ផលិតឧស្សាហកម្មនិងកសិកម្មដ៏ល្បីឡល្បាញ់របស់អាឡឺម៉ង់ខាងលិចដែលឈានមុខគេនៅអឺរ៉ុបមានរោងចក្រគ្រឿងអគ្គីសនី រោងចក្រគីមី រោងចក្រស្លដែក និងរោងចក្រផលិតផលគ្រឿងម៉ាស៊ីនធំៗរួមទាំងផលិតផលកសិកម្មមួយចំនួនដូចជាទឹកដោះ សាច់ ផ្លែឈើ និងដំឡូងបារាំង ។
vrean.com Latest Questions
បានជាសហរដ្ឋអាមេរិកប្រកាសសង្គ្រាមជាមួយអាឡឺម៉ង់ ពីព្រោះនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ ១៩៤១ កងទ័ពជើងអាកាសជប៉ុនបានវាយប្រហារលើមូលដ្ឋានសឹកដ៏ធំរបស់សហរដ្ឋអាមេរិកប្រចាំប៉ាស៊ីហ្វីកនៅកំពង់ផែពាលហាប័រនៅរដ្ឋហាវ៉ៃ ។ ពេលនោះសង្គ្រាមលោកលើកទី ២ បានរីករាលដានយ៉ាងខ្លាំងនៅតំបន់ប៉ាស៊ីហ្វីករវាងសហរដ្ឋអាមេរិកនិងជប៉ុនហើយក្រោយមកទៀតសហរដ្ឋអាមេរិក ក៏បានប្រកាសសង្គ្រាមជាមួយ អាឡឺម៉ង់ ដែលជាដៃគូរបស់ជប៉ុន ។
វិនាសកម្មក្រោមរបបប្រល័យពូជសាសន៍៖ • សង្គម សម្លាប់រង្គាល បង្អត់អាហារ ធ្វើការជាទម្ងន់បំបិទ សិទ្ធិសេរីភាពគ្រប់បែបយ៉ាងជម្លៀសប្រជាជនចេញទីក្រុងទៅជនបទពីតំបន់មួយទៅតំបន់មួយ។ • វប្បធម៌ បំបាត់សាលារៀន វត្តអារាម ជំនឿសាសនា ទំនៀមទម្លាប់ ប្រពៃណី។ • ហេដ្ឋារចនាសម្ព័ន្ធ(សាលារៀន ផ្លូវថ្នល់ សំណង់សាធារណៈ) • សេដ្ឋកិច្ច បំបាត់ទីផ្សារ រូបិយប័ណ្ឌ ពាណិជ្ជកម្មក្នុងនិងក្រៅប្រទស កម្មសិទ្ធិឯកជន។ • នយោបាយ អនុវត្តនយោបាយផ្ដាច់ការបំភីតបំភ័យនិងសម្លាប់និងផ្ដាច់ទំនាក់ទំនងទូតជាមួយចំនួនលើសកលលោកមួយជាចំនួនលើសកលលោកជាមួយចំនួនលើសកលលោក។ • ការស្ថាបនាកម្ពុជាឡើងវិញ • ការបង្កើតក្រុមសាមគ្គីបង្កបង្កើនផល រីក្រុមប្រវាស់ដៃជួយដល់ស្ដ្រីមេម៉ាយ ...
នៅកម្ពុជាទទួលបានឯករាជ្យពីបារាំងនៅ ថ្ងៃទី ០៩ វិច្ឆិកា ឆ្នាំ ១៩៥៣ ។
គ្រឹះសេដ្ឋកិច្ចនៃប្រទេសញូសេឡែនមាន • ផលិតផលកសិកម្ម និងពាណិជ្ជកម្មក្រៅប្រទេស ផលិតផលនាំចេញទៅលើទីផ្សារអន្តរជាតិ ប័រ ប្រូម៉ា សាច់ និងរោមចៀម ជាពិសេសទៅប្រទេសអង់គ្លេសទទួលប្រាក់បានចំណូលយ៉ាងច្រើន • ផលិតផលឩស្សាហកម្ម រកប្រាក់ចំណូលមិនចាញ់ប្រាក់ចំណូលកសិកម្មដែរ ។
បានជាមានការបង្កើត « ក្រុមប្រឹក្សារាជានុសិទ្ធិ » ដោយសារក្រុមប្រឹក្សា រាជសម្បត្តិ មិនអាចជ្រើសរើសបេក្ខជនណាមួយឲ្យឡើងសោយរាជ្យ ជាព្រះមហាក្សត្រថ្មីបាន ។ ក្រុមប្រឹក្សានេះមានតួនាទីបំពេញការងារព្រះមហាក្សត្រជាបណ្តោះអាសន្ន ។
វាយភាពសិលាមានសារៈសំខាន់ក្នុងការចាត់ថ្នាក់សិលាម៉ាក់ម៉ា សិលាកម្ទេចកំណ និងសិលាប្រែកំណើត។
ទំនាក់ទំនងសេដ្ឋកិច្ចគឺជាដំណើរនៃការទាក់ទងសេដ្ឋកិច្ចជាតិជាមួយសេដ្ឋកិច្ចអន្តរជាតិជាពិសេសជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ ប្រទេសនានាលើពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀត។
សង្គមរូស៊ីនៅពាក់កណ្តាលសតវត្សទី១៩ ចែកជាវណ្ណៈអអភិជន គហបតី និងអ្នកងារ • វណ្ណៈអភិជនៈ មានពួកស្តេចត្រាញ់និងពួកម្ចាស់កម្មសិទ្ធិដីធំៗ ។ • វណ្ណៈទាសករ ឬអ្នកងារ ៖ មានទាសកររបស់រដ្ឋ និងទាសកររបស់អភិជន ។ • វណ្ណៈគហបតី ៖ មានពួកសិប្បករធំៗ និងអ្នកជំនួញធំៗ ។
សភានៅក្នុងរបបសាធារណៈរដ្ឋទី ៤ មានអំណាចជ្រើសរើសនាយករដ្ឋមន្ដ្រីដែលមានអាណត្តិ៥ឆ្នាំ និងត្រួតពិនិត្យជាប្រចាំនូវសកម្មភាពនយោបាយដោយសភា ហើយសភាអាចដកហូតតំណែងគ្រប់ពេលវេលា បើសិនជាមានកំហុសឆ្គង ។ ដូច្នេះរបបនេះប្រគល់អំណាចធំធេងដល់សភាក្នុងការកំណត់អំណាចនីតិប្រតិបត្តិចំណែកឯប្រធានាធិបតីវិញក៏ជ្រើសតាំងដោយសភាដែលសម្រាប់អាណត្តិ៧ឆ្នាំ ។