ការផ្ទេរអំណាចមួយចំនួនពីបារាំងមកឲ្យខ្មែរវិញ ៖ • នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ១៩៥៣ មានការចុះហត្ថលេខានៃការព្រមព្រៀងបារាំងខ្មែរ ផ្ទេរផ្នែកយុត្តិធម៍ និងប៉ូលីសមកឲ្យខ្មែរ ។ • ថ្ងៃ ១៧ តុលា ១៩៥៣ មានការចុះហត្ថលេខាស្ពីពីការប្រគល់អធិបតេយ្យ ភាពផ្នែកយោធាកម្ពុជាទាំងមូល ។
vrean.com Latest Questions
សម្តេច នរោត្តម សីហនុ ទ្រង់ធ្វើជាអគ្គមេបញ្ជាការកងទ័ពជាតិដឹកនាំប្រតិបត្តិការឈ្មោះមហាសាមគ្គីដើម្បីបណ្តេញពួកវៀតមិញឲ្យចេញពីទឹកដីខ្មែរ ចាប់ពីខេត្តបាត់ដំបូងរហូតដល់ខេត្តក្រចេះនិងស្ទឹងត្រែង ។ នៅក្នុងខេត្តក្រចេះកង ខេមរភូមិន្ទបានប្រយុទ្ធប្រកបដោយវីរភាពស្នេហាជាតិ កម្ទេចកងទ័ពវៀតមិញ នៅសមរភូមិចុងក្រោយ ដោយធ្វើឲ្យពួកកុំមុយនីសវៀតមិញបរាជ័យយ៉ាង ធ្ងន់ធ្ងរបំផុត ។
សន្និសីទក្រុងសឺណែវ ចាប់ផ្តើមនៅថ្ងៃ២៦ ខែមេសា ឆ្នាំ១៩៥៤ ដោយមានតំណាងប្រទេសចំនួន ១៩ ចូលរួម ។
ដើម្បីដសម្រេចទិសដៅកំណែទម្រង់ឆ្នាំ ១៨៧៧ និងឆ្នាំ ១៨៨៤ បារាំងបានប្រើមធ្យោបាយថ្មីដោយប្រើទឹកប្រាក់ដើម្បីទម្លុះទម្លាយភាពរាំងស្ទុះគម្រោងការរបស់គេ ។
លទ្ធផលនៃសេដ្ឋកិច្ចសម្រេចព្រះទ័យរបស់ព្រះមហាក្សត្រព្រះបាទ នរោត្តម ក្នុងការផ្តល់អំណាចឲ្យបារាំងមាន ៖ • អនុញ្ញាតឲ្យខ្មែរស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលបារាំង ជាថ្នូរនឹងការលើកម្ពស់ការផ្គត់ផ្គង់ដល់ព្រះបរមរាជវាំង និងសេចក្តីត្រូវការសំខាន់ៗ ។ • បង្កើតក្រុមការងារពិសេសដែលស្ថិតក្រោមការដឹកនាំរបស់រដ្ឋបាល បារាំង។ រាល់ការបង់ពន្ធទាំងអស់ដែលប្រមូលដោយមន្ត្រីខ្មែរ ត្រូវប្រគល់ទៅឲ្យក្រុមការងារពិសេស ។ បារាំងធ្វើដូចនេះដើម្បីលុបបំបាត់អំពើពុករលួយនៅក្នុងជួរមន្រ្តីពន្ធដារខ្មែរ ។
ចលនាតស៊ូដើម្បីឯករាជ្យជាតិក្នុងប្រទេសកម្ពុជាចែកជាពីរផ្នែកគឺ ៖ • ការតស៊ូដោយអាវុធ ដឹកនាំដោយកម្លាំងនៃចលនាតស៊ូខ្មែរឥស្សរៈ ដែលមានការជួយគាំទ្រពីំសំណាក់កងកម្លាំងវៀតមិញ ។ • ការតស៊ូដោយសន្តិវិធី ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ (នយោបាយការទូត ) ។
សង្រ្គាមទាមទារឯករាជ្យជាតិបានផ្ទុះឡើងនៅវៀតណាមនៅឆ្នាំ ១៩៤៦ ។
រណសិរ្ស “ខ្មែរឥស្សរៈ” បានធ្វើសកម្មភាពយ៉ាងសកម្មក្រោមការដឹកនាំរបស់គណបក្សកុំមុយនីសឥណ្ឌូចិន ។
រណសិរ្ស “ខ្មែរឥស្សរៈ” បានកសាងមូលដ្ឋានរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា នៅចន្លោះឆ្នាំ ១៩៤៧/១៩៤៨ ដោយទទួលការគាំទ្រពីកម្លាំងទ័ពវៀតណាម ។
កិច្ចព្រមព្រៀងបារាំងខ្មែរឆ្នាំ ១៩៤៩ មានអត្ថន័យថាព្រះរាជាណាចក្រកម្ពុជារដ្ឋរាជ្យមួយស្ថិតនៅក្នុងសហព័ន្ធឥណ្ឌូចិនបារាំង ។