vrean.com Latest Questions
លក្ខណៈសំខាន់ៗក្នុងការប្រើសត្វពាហនៈក្នុងវិស័យកងទ័ព គឺ • ការប្រើដំរីជាសត្វមានមាឌធំងាយស្រួលក្នុងការដឹកជញ្ជូន • ទ័ពខ្មែរប្រើដំរីតាំងពីសម័យចក្រភពអង្គរមកម្ល៉េះ ព្រោះមានការបង្ហាញនៅតាមចម្លាក់នៅប្រាសាទបាយ័នជាតឹងតាង • ការឆ្នាំ ១៨៤៥ ទ័ពខ្មែរនិងសៀមបានទប់ទល់ការវាយលុកទ័ពយួនមានប្រសិទ្ធភាពដោយការប្រើដំរី • ក្នុងរជ្ជកាលព្រះបាទនរោត្តម អ្នកទទួលខុសត្រូវខាងដំរីហៅថា នុកូល ដែលស្ថិតនៅក្រោមក្រសួងកងទ័ព ។មន្ត្រីនេះបង្គាត់ដំរីឱ្យចេះប្រយុទ្ធក្នុងពេលសង្រ្គាម • ពួកព្រាហ្មណ៍ ៤ នាក់ជាអ្នកបង្ហាត់ដំរីនឹងទាហានសម្រាប់កងដំរីមុននឹងធ្វើសង្រ្គាម • ទ័ពសេះមានពីរប្រភេទ គឺរទេះសេះនិងរទេះគោ ។
សេចក្ដីគោរពរបស់ប្រជាជនសសូវៀត ចំពោះលោក ស្ដាលីន ត្រូវបានគេមើលឃើញ តាមរយៈការប្ដូរឈ្មោះអគារសាធារណៈ ផ្លូវថ្នល់ និងសាលារៀនសុទ្ធឈ្មោះលោកស្ដាលីន រួមទាំងការសង់រូបសំណាក់របស់គាត់ទៀតផង នៅតាមសួនច្បារ សាធារណៈ ។
សាធារណៈរដ្ឋអ៊ីតាលីត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៤៦ មុននឹងប្ដូររបបមកសាធារណៈរដ្ឋប្រទេសនេះមុនប្រកាន់យករបបរាជានិយម ។
លក្ខណៈដូចគ្នាម៉ូលេគុល ADN និងប្រូតេអ៊ីនមានៈ • ជាម៉ាក្រូម៉ូលេគុល • ម៉ូលេគុលនីមួយៗ ជាច្រវ៉ាក់ម៉ូលេគុលតូចៗដែលជាម៉ូណូមែ • ម៉ូលេគុលនីមួយៗ មានតំណលំដាប់នុយក្លេអូទី ឬតំណលំដាប់អាស៊ីតអាមីនេជាក់លាក់ ។
វិសមភាពរបស់មនុស្សមានផ្នែកសំខាន់ដូចជា៖ • វិសមភាពធម្មជាតិៈ មនុស្សមានវិសមភាពតាំងពីកំណើតដូចជា វិសមភាពផ្នែកកោសល្យ សម្បទា.. • វិសមភាពនិម្មិត្តៈ កើតឡើងដោយសារលក្ខខណ្ឌនៃសង្គម និងដោយសារប្រាក់កាសទ្រព្យសម្បត្តិ។
សង្រ្គាមស៊ីវិលបណ្ដាលឪ្យខូចខាតដូចជា ៖ • បំផ្លាញកេរិ៍្ដឈ្មោះរបស់ខ្មែរ និងក្ដីសេចក្ដីសុខរបស់រាស្រ្ដប្រជាជនព្រាត់ប្រាស់គ្រួសារ • អសន្ដិសុខ ចោរកម្ម អនាធិបតេយ្យ អំពើហិង្សា ទរិ្ភក្ស និងជំងឺ • បំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងអាយុជីវិតមនុស្សសត្វ • បំផ្លាញគ្រឹះស្ថានសិក្សា សិស្សមិនអាចទៅរៀនសូត្រ គ្មានការងារធ្វើ • បង្កអំពើស៊ីសំណូក ពុករលួយ បក្សពួក និងបង្ខំឪ្យធ្វើទាហាន • រាស្រ្ដខ្មែរ១ លាននាក់ស្លាប់ ផ្លូវថ្នល់ ៧០% ៨០%បានបំផ្លាញ ...
សង្គ្រាមលោកលើកទី២ បានបំផ្លាញ • អូសទាញប្រទេសចំនួន ៧២ ឱ្យចូលរួម • មនុស្សប្រមាណ ៦២ លាននាក់ជាជនពិការ • បាត់បង់ជីវិតមនុស្សច្រើនមហិមា ចំនួន ៥៥ លាននាក់ ក្នុងចំណោមនោះ ទ្វីបអឺរ៉ុបបាត់បង់ ៤៥ លាននាក់ ។ ចំណែកទ្វីបអាស៊ី ប្រទេសចិនបានបាត់បង់មនុស្សជាង ២០ លាននាក់ប្រទេសជប៉ុនបានបាត់បង់អស់ ២.៣ លាននាក់ • ទីក្រុងមួយចំនួនត្រូវបានបំផ្លាញ • ហេដ្ឋារចនាសម្ព័ន្ធសង្គមក៏ត្រូវបានបំផ្លាញ ...
ពួកអនាធិយនិយមកើតនៅសតវត្សទី ១៩ ។មានប្រភពចេញពីពួកសង្គមនិយម ។ គោលការណ៍ពួកនេះគឺជំនឿទៅលើលក្ខណៈល្អពីធម្មជាតិរបស់មនុស្ស ដែលជាលទ្ធភាពអាចឪ្យមនុស្សទាក់ទងគ្នាបានដោយមិនយក អំពើហិង្សាជាមធ្យោបាយគឺទាក់ទងគ្នាដោយសេរីរវាងគ្នា នឹងជំនឿជាក់ទៅលើការកម្ទេចអំណាចឪ្យបាន គឺព្រោះអំណាចរដ្ឋជាប្រភពនៃការគាបសង្គត់ទៅលើបុគ្គលភាព ។
នៅក្រោយឯករាជ្យប្រធានាធិបតីដំបូងគេនៅរុស្សីគឺមាន ឈ្មោះ បូរីស យែលស៊ីន ។