លោក ឡិច វ៉ាឡេសា បានជាប់ឆ្នោតជាប្រធានាធិបតីនៅឆ្នាំ ១៩៩០ ។
vrean.com Latest Questions
ដែលហៅថាសង្គមធម៌ គឺជាធម្មភាព ឬវិធីដែលរៀបចំសង្គមឲ្យមានសភាពលក្ខណៈលូតលាស់ប្រកបដោយសម្ភារៈគ្រប់គ្រាន់ ។ មែកធាងរបស់សង្គមធម៌គឺ ៖ គ្រឿងសង្គម • ប្រដាប់រស់នៅ (លំនៅ ចំណីអាហារ ) • ប្រដាប់តិចនិច (ម៉ាស៊ីន គ្រឿងបង្កបង្កើនផល…) • មុខរបរវិជ្ជាជីវៈ សង្គមវីធី • សេដ្ឋកិច្ច (ពាណិជ្ជកម្ម ឧស្សាហកម្ម…) • សង្គមកិច្ច (សុខាភិបាល សន្តិសុខ ការងារ…) • នយោបាយ (របៀបរបប ...
ដែលគេចាត់ទុកថាគឺជាបញ្ហារួមនៅលើពិភពលោកមានដូចជា ៖ • បញ្ហាបរិស្ថាន • បញ្ហាកំណើនប្រជាជន • បញ្ហាជនអន្ដោប្រវសន៍ • បញ្ហាសន្ដិសុខស្បៀង • បញ្ហាសង្រ្គាម • បញ្ហាអសេ្ថរភាពសន្ដិសុខសង្គម • និងភេវរកម្មអន្តរជាតិ ។
ប្រជាពលរដ្ឋមានកាតព្វកិច្ច និង ការទទួលខុសត្រូវក្នុងការរស់នៅក្នុងសង្គមដូចជា ៖ កាតព្វកិច្ច និងការទទួលខុសត្រូវចំពោះច្បាប់ចរាចរណ៍ ៖ ប្រជាពលរដ្ឋម្នាក់ៗត្រូវគោរពច្បាប់ចរាចរណ៍ដើម្បីដូចជា ៖ • ការពារសុវត្តិភាពដល់ អ្នកធ្វើចរាចរណ៍គឹភាពសុខសាន្ដជាសាធារណៈ និងរបៀបរៀរយសង្គម • ការពារផលប្រយោជន៍ស្របច្បាប់របស់ខ្លួន • គោរពសិទ្ធិមានកម្មសិទ្ធិរបស់អ្នកដទៃ កាតព្វកិច្ច និងការទទួលខុសត្រូវចំពោះច្បាប់សង្គម ច្បាប់គឺជាបញ្ញត្តិ មានភាពទៀងទាត់ត្រឹមត្រូវកើតឡើងដោយឆន្ទៈ ប្រជាធិបតេយ្យរបស់ប្រជាពលរដ្ឋភាគច្រើនដើម្បី ការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងអាជ្ញាធរដែលជាបុត្រធីតារបស់រដ្ឋត្រូវមានកាតព្វកិច្ចប្រតិបត្តិច្បាប់នោះដោយសេចក្ដីពេញចិត្ត ។ ជំពូកទី៣ នៃច្បាប់រដ្ឋធម្មនុញ្ញបានចែងពីសិទ្ឌិនិងករណីកិច្ច្របស់ប្រជាពលរដ្ឋ និងរដ្ឋាភិបាលដេលត្រូវបំពេញជាចាំបាច់ ...
តុលាការជាន់ខ្ពស់មានសិទ្ធិមោឃៈភាពនូវច្បាប់ទាំងឡាយណាដែលមិនស្របនឹងរដ្ឋធម្មនុញ្ញ ។ តុលាការរនេះមានប្រធានមួយរូប និងសមាជិក ៨ រូបដែលមានតំណែងអស់មួយជីវិត ។ សមាជិកនៅក្នុងតុលាការនេះ គឺត្រូវដបានជ្រើសរើសចេញពីអ្នកច្បាប់ដែលមានឈ្មោះល្បីនៅតាមរដ្ឋ ឬ អ្នកដែលមានចំណេះដឹងខ្ពស់ ដែលគេទទួលស្គាល់ ទូទាំងសហរដ្ឋអាមេរិក ។
ការយល់ដឹង ស្កាល់នូវតម្លៃបុគ្គលមានសារៈសំខាន់ព្រោះតម្លៃមានឥទ្ធិពលយ៉ាងខ្លាំងមកលើឥទ្ធិពលរបស់មនុស្ស ហេតុដូចនេះយើងត្រូវយល់ដឹងពីតម្លៃដើម្បិធ្វើការវាយតម្លៃរបស់ពួកគេត្រូវគ្នានឹង តម្លៃរបស់អង្គភាពដងទេ ។ ការប្រតិបត្តការងារមានកម្រិតខ្ពស់កាលណាតម្លៃរបស់និយោជិតត្រួវគ្នាចំពោះតម្លៃអង្គភាព ។
នៅក្នុងសន្និសីទនេះគេបានចុះកិច្ចព្រមព្រៀងមួយចំនួយ ។ កិច្ចព្រមព្រៀងទាំងនេះ បាននាំមកនូវគុណសម្បត្តិ ដល់ប្រជាជនស្ថេរភាពសង្គម និងនយោបាយ កម្ពុជាយើងដូចជា ៖ • សកម្មភាពយោធាទាំងអស់ត្រូវបានបញ្ឈប់ទាំងស្រុងនៅលើលើទឹកដីខ្មែរចាប់ពីថ្ងៃទៅ ០៧ ខែសីហា ឆ្នាំ១៩៥៤ តទៅ ។ • ការដកកងទ័ពបរទេស ( វៀតណាម ) ចេញពីទឹកដីកម្ពុជាឪ្យអស់ក្នុងអំឡុងរយៈពេល៩០ ថ្ងៃ ។ • កម្លាំងទ័ពខ្មែរឥស្សរៈត្រូវរំសាយក្នុងរយៈពេល ៣០ថ្ងៃ ។ • រាជរដ្ឋាភិបាលកម្ពុជាត្រូវធានាសល់អតីតអ្នកចូលរួមចលនាតស៊ូធានាដល់សិទ្ធពលរដ្ឋការពារជីវិត ...
មិត្តអាក្រក់ ឬបាបមិត្តមាន៤ ប្រភេទដែលមានលក្ខណៈសម្គាល់ដូចតទៅ ៖ មនុស្សគិតតេពីខាងបាន • គិតយកសម្រាប់ តែម្នាក់ឯង • ព្រមខូចប្រយោជន៍តេបន្តិចបន្តួច និងតែចង់បានតែខាងច្រើន • ពេលខ្លួនមានភ័យ ទើបស្ទុះទៅជួយធ្វើកិច្ចរបស់មិត្ត • សេពគប់មិត្តព្រោះសម្លឹងឃើញប្រយោជន៍ មនុស្សបានតែខាងនិយាយ • ពូកែរំលើកយករឿងដែលអស់ហើយមកនិយាយ • ពូកែលើកយករឿងដេលមិនទាន់មកដល់យកមកប្រាស្រ័យ • ជួយសង្គ្រោះដោយរបស់គ្មានបានប្រយោជន៍ • ពេលមិត្តមានធុរះអាងលេសថាមានរវល់ ឬមានកិច្ចអញ្ចេះអញ្ចុះជានិច្ច មនុស្សប្រចុប • ពេលមិត្តធ្វើអាក្រក់ក៏សាទរ • ពេលមិត្តធ្វើល្អ ក៏សាទរ • នៅពីមុខមិត្តពោលសរសើរ • នៅកំបាំងមុខមិត្តក៏គន់និន្ទា មនុស្សនាំទៅរកតែរឿងវិនាស
នយោបាយអព្យាក្រឹត្យរបស់កម្ពុជាត្រូវបានកំណត់យកនៅឆ្នាំ ១៩៥៤ តាមការទាមទាររបស់ប្រទេសចិន និងសហភាពសូវៀតដើម្បីបញ្ចៀសមិនឪ្យសហរដ្ឋមេរិកកសាងមូលដ្ឋានទ័ពរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ។
សារប្រយោជន៍នៃសាសនាចំពោះសង្គមមានដូចជា៖ • ជួយធ្វើឲ្យមានការឯកភាពក្នុងវិស័យ នយោបាយនិងការគ្រប់គ្រង់សង្គម • អប់រំចិត្តគំនិតឲ្យបានល្ងប្រសើរ ដែលមានសកម្មភាពល្អនៅក្នុងសង្គម • ជំនួយដល់ការសិក្សាទាក់ទង់និងភាសាអក្សរសិល្ប៍ • ជាចិត្តសាស្រ្តជួយលួងលោមមនុស្ស និងជួយឲ្យមនុស្សបាត់បង់នូវការឈឺចាប់ទាំងឡាយ ផលវិបាកចំពោះសង្គម • នាំឲ្យសង្គ្រាមកើតឡើងដោយហេតុផលប្រកាន់សាសនា • កើតមានការប្រកាន់វណ្ណៈ បែងចែកឋានៈគ្មានលក្ខណៈប្រជាធិបតេយ្យ ចំពោះសាសនាមានឋានានុក្រម • ធ្វើឲ្យមនុស្សអសកម្មដោយសារតែចេះតែខំអត់ធ្មត់ ស៊ូទ្រាំទទួលយកនូវកម្មផលដោយគ្មានគំនិតរើបម្រាស់ • រាំងស្ទះនូវសន្ទុះ នៃការរីកចម្រើនរបស់វិទ្យាសាស្រ្ត • ដូចនេះសាសនាគឺពិតជាបានផ្តល់ឲ្យសង្គមទាំងគុណសម្បត្តិ និងគុណវិបត្តិដល់សង្គមជាតិ ។