ក្រោយសង្រ្គាមលោកលើកទី២ ពិភពលោកបានបែងចែកមនោគមវិជ្ជា ២ គឺមូលធននិយយម ឬ សេរី និងសង្គមនិយម ឬកុំមុនីស្ដ ។ • មូលធននិយម ដឹកនាំដោយសហរដ្ឋអាមេរិក • សង្គមនិយម ដឹកនាំដោយសហភាពសូវៀត ។
vrean.com Latest Questions
អំពើប្រល័យពូជសាសន៍នៅកម្ពុជាផ្តល់នូវផលវិបាកដូចជាខាងក្រោម ៖ • ផ្នែកធនធានមនុស្ស : កុមារសម័យនោះបាត់បង់ឪកាសរៀនសូត្រ និងទទួលរងនូវសម្ពាធផ្លូវចិត្តជាច្រើនដូចជា ភាពភ័យខ្លាច ភាពឯកោហើយដល់ពេលកុមារទាំងនោះត្រូវបន្តវេនជាអ្នកចូលរួមការដឹកនាំសង្គមជាតិនិងប្រឈមមុខជាមួយនិងការខ្វះសមត្ថភាព ។ • ផ្នែកសដ្ឋកិច្ច : ប្រជាពលរដ្ឋគ្មានឪកាសប្រកបអាជីវកម្មដើម្បីលើកកម្ពស់កម្រិតជីវភាព ដែលជាកត្តាជំរុញឲ្យសេដ្ឋកិច្ចជាតិជួបប្រទះនូវឪនភាព ។ គ្មានការវិនិយោគបរទេសមកបណ្តាក់ទុនរកស៊ីដើម្បីបង្កើន ឬជួយផ្តល់ការងារដល់ប្រជាពលរដ្ឋ ។ • ផ្នែកសង្គមកិច្ច : បន្សល់ទុកនូវកុមារកំព្រា ស្រ្តីមេម៉ាយ ជនពិការ ដែលជាបន្ទុកធន់ធ្ងរសម្រាប់រដ្ឋាភិបាល ។ • ផ្នែកទំនាក់ទំនង ...
សនិ្នសិទយ៉ាល់តា ត្រូវបានបង្កើតឡើងក្នុងគោលបំណងមិនឪ្យរបបយោធានិយមអាឡឺម៉ង់រស់ឡើងវិញបាន ។ ពីព្រោះអាឡឺម៉ង់គឺជាប្រទេសតែមួយគត់ ដែលជាអ្នកបង្កាត់ភ្លើងសង្រ្គាមលោកទាំងពីរលើកក្នុងចន្លោះពេលតែ ២១ ប៉ុណ្ណោះ ។ សិទ្នសិទនេះត្រូវបានកំណត់ ដោយមហាអំណាចធំៗ ៣ គឺ សហភាពសូវៀត សហរដ្ឋអាមេរិក និងចក្រអង់គ្លេស ។
ដែលហៅថាធម៌អហឹង្សា គឺជាធម៌ទាំងឡាំយណា ដែលទ្រទ្រង់មនុស្សមិនឲ្យប្រព្រឹត្តអំពើហឹង្សា មិនឲ្យបៀតបៀន ឬ ធ្វើទុក្ខបុកម្នេញអ្នកដទៃ និងមិនធ្វើឲ្យអ្នកដទៃមានការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត ។
អ្នកដែលស្ថាបនិកឆេកូស្លូវ៉ាគី គឺលោក ម៉ា សារីក ព្រមទាំងមេដឹកនាំឆេក និងស្លូវ៉ាគី មួយចំនួនទៀត ។ ប្រទេសនេះមានប្រភពចេញពិភពអូទ្រីស ហុងគ្រី ពោលគឺថាប្រទេសនេះបានកើតមានឡើងនៅក្រោយសង្រ្គាមលោកលលើកទី ១ ដែលចក្រភពអូទ្រីស ហុងគ្រី បានដួលរលំ ។
និយាយពីគោលការណ៍បង្កើតរាជរដ្ឋាភិបាលកម្ពុជាមានដូចតទៅ ៖ • តាមមតិស្នើរសុំពីប្រធាន និងមតិឯកភាពពីអនុប្រធានទាំងពីនៃរដ្ឋសភា ព្រះមហាក្សក្រទ្រង់បានតែងតាំងវីរជនមួយរូបក្នុងចំណោមតំណាងរាស្រ្តនៃគណបក្សឈ្នះឆ្នោតឲ្យធ្វើនាយករដ្ឋមន្រ្តី • នាយករដ្ឋមន្រី្តនាំសហការីដែលជាតំណាងរាស្ត្រ ឬសមាជិកគណបក្សតំណាងក្នុងសភា ដែលផ្គត់ផ្គងឲ្យកាន់តំណែងក្នុងរដ្ឋាភិបាលទៅសុំសេចក្តី ទុកចិត្តពីររដ្ឋសភា • រដ្ឋសភាបោះឆ្នោតផ្តល់ទំនុកចិត្តព្រះមហាក្សត្រទ្រង់ចេញប្រះរាជក្រិត្យតែងតាំងគណៈរដ្ឋមន្រ្តី • មិនចូលកាន់តំណែងគណៈរដ្ឋមន្រ្តីធ្វើសច្ចាប្រណិធានចូលកាន់តំណែង ។
កំណែទម្រង់ប៉េរ៉េស្រ្តយការ គឺជានយោបាយស្តារឡើងវិញ ។ កំណែទម្រង់នេះផ្តោតទៅលើវិស័យ ៖ ក. វិស័យសេដ្ឋកិច្ច • បើកឲ្យមានអ្នកវិនិយោគទុនពីក្រៅ និងឲ្យមានការប្រកួតប្រជែងតាមតម្រង់ទីផ្សារសេរី ។ ខ. វិស័យនយោបាយ • បើកឲ្យពួកប្រឆាំងធ្វើការរិះគន់ជាចំហរដល់របបមុន និងផ្តល់ឲ្យមានរបបប្រជាធិតេយ្យ ។ • កំណែទម្រង់ប៉េរ៉េស្រ្តយការ បង្កើតដោយលោក ហ្គោបាឆេវ នៅសហភាពសូវៀត ។
ធាតុផ្សំនៃវប្បធម៌មានដូចខាងក្រោម ៖ • និមិត្តសញ្ញា ជាអ្វីមួយដែលជានិមិត្តរូបដែលតំណាងឪ្យអ្វីផ្សេងទៀតជាច្រើន ។ • ភាសា ជាមធ្យោបាយដែលធ្វើឪ្យមនុស្សយើងអាចផ្ទេរ និងបង្កើតបាននូវនិមិត្តសញ្ញាណីជំនាន់មួយទៅជំនាន់មួយទៀត ហើយភាសាក៏ធ្វើឪ្យមនុស្សមានការផ្លាស់ប្ដូរទស្សនៈ គំនិត ការព្រួយបារម្ភ បំណងប្រាថ្នា និងបទេពិសោធន៍ជាមួយគ្នា ។ • តម្លៃ ជាស្ដង់ដាទាំងឡាយណា ដែលក្រុមឬ សង្គមមួយកំណត់ពីអ្វីមួយដែលសង្គមមួយចាត់ទុកថាសមរម្យ និងល្អ ។ • បទដ្ឋាន ជាវិធានដែលរួមចំណែកក្នុងការដាក់កំរិតចំពោះឥរិយាបថរបស់បុគ្គលឪ្យអនុវត្តតាមខ្នាតគំរូសង្គមអំពីអ្វីដែលសង្គមអាចយកបានឬមិនបាន ហើយបទដ្ឋានបង្កើតឡើងដើម្បីការពារសណ្ដាប់ធ្នាប់សង្គមទាំងមូលឪ្យមានសន្ដិសុខ ។ • Sanctions ...
ក្រោយសង្រ្គាមលោកលើកទី២ រដ្ឋាភិបាលចម្រុះមួយត្រូវបានបង្កើតឡើងនៅឆេកូស្លូវ៉ាគី ។ អ្នកដែលបង្កើតរដ្ឋាភិបាលនេះឡើងគឺលោក បេណែល ហើយសមាជិក រដ្ឋាភិបាលនេះមានប្រភពមកពីគណបក្សកុំមុយនីស្ដភាគច្រើនកាន់កាបក្រសួងសំខាន់ៗ នៅក្នុងរដ្ឋាភិបាល ។
គោលការណ៍នៃការគ្រប់គ្រង់មុខងារសាធារណៈនិងដំណើរការនៃរដ្ឋបាលសាធារណៈមានដូចជា ៖ • គោលការណ៍និរន្តរភាពនៃរដ្ឋភិបាលសាធារណៈ • គោលការណ៍តនិត្យានុកូលភាព • គោលការណ៍សមភាពចំពោះអ្នកប្រើប្រាស់សេវាសាធារណៈ • គោលការណ៍អព្យាក្រឹតភាព អនាគតិ • គោលការណ៍ក្នុងការផ្លាស់ប្ដូរ មន្ដ្រីរាជការទៅតាមតម្រូវការចាំបាច់របស់ រដ្ឋភិបាលសាធារណៈ • គោលការណ៍សមត្ថភាពពិត • គោលការណ៍បរិសុទ្ធភាព • គោលការណ៍ទទួលខុសត្រូវ • គោលការណ៍យុត្តិធម៌ ។