ព្រះរាជាខ្មែរ ដែលសោយរាជ្យក្នុងសម័យអាណានិគមបារាំងមាន ៖ • ព្រះបាទនរោត្តម ( ១៤៦៤-១៩០៤ ) • ព្រះបាទស៊ីសុវត្ថិ ( ១៩០៤-១៩២៧ ) • ព្រះបាទស៊ីសុវត្ថិ មុនីវង្ស ( ១៩២៧-១៩៤១ ) • ព្រះបាទនរោត្តម សីហុន សោយរាជ្យលើកទី១ ( ១៩៤១-១៩៥៥ ) ។
vrean.com Latest Questions
កត្តាសំខាន់ៗ ដែលជំរុញឲ្យបារាំងយល់ព្រមប្រគល់ឯករាជ្យពេញលេញឲ្យខ្មែរ មាន ៖ – ភាពទន់ខ្សោយរបស់មហាអំណាចអាណានិគមបារាំងនៅក្រោយសង្រ្គាមលោកលើកទី២ ។ – ចលនារំដោះជាតិពីនឹមអាណានិគមនៅទ្វីបអាស៊ី អាមេរិក ឡាទីន មានការសហការគ្នាយ៉ាងរឹងមាំ ។ – ធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ ដែលគាំទ្រដោយសហរដ្ឋអាមេរិក និងសហភាពសូវៀត ប្រឆាំងនយោបាយអាណានិគម ។ – ចលនាទាមទារឯករាជ្យរបស់ប្រទេសកម្ពុជា • ការតស៊ូដោយអាវុធ ដឹកនាំដោយខ្មែរឥស្សរៈ • ការតស៊ូដោយសន្តិវិធី ដឹកនាំដោយសម្តេចព្រះនរោត្តម ...
ប្រទេសកម្ពុជាបានទទួលបានឯករាជ្យពេញលេញនៅថ្ងៃ ០៩ ខែ វិច្ឆិកា ឆ្នាំ ១៩៥៣ ។ ក
បារាំង ធ្វើផែនទីដងរែក នៅឆ្នាំ ១៩០៤ ដែលទទួលស្គាលដោយតំណាង បារាំងសៀមនិងនៅលើឆាកអន្តរជាតិរហូតដល់ពេលបច្ចុប្បន្ន ។
ពេលចាប់ផ្តើមសម័យសាធារណរដ្ឋទី ៥ តើបារាំងបានអនុវត្តផែនការសេដ្ឋកិច្ច ៖ • ធ្វើឲ្យប្រាក់ហ្រ្វង់មានលំនឹង • រំសាយឩស្សាហកម្មខ្នាតតូច បង្កើតឩស្សាហកម្មខ្នាតធំ • បង្កើតសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស ។
នៅសហរដ្ឋអាមេរិកសម្តេចនរោត្តម សីហនុ បានផ្តល់បទសម្ភាសន៍មួយជាមួយភ្នាក់ងារសារព័ត៍មានមួយឈ្មោះ ញូយ៉កថែម ( New York Time ) ។
នៅថ្ងៃ ១៩ មេសា ឆ្នាំ ១៩៥៣ កាសែតញូយ៉កថែម បានចុះផ្សាយ នៅលើទំព័រមុខរបស់ខ្លួននូវអត្ថបទដែលមានឥទ្ធិពលដូចគ្រាប់បែកមួយគ្រាប់ ។ អត្ថបទ នោះបញ្ជាក់ថា ប្រសិនបើប្រទេសនៅឥណ្ឌូចិនមិនបានទទួលឯករាជ្យពីបារាំង ទេនោះប្រជាជនខ្មែរទូទាំងប្រទេសនឹងក្រោកឡើង ធ្វើការប្រឆាំងនឹងអាណានិគម នៅពេលនោះជោគជ័យរបស់ពួកកុំមុយនីសនឹងកើតឡើងជាស័្វយប្រវត្តិ ។
ប្រសិទ្ធភាពនៃការចុះផ្សាយរបស់កាសែតញូយ៉កថែម បានជំរុញឲ្យបារាំងទទួលយកការចរចាជាមួយខ្មែរនៅទីក្រុងប៉ារីស នៅថ្ងៃ ២៣ ខែមេសា ឆ្នាំ១៩៥៣ ដែលមានឯកឩត្តម ប៉ែននុត និងព្រះអង្គម្ចាស់មុនីរ៉េត តំណាងប្រវត្តិខ្មែរ ។
នៅខេត្តសៀមរាបនៅថ្ងៃ ១២ ខែមិថុនា ១៩៥៣ សម្តេច សីហនុ បានប្រកាសយ៉ាងឩទ្យារិកថាប្រជាជាតិខ្មែរទាំងមូលបានសម្តែងនូវទឹកចិត្តដ៏មោះមុត ក្នុងការទាមទារឯករាជ្យពីបារាំងឲ្យបានដាច់ខាត ទោះបីជាបារាំងពុំមានឆន្ទះ ក្នុងការប្រគល់ឯករាជ្យឲ្យយើងក៍ដោយ ។
ប្រជាជនខ្មែរចំនួន ៤០០ ០០០ នាក់បានស្ម័គ្រចិត្តចូលបម្រើក្នុងកងជីវពលនារីក្លាហានដោយទទួលហ្វឹកហាត់យ៉ាងសកម្ម ដោយប្តេជ្ញាថា នឹងដង្ហែតាមព្រះបាទនរោត្តមសីហនុដើម្បីដណ្តើមយកឯករាជ្យជូនមាតុភូមិឲ្យបានទោះបីជា ត្រូវបូជាជីវិតក៏ដោយ ។