អនុមានរួម និងអនុមានញែក ជាចលនាពីរនៃគំនិតដែលមានដំណើរផ្ទុយគ្នាតែមានទំនាក់ទំនងគ្នាទៅវិញទៅមក និងបំពេញបង្គ្រប់គ្នា។ អនុមានរួម ជាអ្នកផ្តល់ ឫសគល់ឱ្យអនុមានញែក និងស្វែងរកច្បាប់ទូទៅ ឯអនុមានញែកមានលក្ខណៈត្រឹមត្រូវល្អិតល្អន់ ជាអ្នកដឹកនាំអនុមានរួម គឺយកច្បាប់ទូទៅមកអនុវត្ត។
vrean.com Latest Questions
សំយោគ គឺជាការផ្សំអ្វីដែលងាយទៅសាំញាំ ផ្តុំវត្ថុទៅជាអង្គធាតុ។
វិភាគ ជាការបំបែកអ្វីដែលសាំញាំឱ្យទៅជាងាយ បំបែកពីវត្ថុទៅជាធាតុផ្សំ
វិភាគមាន២ប្រភេទ៖ • វិភាគពិតៈ ការធ្វើវិភាគជាក់ស្តែង ទៅលើវត្ថុដែលមានអត្ថិភាពផ្នែករូបធាតុពិតៗ។ • វិភាគក្នុងគំនិតៈ ជាការវិភាគអរូបីដែលធ្វើឡើងក្នុងគំនិតសុទ្ធសាធ។
សំយោគមាន២ប្រភេទ៖ • សំយោគពិតៈ ការធ្វើសំយោគជាក់ស្តែងក្នុងទីពិសោធន៍ • សំយោគក្នុងគំនិតៈ ការធ្វើសំយោគអរូបីនៅតែក្នុងគំនិត ព្រោះវត្ថុសំយោគគ្មានអត្ថិភាពផ្នែករូបធាតុទេ។
សំយោគក្នុងគំនិតចែកជា ៣ប្រភេទគឺ៖ • សំយោគបញ្ញតិ្តៈ ការផ្តុំគំនិតធំៗ ពិបាកវាយតម្លៃ • សំយោគគណិតវិទ្យាៈ ផ្តើមពីងាយទៅលំបាក • សំយោគបដិសំយោគៈ កើតពីបដិមតិគឺមតិស្រប និងមតិផ្ទុយ ដើម្បីរកមធ្យោបាយ
វិភាគ និងសំយោគ ជាសកម្មភាពពីររបស់ចិត្តដែលបង្គ្រប់គ្នាទៅវិញទៅមកមិនអាចខ្វះមួយណាបាន។ ដើម្បីធ្វើឱ្យសំយោគបានល្អត្រូវស្គាល់ឱ្យច្បាស់ពីធាតុបង្កសិន ហើយដើម្បីស្គាល់ធាតុបង្កគេចាំបាច់ត្រូវធ្វើវិភាគ។ កំហុសទាំងឡាយនៃសំយោគបង្កមកពីកង្វះវិភាគ ឬវិភាគពុំច្បាស់។
គោលបំណងនៃវិភាគគឺដើម្បី៖ • ស្គាល់ធាតុបង្កច្បាស់ • ស្វែងរកទំនាក់ទំនងធាតុផ្សេងៗ • រៀបចំធាតុទាំងឡាយឱ្យមានសណ្ធាប់ធ្នាប់ គោលបំណងនៃសំយោគគឺដើម្បី៖ • ផ្តុំឡើងវិញនូវធាតុបង្ក • បង្រួមធាតុនីមួយៗឡើងវិញ • បង្ហាញ ពន្យល់ឱ្យឃើញច្បាស់។
អព្ភន្តរញាណឥន្ទ្រីយ៍មាន៤បែបគឺ៖ • អព្ភន្តរញាណឥន្ទ្រីយ៍ៈ ជាការទទួលដឹងតាមរយៈសរីរាង្គឥន្ទ្រីយ៍ (រំញោច) • អព្ភន្តរញាណចិត្តវិទ្យាៈ គំហើញផ្ទាល់នៃចិត្ត • អព្ភន្តរញាណជាបញ្ញាៈ យល់បានពីទំនាក់ទំនងអរូបី • អព្ភន្តរញាណអស្ថិរូបវិទ្យាៈ ការចាប់យកតថភាពមួយដែលជាចំណុចសំខាន់។
អព្ភន្តរញាណ ជាពុទ្ធិដំបូងដែលបានពីចំណាប់ផ្ទាល់និងភ្លាមៗមិនបានប្រើវិចារហើយមានលក្ខណៈជាចំណេះដឹងភ្លាមៗផ្ទាល់គ្មានបញ្ញាតិ្តជាអរិចារណភាពនៃគំនិត ជាពុទ្ធិដែលគ្មានតិចនិត គ្មានវិធី។