ប្រធានាធិបតីអ៊ីតាលីត្រូវបានជ្រើសតាំងដោយព្រឹទ្ធភាពនិងសភាតំណាងរាស្រ្ដដែលក្នុងមួយអាណត្តិមានរយៈពេល៧ឆ្នាំ ។ បេក្ខជនប្រធានាធិបតីទាំងពីរភេទត្រូវមានអាយុយ៉ាងតិច ៥០ ឆ្នាំ ។
vrean.com Latest Questions
នៅថ្ងៃទី២៦ កញ្ញា ១៩៥៥ អង្គការសង្គមរាស្រ្តនិយមបានរៀបចំសមាជដែលក្នុងនោះមានការចូលរួមពីសំណាក់មហាជនគ្រប់ស្រទាប់ រួមទាំងតំណាងគណបក្សផ្សេងៗទៀត ។ សមាជដើរតួជាវេទិការចំហសម្រាប់មហាជន និងអ្នកនាំចោទសូរ ដេញដោលគ្នាជុំវិញបញ្ហា នយោបាយក្នុងនិងក្រៅប្រទេស ។ ចាប់ពីពេលនោះមកគេហៅ « សមាជ » ថាជា « សមាជជាតិ » ។ សមាជជាតិត្រូវបានរៀបចំនិងដឹកនាំដោយគណៈកម្មាធិការកណ្តាលនៃអង្គការសង្គមរាស្រ្ត និយមដែលមានសម្តេច នរោត្តមសីហនុ ជាប្រធាន ។ ...
ក្នុងសហព័ន្ធយូហ្គោស្លាវីមានរដ្ឋជាសហជិកចំនួន ៦ គឺ រដ្ឋសង្គមនិយមបូន្នីអ៊ែកូវីន ក្រូអាត ម៉ាសេឌន ស្លូវ៉ៃន ម៉ុងតេនេក្រូ និងស៊ែប៊ី ដែលរួមបញ្ចូលទាំងខេត្តសយ័ត្វ ២ គឺ វ៉ូសវ៉ូឌីន និងកូសូរូដែលមានសិទ្ធិស្មើគ្នានឹងរដ្ឋផ្សេងៗទៀតនៅក្នុងសហព័ន្ធដែរ ។
លក្ខណៈសំខាន់នៃបញ្ហានៅមជ្ឈិមបូព៌ា នៅអឺរ៉ុបកណ្តាលនិងចុងបូព៌ា គឺ ក. នៅមជ្ឈិមបូព៌ា • មានចលនាជាតិនិយមរបស់ប្រជាជនដែលត្រូវគេជិះជាន់ប្រឆាំងនឹងពួកអាណានិគមនិយម • ពួកមហាអំណាចបារាំង អង់គ្លេសបានធ្វើឱ្យស្ថានភាពនយោបាយកាន់តានតឹងខ្លាំងឡើងដើម្បីពង្រីកឥទ្ធិពលរបស់ខ្លួន • នៅតួគី លោកអូស្តាផាកេម៉ាល់ ដែលគេនិយមហៅកេម៉ាល់អាតាតួកបានធ្វើរដ្ឋប្រហារ ហើយប្រកាសរបបសាធារណរដ្ឋនិយមនៅតួគី • ប្រទេសលីបង់ស៊ីរី ត្រូវធ្លាក់នៅក្រោមកិច្ចត្រួតត្រារបស់ប្រទេសបារាំង (១៩២០) តាមអាណត្តិរបស់សង្គមប្រជាជាតិ • ការសមគំនិតនៃមហាអំណាចទាំងឡាយ ដើម្បីបង្កើតក្នុងរដ្ឋអារ៉ាប់ ប៉ាលេស្ទីននូវមជ្ឈដ្ឋានមួយសម្រាប់ជនជាតិជ្វីបបានធ្វើឱ្យស្ថានភាពនយោបាយក្នុងតំបន់តានតឹងរហូតនេះតានតឹងរហូតមកដល់សព្វថ្ងៃនេះ ។ ខ. អឺរ៉ុបកណ្តាល • ក្រោយចម្បាំង ចក្រភពអូទ្រីស ហុងគ្រី ...
ការធ្លាក់ចុះនៃបរិស្ថានធម្មជាតិទាក់ទងនឹងធាតុសំខាន់ៗ គឺ បរិយាកាស អាកាសធាតុ ធនធានទឹក និងមហាសមុទ្រ ដីស្រទាប់ផែនដី (សម្រាប់ដំណាំនិងព្រៃឈើ) រុក្ខជាតិ និងសត្វ ។
ប្រទេសណាដៃគូពាណិជ្ជកម្មជាមួយនឹងសាធារដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ ឫអាឡឺម៉ង់កើតគឺមានអែរ៉ុបខាងលិច ពិេសសអាឡឺម៉ង់ខាងលិច។
សិទ្ធិ និងច្បាប់ខុសគ្នាត្រង់៖ • ច្បាប់ កើតឡើងដោយសារមនុស្សជាអ្នកបង្កើតច្បាប់មានលក្ខណៈការពារនិងហាមប្រាមអ្នកដែលល្មើសនឹងច្បាប់ត្រូវផាកពិន័យត្រូវជាប់ពន្ធនាគារ។ • សិទ្ធិ កើតមានពីកំណើតពីធម្មជាតិ ជាសេរីភាពដែលមនុស្សអាចប្រើប្រាស់បានក្នុងក្របខណ្ឌនៃច្បាប់និងក្របខណ្ឌនៃសីលធម៌សង្គម។ មនុស្សម្នាក់ៗមិនអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យហួសព្រំដែននៃច្បាប់បានឡើយ។