ពុទ្ធិមាន៣ប្រភេទគឺ៖ • ពុទ្ធិសាមញ្ញៈ ចំណេះដឹងធម្មតាដែលបានមកដោយគ្មានការត្រួតពិនិត្យ • ពុទ្ធិស្យង់ៈ ចំណេះដឹងច្បាស់លាស់ល្អិតល្អន់បានពីពិសោធន៍ • ពុទ្ធិទស្សនវិជ្ជាៈ ចំណះដឹងទូលំទូលាយ ល្អិតល្អន់។
vrean.com Latest Questions
ពុទ្ធិ ជាចំណេះដឹងរបស់មនុស្សដែលមាននៅក្នុងខ្លួនយើងក្តីក្នុងខ្លួនអ្នកដទៃក្តី ឬក្នុងធម្មជាតិក្រៅខ្លួនយើងក្តី ដែលបានមកពីការស្រាវជ្រាវផ្សេងៗ។
• ទំនោរ ជាផ្នែកមួយនៃចរិកលក្ខណៈដែលធ្វើឱ្យប្រជាជនណាម្នាក់ចង់អភិវឌ្ឃគិត ឬប្រព្រឹត្តិតាមរបៀបជាក់លាក់មួយ។ • ទំនោរ គឺជាលក្ខណៈផ្លូវចិត្តមួយដ៏ស្មុគស្មាញរបស់បុគ្គរួមមានកម្លាំងនៃប្រព័ន្ធកម្លាំងចលករដែលកំណត់បាននូវចរិកសកម្មរបស់មនុស្សនៅក្នុងសកម្មភាព និងជម្រើសឥរិយាបថផ្លាល់ខ្លួន។
ទំនោរចែកជា៣ប្រភេទគឺ៖ • ទំនោរខាងសីលធម៌នយោបាយៈ ស្តែងចេញក្នុងចរិកប្រកាន់យកមនោគមវិជ្ជានយោបាយ ស្ថេរភាពនយោបាយ និងភាពស្មោះត្រង់ភត្តីភាពចំពោះស្នាដៃកសាងសង្គមថ្មីៗ។ • ទំនោរខាងវិជ្ជាជីវៈ ស្តែងចេញនូវភាពស្វាហាប់ និងការជាប់ចិត្តទៅនឹងមុខរបរដែលបុគ្គលប្រាថ្នាចង់បាន។ • ទំនោរខាងជីវិតបុគ្គលៈ ស្តែងនូវបំណងប្រាថ្នារបស់មនុស្សទៅលើសម្ភារ់ វប្បធម៌ និងសីលធម៌។
ទំនោរបុគ្គល ជាលក្ខណៈចិត្តស្មុកស្មាញ។ ទំនោរនេះមានធាតុផ្សេងៗ ដូចជាៈ បំណងប្រាថ្នា ការគិត ឬការស្រមៃ ចំណង់ចំណូលចិត្ត ឧត្តមគតិ ទស្សនៈ និងជំនឿ។
ទំនោររបស់បុគ្គលមានគុណសម្បត្តិដូចជា៖ • កម្រិតចំណាស់នៃទំនោរ • ទំហំទំនោរ • ឥទ្ធិពលទំនោរ • ស្ថេរភាពខាងសីលធម៌ • ប្រសិទ្ធភាពនៃទំនោរ។
គុណសម្បត្តិនៃទំនោររបស់បុគ្គលមានប្រយោជន៍ដូចជាៈ • កំណត់បាននូវខ្លឹមសារ និងទឹកមុខ • កំណត់បាននូវកាយវិការប្រកបដោយសីលធម៌ • កំណត់បាននូវតម្លៃសង្គមរបស់មនុស្សម្នាក់ៗ • សំខាន់បំផុតគឺបណ្តុំបណ្តាលទំនោរផ្នែកវិជ្ជាជីវៈប្រកបដោយសីលធម៌ស្ថិរភាពរឹងមាំកម្លាំងខ្លាំក្លា និងប្រសិទ្ធិភាពខ្ពស់។
ស្តែងចេញឱ្យឃើញតាមរយៈទិដ្ឋភាពដូចខាងក្រោម៖ • តម្រូវការ • ចំណង់ចំណូលចិត្តរបស់បុគ្គល • ឧត្តមគតិ • លោកទស្សនៈរបស់បុគ្គល។
វិចារអនុមានញែកចែកជា ២ប្រភេទគឺ៖ • អនុមានញែកសារូបៈ គឺជាការសន្និដ្ឋានតែលើទំរង់ដោយមិនគិតខ្លឹមសារ • អនុមានញែកគណិតវិទ្យាៈ ការសន្និដ្ឋានស្ថិតលើគោលការណ៍។
អនុមានរួមចែកជា២ប្រភេទគឺ៖ • អនុមានរួមសារូបៈ ជាការសន្និដ្ឋានដែលទាញចេញពីករណីពិសេសជាច្រើនដែលគេស្គាល់រួចហើយ។ • អនុមានរួមពង្រីកៈ ជាការសន្និដ្ឋានដែលទាញចេញពីករណីពិសេសខ្លះដែលស្គាល់រួចហើយ។