សម្តេចនរោត្តម សីហនុ និងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ ១៩៤៩ ដោយសារព្រឹត្តិការណ៍នៅឆ្នាំ ១៩៤៩ កងទ័ពខ្មែរឥស្សរៈបានពងង្រីកតំបន់កាន់កាប់របស់ខ្លួន នៅលើផ្ទៃដី ១ភាគ៣ នៃផ្ទៃប្រទេស ទាំងមូល ដែលមានប្រជាជនចំនួនប្រហែល ១លាននាក់រស់នៅ ។
vrean.com Latest Questions
ក្នុងការទាមទារឯករាជ្យពីបារាំង សម្តេចនរោត្តម សីហនុ បានធ្វើព្រះរាជសកម្មភាពនៅប្រទេសមួយចំនួនដូចជា ប្រទេសបារាំង សហរដ្ឋអាមេរិក ប្រទេសកាណាដា និងប្រទេសថៃ ។
បានជាកិច្ចព្រមព្រៀងបារាំងកម្ពុជា ឆ្នាំ ១៨៦៣ មានចរិតលក្ខណៈជាការដាក់ប្រទេសកម្ពុជាក្រោមអាណាព្យាបាលបារាំងព្រោះខ្លឹមសារនៃសន្ធិសញ្ញា នេះមានចែងអំពីការជួយការពារប្រទេសកម្ពុជាដោយរក្សាទឹកដីមិនឲ្យមាន ការបាត់បង់តទៅទៀតៗ ជាថ្នូមកវិញប្រទេសកម្ពុជា ត្រូវប្រគល់បុព្វសិទ្ធិ ពិសេសដល់បារាំងក្នុងការបោះទីតាំង និងការបង្កើតសាលាក្តីនៅក្នុងប្រទេស ហើយថែមទាំងចាត់ឲ្យមានរេស៊ីដង់បារាំងនៅអមព្រះមហាក្សត្រខ្មែរ ។
បារាំងធ្វើកំណែទម្រង់សង្គមខ្មែរ ១៨៧៧ ដោយសារកត្តាសំខាន់ពីរ ៖ • កត្តាសេដ្ឋកិច្ចពាណិជ្ជកម្ម ៖ អស់រយៈពេល១៤ឆ្នាំមកហើយ ពាណិជ្ជករ បារាំង ពុំអាចពង្រីកសកម្មភាពរកស៊ីនៅក្នុងប្រទេសកម្ពុជា បានឡើយ ដោយសារប្រជាជនកម្ពុជារស់នៅតាមបែបប្រពៃណីសក្តិភូមិ មិនចាប់អារម្មណ៍នឹង ប្រព័ន្ធទីផ្សារ ។ • កត្តានយោបាយ ៖ នៅលើកត្តានយោបាយបារាំងរំពឹងថាអាចពង្រឹ អំណាច គ្រប់គ្រង់របស់ខ្លួននៅក្នុងឥណ្ឌូចិន ។ ឥណ្ឌូចិនត្រូវមាន ប្រព័ន្ធឯកភាព បែបបារាំងទាំងនៅក្នុងតំបន់នឹទាំងក្នុរចនាសម្ព័ន្ធសង្គម ។ ...
កំណែទម្រង់ឆ្នាំ ១៨៧៧ មានកម្មវិធីដូចជា ៖ • កម្មវិធីនយោបាយថ្មីមួយដើម្បីកាត់បន្ថយអំណាចស្តេចត្រាញ់ មន្ត្រីសក្តិ ភូមិ • លុបបំបាត់វណ្ណៈខ្ញុំគេ • បង្កើតចំនួនម្ចាស់កម្មសិទ្ធិ ដែលជាកម្លាំងចលករជួយជំរុញកម្មវិធី កំណែទម្រង់បារាំងឲ្យបានជោគជ័យ • ដាក់ចុះនូវកម្មវិធីបង្កើតតុលាការជាន់ខ្ពស់គ្រប់គ្រងលើតុលាការមូលដ្ឋាន • បង្កើតប្រព័ន្ធពន្ធដារថ្មី ។
នៅឆ្នាំ ១៩០៤ សៀមបានប្រគល់ទឹកដីណាខ្លះមកឲ្យខ្មែរវិញនូវទឹកដីភាគខាងជើង ម្លូព្រៃ ស្ទឹងត្រែង ទន្លេពៅ និងខេត្តកោះកុង ។
កំណែទម្រង់ឆ្នាំ ១៨៨៤បានបន្តខ្លឹមសារនៃកម្មវិធី ១៨៧៧ប៉ុន្តែអ្វីដែលលើស នោះគឺការដាក់ប្រទេសកម្ពុជាក្រោមការគ្រប់គ្រងរបស់បារាំងផ្ទាស់ ។
តាមកំណែទម្រង់ឆ្នាំ ១៨៨៤ បារាំងបានផ្លាស់ប្តូរប្រព័ន្ធគ្រប់គ្រង នៅកម្ពុជាដូចជា ៖ • បានរៀបចំថ្នាក់ដឹកនាំខេត្តដោយផ្ទាស់ ។ ខេត្ត៥៨ ត្រូវបានបង្រួមបញ្ជូលគ្នាមត្រឹម ៨ ខេត្តឲ្យស្ថិតនៅក្រោមអំណាចរ៉េស៊ីដង់ ។ • រ៉េស៊ីដង់ស៊ុបពែរីយ័រធ្វើការគ្រប់គ្រងការងារពេញផ្ទៃប្រទេសកម្ពុជាក្រោមបញ្ជាផ្ទាល់ពីរ៉េស៊ីដង់សេណេរ៉ាល់ ( កូសាំងស៊ីន ) ។ • ព្រះមហាក្សត្រកម្ពុជាលែងមានសិទ្ធិសម្រេចអ្វីទៀតហើយ ក្រៅពីចាំ ទទួលនឹងយល់ព្រមរាល់សេចក្តីសម្រេចចិត្តរបស់រ៉េស៊ីដង់ស៊ុបពែរីយ័រ ។
តាមកំណែទម្រង់ឆ្នាំ ១៨៨៤ ក្នុងការបំពេញការងារដឹកនាំ តើរ៉េស៊ីដង់ស៊ុបពែរីយ័រមានក្រុមប្រឹក្សាមួយដែលមានសមាជិក ១២ រូប គឺ ៦រូប ជាមន្រ្តីពាណិជ្ជកម្មបារាំងដែលតែងតាំងដោយរ៉េស៊ីដង់សេណេរ៉ាល់ និងជនជាតិខ្មែរ ៣នាក់ ចិនម្នាក់ ចាមម្នាក់ យួនម្នាក់ ដែលតែងតាំងដោយព្រះមហាក្សត្រដោយមានការ អនុម័តយល់ព្រមពីរ៉េស៊ីដង់សេណេរ៉ាល់ នៅកូសាំងស៊ីន ។
ការបះបោរដែលរៀបចំឡើងដោយមន្រ្តីរាជការ ប្រឆាំងនឹងកំណែទម្រង់ឆ្នាំ ១៨៨៤ បានផ្ទុះឡើងនៅឆ្នាំ ១៨៨៥ ដោយពួកគេបានលើកការទាមទារឲ្យបារាំងប្រគល់អំណាចថ្វាយព្រះមហាក្សត្រខ្មែរវិញ ។