជ្រើសរើសនាយករដ្ឋមន្ដ្រីដែលមានអាណត្តិ៥ឆ្នាំ និងត្រួតពិនិត្យជាប្រចាំនូវសកម្មភាពនយោបាយដោយសភា ហើយសភាអាចដកហូតតំណែងគ្រប់ពេលវេលា បើសិនជាមានកំហុសឆ្គង ។ ដូច្នេះរបបនេះប្រគល់អំណាចធំធេងដល់សភាក្នុងការកំណត់អំណាចនីតិប្រតិបត្តិចំណែកឯប្រធានាធិបតីវិញក៏ជ្រើសតាំងដោយសភាដែលសម្រាប់អាណត្តិ៧ឆ្នាំ ។
ពណ៌នាពីសមិទ្ធផលរបបរាជរដ្ឋាភិបាលពីឆ្នាំ ១៩៩៣ ដល់ពេលបច្ចុប្បន្ន ៖ នយោបាយក្នុងប្រទេស៖ • អនុវត្តនយោបាយឈ្នះ-ឈ្នះ(ដោយរំលាយអង្គការចាត់តាំងខ្មែរក្រហម និងធ្វើសមាហរណកម្មកងកម្លាំងខ្មែរក្រហមឪ្យមកចូលរួមរស់ជាមួយរាជរដ្ឋាភិបាលនៅឆ្នាំ ១៩៩៨ នាំមកនូវសន្ដិភាវូបនីយនៅកម្ពុជា • រៀបចំបោះឆ្នោតដោយខ្លួនឯងប្រកបដោយជោគជ័យទៅតាមលទ្ធិប្រជាធិបតេយ្យ • កំណែទម្រង់គ្រប់វិស័យ (អប់រំ រដ្ឋបាល តុលាការ និងកងកម្លាំងប្រដាប់អាវុធ) • កម្ពុជាប្រកាន់យកលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស • រាជរដ្ឋាភិបាលអនុវត្តគោលនយោបាយយុទ្ធសាស្រ្ដ (ត្រីកោណ និងយុទ្ធសាស្រ្ដចតុកោណ) នយោបាយក្រៅប្រទេស៖ • កម្ពុជាក្លាយជាសមាជិកអាស៊ាន (ស្មើមុខស្មើមាត់ជាមួយប្រទេសនានា) • កម្ពុជាចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោក (WTO) ...
បានកងទ័ពអាកាសរបស់សហរដ្ឋអាមេរិកបានទម្លាប់គ្រាប់៥២ (B-52) យ៉ាងខ្លាំងមកលើប្រទេសកម្ពុជាគឺដោយសារតែសហរដ្ឋអាមេរិក ខ្លាចប្រទេសវៀតណាមខាងត្បូងដែលអាច ឪ្យកងទ័ពអាមេរិកមិនអាចដកខ្លួនពីវៀតណាមបាន។ ការទម្លាប់នេះបានចាប់ផ្ដើម ពីថ្ងៃទី០៦ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែសីហាឆ្នាំ១៩៧៣។
របបសាធារណៈរដ្ឋខ្មែរដួលលំដោយសារមូលហេតុដូចជា នៅទីក្រុងភ្នំពេញនឿយណាយនិងរបបសាធារណៈរដ្ឋខ្មែរដែលប្រកបដោយអំពើពុករលូយ និងពោរពេញដោយភាពអាប់អួរ។
គោលនយោបាយអព្យាក្រឹត គឹជាការសំដៅលើគោលនយោបាយការបរទេស ដំបូងដែលត្រូវបានកំណត់នៅក្នុងសេចក្តីសម្រេចចិត្តនៃសន្និសិទ្ធ សឺណែវ ឆ្នំា ១៩៥៤ តាមការទាមតាររបស់ប្រទេសចិនិងសហភាពសូវៀតដើម្បីបញ្ចៀសមិនឲ្យសហរដ្ឋអាមេរិចកសាងមូលដ្ឋានទ័ពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ៕ ពណ៌នា ពីនយោបាយអព្យាក្រឹតក្នុងរបបសង្គមរាស្រ្តនិយម ( ១៩៥៣. ១៩៧០ )៖ មូលហេតុដែលបណ្តាលឲ្យកម្ពុជាអនុវត្តនយោបាយអព្យាក្រឹត • អនុវត្តតាមសេចក្តីសម្រេចរបស់សន្និសិទ ក្រុងសឺណេវឆ្នាំ១៩៥៤ ដែលស្នើរដោយសូរវៀយនិងចិន • កម្ពុជាចង់រួមរស់ដោយសន្តិភាពជាមួយបណ្តាប្រទេសនានាលើពិភពលោកជាពិសេសប្រទេសជិតខាង ។ ដើម្បីពង្រឹងនយោបាយអព្យាក្រឹតរបបសង្គមរាស្រ្តនិយមបានៈ • ១៨មិនា ១៩៥៤ ក្នុងដំណើរទស្សនៈកិច្ចនៅឥណ្ឌា សម្តេចនរោត្តមសីហនុបានចុះហត្ថលេខាជាមួយលោកនេះលើសេចក្តីប្រកាសរួមមួយគឹការរួមរស់ជាមួយគ្នាដោយសន្តិភាព
មកទល់និងពេលនេះ ( ឆ្នាំ២០១៨ ) ប្រទេសកម្ពុជាមានស្ពានអាកាសចំនួន៥គឺៈ • ស្ពានអាកាសក្បាលថ្នល់ • ស្ពានអាកាស៧មករា ( ស្ពានអាកាសពេទ្យលោកសង្ឃ ) • ស្ពានអាកាសស្ទឹងមានជ័យ • ស្ពានអាកាស៥មករា ( ស្ពានអាកាសតិចណូ ) • ស្ពានអាកាសផ្សារដីហ៊ុយ ។
ការលេចឡើងប្លុកយោធា អ៊ីតាលី អាឡឺម៉ង់ អូទ្រីស ហុងគ្រី និងបារាំង អង់គ្លេស រូស៊ី គឺ • ប្លុកយោធា អ៊ីតាលី អាឡឺម៉ង់ អូទ្រីស ហុងគ្រី គឺជាដើមសតវត្សទី២០ នៅទ្វីបអឺរ៉ុបបានកើតឡើងនូវសម្ព័ន្ធភាពយោធាពីរដ៏សំខាន់ គឺទីមួយ សម្ព័ន្ធភាពត្រីភាគី ដែលបានកើតឡើងបន្ទាប់ពីសង្រ្គាមបារាំង ព្រុស ។ លោកអធិការបតី ប៊ីស្មាក់មានការព្រួយបារម្ភចំពោះស្ថានភាពអាឡឺម៉ង់នៅកណ្តាលអឺរ៉ុប ។ ដើម្បីការពារដល់សន្តិសុខ ...
ប្រធានាធិបតីអ៊ីតាលីត្រូវបានជ្រើសតាំងដោយព្រឹទ្ធភាពនិងសភាតំណាងរាស្រ្ដដែលក្នុងមួយអាណត្តិមានរយៈពេល៧ឆ្នាំ ។ បេក្ខជនប្រធានាធិបតីទាំងពីរភេទត្រូវមានអាយុយ៉ាងតិច ៥០ ឆ្នាំ ។