មេទ័ពសូវៀត ដែលបានបញ្ជាឪ្យបិទផ្លូវចេញចូលទៅកាន់អាឡឺម៉ង់ខាងលិច គឺមានឈ្មោះថា សូកូឡូវស្ដី នៅឆ្នាំ ១៩៤៨ ដោយសារគាត់យល់ឃើញថា ប៊ែកឡាំង ស្ថិតនៅអាឡឺម៉ងខាងកើត ដូចនេះសហភាពសូវៀតត្រូវតែត្រូវត្រួតត្រារាល់ការចេញ ចូលទៅកាន់ ប៊ែកឡាំងខាងលិច ហើយច្រកនេះបើកឡើងវិញនៅឆ្នាំ ១៩៤៩ ។
vrean.com Latest Questions
អាឡឺម៉ង់ខាងលិច និងអាឡឺម៉ង់ខាងកើតប្រកាន់យករបបនយោបាយ៖ • អាឡឺម៉ងខាងលិចប្រកាន់យករបបសាធារណរដ្ឋសហព័ន្ធមានរដ្ឋធានីឈ្មោះបោន • អាឡឺម៉ង់ខាងកើតប្រកាន់យករបបប្រជាធិបតេយ្យប្រជាមានិតដែលមានរដ្ឋធានីឈ្មោះ ប៊ែកឡាំង។
ចលនាតស៊ូដើម្បីឯករាជ្យជាតិក្នុងប្រទេសកម្ពុជាចែកជា២ផ្នែកគឺ៖ ការតស៊ូដោយអាវុធ ដឹកនាំដោយកម្លាំងនៃចលនាតស៊ូនៃឥស្សរៈដែលមានការជួយគាំទ្រពីសំណាក់កងកម្លាំងវៀតមិញ ការតស៊ូដោយសន្តិវិធី ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ ( នយោបាយកាទូត ) ។
គេថាសហរដ្ឋអាមេរិកជាជង្រុកនៃផែនដី ព្រោះ ៖ • ប្រទេសមូលធននិយមធំជាងគេលើពិភពលោក • ប្រទេសប្រជាធិបតេយ្យធំជាងគេលើពិភពលោក • ប្រទេសអ្នកមានជាងគេលើផែនដី • មានគ្រប់ជាតិសាសន៍ • តម្លៃពលកម្មខ្ពស់ជាងគេ ។
មូលហេតុបានកើតមានវិបត្តិនយោបាយនៅក្នុងប្រទេសថៃពីឆ្នាំ ២០០៦-២០១០ គឺ • នៅឆ្នាំ ២០០៦ នាយករដ្ឋមន្ត្រីថៃ តាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានគេចោទប្រកាន់ពីបទអំពើពុករលួយជាមួយប្រទេសជិតខាងដូចជា កម្ពុជាមីយ៉ាន់ម៉ា សិង្ហបុរី.. • បញ្ហាទាំងអស់នេះ និងពាក្យបណ្តឹងផ្សេងៗទៀតបានដាក់ជូនរដ្ឋសភាព្រះមហាក្សត្រនិងការរិះគន់របស់ឩត្តមសេនីយ៍៍សុនធីប៊ុនយ៉ារ៉ាត់គ្លីន • នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០០៦ លោកឩត្តមសេនីយ៍សុនធី ប៊ុនយ៉ារ៉ាត់គ្លីន បានដឹកនាំរដ្ឋប្រហារយោធាមួយគ្មានការបង្ហូរឈាម ទម្លាក់លោកតាក់ស៊ីនពីនាយករដ្ឋមន្ត្រី និងនិរទេសខ្លួនលោកទៅបរទេស ។
ដើម្បីប្រឆាំងនឹងកម្ពុជា ប្រទេសថៃ និងវៀតណាមខាងត្បូង បានធ្វើសកម្មភាពដូចជា ៖ • បិទព្រំដែនសេដ្ឋកិច្ច • ធ្វើវិទ្ធង្សនាយោធា នៅតាមបណ្តោយព្រំដែន • ប្រទេសថៃបានគាំទ្រសកម្មភាពពួកខ្មែរសេរីដែលកងទ័ពឧទ្ទាមប្រឆាំងរដ្ឋាភិបាលកម្ពុជាដោយបានផ្គល់ទឹកដីឪ្យកសាងជំរំហាត់ទ័ព • ប្រទេសថៃបានអនុញ្ញាតឪ្យកសាងស្ថានីយ៏វិទ្យុផ្សាយសំឡេងដើម្បីធ្វើការឃោសនាប្រឆាំងនឹងនយោបាយសង្គមរាស្រ្ដនិយម ។ កងទ័ពវៀតណាមបានធ្វើសកម្មភាពឈ្លានពានចូលបណ្ដោខេត្តមួយចំនួននៅតាមបណ្ដោយព្រំដែន ។
ចំពោះអំពើពុករលួយនៅក្នុងរដ្ឋាភិបាល លោក លន់ នល់ មានការអល់អែកក្នុងការដាក់ទណ្ឌកម្មលលើពួកអ្នកប្រព្រឹត្តអំពើពុករលួយទាំងនោះពីព្រោះពួកគេមានស្វាមីភក្ដិ និងស្មោះត្រង់និងលោក។ ផ្ទុយទៅវិញលោកបានចំណាយពេលវេលាសរសេរលិខិតផ្ញើជូនលោកប្រធានាធិបិតី អាមេរិក និចសុន សុំ ជំនួយបន្ថែមដើម្បីទប់អំណាចរដ្ឋាភិបាលសាធារណខ្មែរបន្ដជីវិតទៅមុខទៀត។
សិន្និសីទយ៉ាល់តាបានឡើងគម្រោងការ៖ • ការរៀបចំប្រទេសអាឡឺម៉ង់ជាតំបន់ត្រួតត្រា • សូវៀតត្រួតត្រាលើតំបន់បាល់ទិចនិងរំកិលព្រំដែនចូលប៉ូឡូញ ចំណែកប៉ូឡូញចូលប្រទេសអាឡឺម៉ង់ • សូវៀតសន្យាជួយវាយជប៉ុនក្រោយអាឡឺម៉ងចុះចាញ់៣ខែ។
សង្គ្រាមស៊ីវិលពីឆ្នាំ ១៩៧០-១៩៧៥ ធ្វើឲ្យមានការខូចខាតនិងផ្តល់ផលវិបាកដល់កម្ពុជាដូចជា៖ • ប្រជាជនបាត់បង់ជីវីតជាងមួយលាននាក់ • អន្តរាយផ្លូវថ្នល់ និងស្ពានពី ៧០%.៨០% • វាលស្រែចំការក្លាយជាចំការមីន និងរណ្តៅគ្រាប់បែកបេ៥៣ • រោងចក្រឧស្សាហកម្ម ៧៥%ត្រូវបំផ្លាញ • ចំការកៅស៊ូត្រូវបាត់បង់ • គ្រឹះស្ថានសិក្សានៅតំបន់រំដោះនិងតំបន់ប្រទាញប្រទង់ទាំងអស់ ត្រូវបិទទ្វារ ។ កើតមានអំពើពុករលួយក្នុងរដ្ឋាភិបាលលន់ នល់ • បន្សល់ទុកស្រ្តីមេម៉ាយ ក្មេងកំព្រារាប់ម៉ឺននាក់និងមានអ្នកជម្ងឺ របួស ពិការច្រើនពាន់នាក់ • ប្រជាជនជួបគ្រោះទុរ្កិក្ស • សេដ្ឋកិច្ចត្រូវរះស្ទះ អតិផរណាប្រាក់រៀលចេះតែបន្ត រីឯតម្លៃទំនិញចេះតែឡើងថ្លៃហួសកម្រិត
ច្បាប់មាសនៃជីវិត គឺជាសីលធម៌សកលដែលវាជានាមសីលធម៌រួមដ៏សំខាន់បំផុតរបស់ប្រព័ន្ធជំនឿសាសនា និងប្រព័ន្ធមិនមែនជំនឿសាសនាទាំងអស់នៅលើភពផែនដី។ វាជាច្បាប់មូលដ្ឋាននៃការ រស់នៅរួមគ្នា (សហអត្តិភាព) របស់មនុស្សប្រកបដោយសន្តិភាពកាន្ត ហៅថាច្បាប់មាសនៃជីវិតថាជា បញ្ជាដាច់ខាត។