លោកបែរ សុន ចែកលំនឹកជា២ប្រភេទៈ • លំនឹកទម្លាប់ៈ ជាការប្រព្រឹត្តស្ទួនដដែលៗ ដើម្បីបានចាំនូវអ្វីមួយ។ • លំនឹកសុទ្ធសាធៈ ជាការផ្តិតរូបភាពព្រឹត្តិការណ៍មួយឱ្យស្ថិតជាប់ជាប្រចាំក្នុងចិត្ត។
vrean.com Latest Questions
រូបារម្មណ៍ ឬមនោគតិ ជាសត្តិសម្រាប់នឹកគិតដោយផ្អែកលើរូបភាព រូបារម្មណ៍ ឬមនោគតិ មាន២បែប៖ ១.មនោគតិរំលឹកឡើងវិញៈ ជារូបភាពនៃព្រឹត្តិការណ៍ដែលកន្លងទោហើយធ្វើឱ្យុលេចឡើងក្នុងអារម្មណ៍ហាក់ដូចជានូវថ្មីៗ។ ២.មនោគតិបង្កើតៈ ជាមនោគតិដែលបំបែករូបភាពទាំងឡាយក្នុងលំនឹកដើម្បីសំយោគជារូបភាពថ្មី។
មនោគតិបង្កើតចែកជា ៣សណ្ធានគឺ៖ • ណ្ឋានជំងឺៈ ជាជំងឺរូបារម្មណ៍ ឬជំងឺមនោគតិដែលនាំឱ្យមានការមមាល និងទេវនិទានទម្លាប់។ • ណ្ឋានជាប់ទាបៈ ជាសំណង់រូបភាពកើតឡើងដោយគ្មានការត្រួតពិនិត្យពីវិចារណញ្ញាណ។ • ណ្ឋានជាន់ខ្ពស់ៈ ជាសំណង់រូបភាពដែលស្ថិតក្រោមការត្រួតពិនិត្យរបស់វិចារណញ្ញាណ។ វាជាប្រភពនៃការបង្កើតថ្មី។
សណ្ធានជាន់ទាន ចែកជា ២គឺ៖ • ការយល់សប្តិៈ ជាសំណង់រូបភាពប្រកដដោយលក្ខណៈវត្ថុវិស័យភាពនៅពេលដែលសរីរាង្គឥន្ទ្រីយ៍លង់ក្នុងដំណេក។ • ការរវើវវាយៈ ជាសកម្មភាពអកម្មនៃចិត្តដែលរងចាំទទួលរូបភាពទាំងអស់ដែលកើតឡើង។
គេចែកយល់សប្តិជា២ប្រភេទគឺ៖ • ការយល់សប្តិប្រត្យក្សៈ វាកើតឡើងពីឥន្ទ្រីយារម្មណ៍បច្ចុប្បន្ន។ • ការយល់សប្តិមនោគតិៈ វាកើតមានពីអនុស្សាវរីយ៍ផ្សេងៗ។ ជាទូទៅការយល់សប្តិ តែងលាយឡំគ្នារវាងប្រត្យក្ស និងមនោគតិ។
កត្តាដែលនាំឱ្យមានការបង្កើតថ្មីមានដូចជា៖ • ចៃដន្យ ដែលមិនបានព្រាង ឬទាយទុកមុន • ភាគនៃទេពកោសល្ប ជានិស្ស័យនៃចិត្តពីធម្មជាតិមក • ពុទ្ធិពីរបកគំហើញចុងក្រោយទាំងឡាយនៃវិទ្យាសាស្ត្រ • តម្រូវការចាំបាច់នៃសមូហភាព • ទំនោរផ្នែកជីវសាស្ត្រ។
ដើម្បីឈានដល់ការបង្កើតថ្មី គេត្រូវឆ្លងកាត់ប្រមាណវិធីគំនិត ៤គឺ៖ • រយៈកិច្ចការអផល ត្រៀមសម្ភារៈ +ស្មារតី • រយៈកិច្ចការអញាណៈ ខំបង្កើតថ្មីរូចបន្តបង្កើត • រយៈការគំនិតៈ ជាលទ្ធផលកិច្ចការអញណ • រយៈការគិតពិចារណៈ ត្រូតពិនិត្យលទ្ធផល របកគំហើញ។
នៅក្នុងការបង្កើតថ្មី គេតែងជួបឧបសគ្គរួមមាន៖ • ការច្រណែនពីសំនាក់អ្នកដទៃ • បុរេនិច្ឆ័យ • ភាពជាសត្រូវនៃអ្នកកាន់ • ទម្លាប់ដដែលៗរបស់ប្រជាជន។
វិចារមាន៤បែបគឺ៖ ១. វិចារតូតតាចៈ ការផ្តុំគិនិត ឬយោបល់ មនុស្សស្លាប់គឺបណ្តាលមកពីមនុស្សឈឺ។ ២. ...
វិចារ គឺជាតំណភ្ជាប់ឥតដាច់នៃគំនិតដើម្បីទៅដល់សេចក្តីសន្និដ្ឋានមួយ។