អឆន្ទៈ គឺជារេផ្លិចទាំងឡាយដូចជាការក្អក កណ្តាស់ ញាក់ត្របកភ្នែក ការកន្ទ្រាក់ដៃក្នុងពេលមុតម្ជុល ឬការរលាកភ្លើង។ ជាអំពើរដែលកើតឡើងឯកឯង និងស្ថិតនៅដាក់ដោយឡែកពីមូលហេតុ ឬបុព្វហេតុនោះ។
vrean.com Latest Questions
អំពើឆន្ទៈត្រូវឆ្លងកាត់ ៣ ដំណាក់គឺ៖ • បញ្ញតិ្តកម្មៈ ជាការពិនិត្យកំណត់ក្នុងចិត្តនូវអំពើដែលបំរុងនិងធ្វើ។ • ការពិភាក្សាផ្គូរផ្គងៈ ការពិនិត្យមូលហេតុ អត្ថប្រយោជន៍ អត្ថទោសគុណសម្បត្តិ គុណវិបត្តិនៃអំពើដែលយើងបានព្រាងធ្វើ។ វាជាដំណាក់សំខាន់បំផុតនៃឆន្ទៈ។ ខ្វ៖ការសម្រេចចិត្តគឺខ្វះឆន្ទៈ។ • ការប្រតិបត្តិៈ ជាការចាប់ផ្តើមអនុវត្ត ដើម្បីសម្រេចកិច្ចការដែលបានសម្រេចចិត្ត និងប្តេជ្ញារួច។ វាជាសក្ខីភាពនៃឆន្ទៈ។ ខ្វះការសម្រេចចិត្តគឺបានត្រឹមឆន្ទៈស្ទើរ។
អំពើឆន្ទៈ • ជាអំពើចេតនា • ជាអំពើប្រកបដោយញាណ ការភ្ញាក់រលឹក • មានការតាំងចិត្ត មានគោលបំណងគិតមុន • មានសេចក្តីប្រាថា្ន មានបុព្វហេតុ • ទទួលឥទ្ធិពលនៃលក្ខខណ្ឌសង្គមនិងបរិស្ថានរស់នៅ • អាចវិនិច្ឆ័យបាន អំពើអឆន្ទៈ • ជាអំពើអចេតនា • ជារេផ្លិចឥតលក្ខខណ្ឌ • អំពើបែបជាសភាវគតិកើតឡើងមិនគ្រោងទុក • គ្មានសេចក្តីប្រាថ្នា គ្មានហេតុផលច្បាស់លាស់ • គ្មានទំនាក់ទំនងជាមួយសង្គមនិងបរិស្ថានរស់នៅ។ ពេលខ្លះកើតឡើងឯកឯង • មិនអានវិនិច្ឆ័យបានតាមបែបសីលធម៌។
សេចក្តីប្រាថ្នា មានកំណើតពីតម្រូវការរបស់មនុស្ស។ សេចក្តីប្រាថ្នានេះ សំដៅទៅរកគោលបំណងមួយដ៏ជាក់លាក់ លទ្ធផលបំពេញសេចក្តីត្រូវការ ឬកម្មវត្ថុណាមួយដ៏ពិតប្រាកដដែលមនុស្សស្វែងរក ឬចង់បង្កើតឱ្យមានឡើង។
គេចែកសេចក្តីប្រាថ្នារបស់មនុស្សជា២ប្រភេទគឺ៖ • បំណងៈ សំដៅលើអ្វីមួយដែលមនុស្សចង់បានឬមានគម្រោងចង់ធ្វើ។ បំណងគឺជាសភាពផ្លូវចិត្តរបស់មនុស្ស ដែលមនុស្សដឹងខ្លួននៅពេលគេប្រទះឃើញអ្វីមួយដែលហាក់ដូចជាមានប្រយោជន៍សំខាន់ចំពោះគេ។ • ចំណង់ៈ ជាសេចក្តីប្រាថ្នា ឬអារម្មណ៍ខ្លាំងក្នុងការចង់បាន ឬចង់ធ្វើអ្វីមួយដែលបង្ហាញឱ្យឃើញច្បាស់លាស់ជាបង្គួរ។
ការតស៊ូផ្នែកខាងក្នុងរបស់មនុស្សគឺជាការតស៊ូរវាងការផុសចេញនូវអំពើផ្សេងៗរបស់មនុស្ស។ ការតស៊ូនេះអាចនិយាយម៉្យាងទៀតថាជាការតស៊ូរវាងការផុសចេញនូវបុព្វហេតុ ឬហេតុផលជំរុញ និងគំនិតផ្សេងៗជាច្រើនទៀត។ ឧទាហរណ៍ៈ ថ្ងៃនេះខ្ញុំចង់ធ្វើលំហាត់ផង ចង់ដើរកំសាន្តផង ចង់ទៅផ្សារផង។
ក្នុងការសម្រេចចិត្តត្រូវមានវិធីមួយចំនួនដូចជា៖ • ផែនការនៃការសម្រេចចិត្តៈ យើងត្រូវមានផែនការច្បាស់លាស់បន្ទាប់មកត្រូវរៀបចំចំណែកបញ្ហាទៅជាសមាសភាគនិងចំណុចសំខាន់ៗ។ ត្រូវពិចារណាបញ្ហារហូតរកបានដំណោះស្រាយ និងបញ្ជាក់ឱ្យឃើញពីជម្រើសនិងផលវិបាក • ការកំណត់អទិភាពៈ ត្រូវមានជំនាញនិងបកស្រាយតម្លៃឱ្យបានច្បាស់លាស់ក្នុងទង្វើសេចក្តីសម្រេចចិត្ត។
អព្ភន្តរញាណ ជាសត្តិមួយនៃបញ្ញា ជាវិធីផ្ទាល់ដើម្បីចាប់យកពុទ្ធិខ្លះៗពុំចាំបាច់ប្រើវិចារជាមធ្យោបាយតែមួយគត់ដើម្បីចាប់យកតថៈជាអ្នកផ្តល់គោលការណ៍ដំបូងឱ្យវិចារ កើតមុនវិចារ និងដើរមុនវិចារ។
អព្ភន្តរញាណ និងវិចារ ជាទម្រង់២នៃពុទ្ធិដែលមានកម្រិតខុសគ្នាតែបំពេញគ្នាទៅវិញទៅមក។ អព្ភន្តរញាណ ជាអ្នកស្វែងរកទំនាក់ទំនងផ្តល់គោលការណ៍ ដំបូងឱ្យវិចារ (ជាអ្នកផ្តល់សម្ភារៈសំណង់)។ ឯវិចារវិញ ជាអ្នកបង្ហាញភស្តុតាងនៃទំនាក់ទំនង ម៉្យាងទៀតដោយវាមានភាពយឺតនឹងរកម្រភ្លាត់ភ្លាំង ដូចនេះវាជាអ្នកបញ្ជាក់បន្ថែម (ជាអ្នកចំរាញ់ការប្រើប្រាស់សម្ភារៈសំណាង់)។
អព្ភន្តរញាណ និងវិចារខុសគ្នាគឺ អព្ភន្តរញាណ • ជាពុទ្ធិដំបូងបង្អស់របស់មនុស្ស • ជាពុទ្ធិផ្ទាល់និងភ្លាមៗ • ជាពុទ្ធិបែបសំយោគ • ជាពុទ្ធិគ្មានទំនាក់ទំនង គ្មានលំដាប់លំដោយ គ្មានគោលការណ៍ • មានលក្ខណៈជាប្រធានវិស័យ • មានអវិចារណភាព វិចារ • ជាពុទ្ធិបន្ទាប់ • ជាពុទ្ធិប្រយោល • ជាពុទ្ធិផ្អែកលើការពិចារណា • ជាពុទ្ធិដែលមានទំនាក់ទំនង មានលំដាប់លំដោយ និងមានគោលការណ៍ • មានលក្ខណៈជាវត្ថុវិស័យ • ជាពុទ្ធិបែបវិភាគ។