លក្ខណៈនៃការបោះឆ្នោតនៅសាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង ឬ អាឡឺម៉ង់ខាងកើត មានដូចតទៅ ៖ • ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំ មានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងតែមួយគត់ក្នុងការដឹកនាំប្រទេសដែលមាននាទីជានាយករដ្ឋមន្ដ្រី ។ • សភាអាឡឺម៉ងមានសមាជិក៥០០ នាក់ ហើយមានសមាជិកសភានីមួយៗ ត្រូវមានអាយុចាប់ពី ២១ ឆ្នាំឡើងតទៅទើបអាចឈ្មោះបាន ។
vrean.com Latest Questions
កិច្ចព្រមព្រៀងសន្ដិភាពក្រុងប៉ារីស ថ្ងៃ២៣ តុលា ១៩៩១ចូលរួមដោយប្រទេសចំនួន ១៨គឺ អូសាស្រ្ដ ប្រ៊ុយណេ កាណាដា ចិន យូហ្គោស្លារី សហរដ្ឋអាមេរិក បារាំង ឥណ្ឌូនេស៊ី ជប៉ុន ឡាវ ម៉ាឡេស៊ី ហ្វីលីពីន អង់គ្លេស សិង្ហបុរី ថៃ ឥណ្ឌា សហភាពសូវៀត និងវៀតណាម ព្រមទាំងវត្តមានរបស់លោកអគ្គលេខាធិការអង្គការសហប្រជាជាតិនិងតំណាងចលនា មិនចូលបក្សសម័្ពន្ធចូលរួមជាសក្ដីកម្មផងដែរ។
ការសុំកូនគេមកចិញ្ចឹមដោយស្របច្បាប់ ត្រូវធ្វើឡើងដោយមានសាលក្រមបញ្ជាក់ពីតុលាការ ។ មានតែតុលាការទេទើបអាចមានសិទ្ធិឱ្យកូនទៅនរណាម្នាក់ចិញ្ចឹមបើពុំនោះទេការសុំកូនចិញ្ចឹមនឹងប្រឈមមុនច្បាប់នៃការជួញដូរមនុស្ស ។
សីលញាណ និងចិត្តញាណ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិ។ បើមនុស្សយើងគ្មានចិត្តញាណនោះទេ នឹងមិនធ្វើឱ្យមនុស្សកើតមាននូវសីលញាណបានឡើយ ពោលគឹមនុស្សមានចិត្តញាណទើបមានសីលញាណកើតបានចិត្តញាណជាប្រធានសង្កេតពិនិត្យហើយសីលញាណជាអ្នកវិភាគពិចារណាវិនិច្ឆ័យប្រកបដោយវិចារណញាណ។ បើមនុស្សគ្មានចិត្តញាណទេ គឺជាមនុស្សគ្មានឆន្ទៈ គ្មានសញ្ចេតនា ជាមនុស្សគ្មានសីលញាណ។ កាលណាមានអត្ថិភាពចិត្តញាណជាកត្តាចាំបាច់នាំឱ្យមានសីលញាណ។
ក.សន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣ មានអត្ថន័យជារួមគឺ ការដាក់ប្រទេសខ្មែរក្រោមអាណាព្យយាបាលបារាំង ។ ខ. ចលនាតស៊ូរបស់ប្រជារាស្រ្តខ្មែរចំពោះការត្រួតត្រារបស់បារាំងមានដូចជា នៅឆ្នាំ ១៨៦៣ លោកអាចារ្យស្វាបានភៀសខ្លួនទៅបង្កទ័ព និងបានវាយយកខេត្តទ្រាំង ហើយបន្តឆ្ពោះមកក្រុងភ្នំពេញ នៅខែឩសភា ឆ្នាំ១៨៦៦ លោកពោធិ៍កំបោរ បានបង្កទ័ពទៅវាយបារាំង ចលនាតស៊ូរបស់អ្នកម្ចាស់ស៊ីវុវត្ថាប្រឆាំងបារាំង ។ គ. ខ្ញុំពេញចិត្តនឹងវីរបុរសខ្មែរណាស់ ព្រោះពួកគាត់មានសកម្មភាពតស៊ូប្រឆាំងនឹងពួកបារាំងយ៉ាងផុសផុល ដោយហ៊ានពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុជាតិមាតុភូមិ ។
ផលវិបាកនៃសង្រ្គាមក្នុងសម័យសាធារណរដ្ឋខ្មែរ គឺ ប្រជាជនកម្ពុជាជាង ១លាននាក់បានបាត់បង់ជីវិត អ្នករបួស ក្មេងកំព្រា និងជនពិការជាច្រើននាក់ទៀត ។ ប្រជាពលរដ្ឋភៀសខ្លួនរាប់សែននាក់គ្មានទីពឹង ព្រាត់ប្រាស់ គ្រួសារ ។ នៅក្នុងប្រទេសរោងចក្រឩស្សាហកម្ម ៤/៥ បានត្រូវបំផ្លិច បំផ្លាញ ចំការកៅស៊ូ ២/៣ ត្រូវបាត់បង់ ផ្លូវថ្នល់ និងផ្លូវដែក ៧០-៨០% ត្រូវខូចខាត ហើយកំពង់ផែពាណិជ្ជកម្ម ទាំងទឹកសាបនិងទឹកប្រៃទទួលការខូចខាតជាទម្ងន់ ...
ព្រះរាជាអង្គដែលបានស្តារវប្បធម៌និងប្រទេសខ្មែរឱ្យខ្ពង់ខ្ពស់ឡើងវិញគឺ អង្គឌួង ។
នៅឆ្នាំទម្រង់នៅឆ្នាំ១៨៧៧ ដោយបារាំងមានទិសដៅចង់កែប្រែសង្គម ប្រពៃណីទំនៀមទំលាប់សក្ដិភូមិខ្មែរឪ្យទៅជាសង្គមមូលធននិយមដែលជាប្រព័ន្ធទីផ្សារសេរីដូចសង្គមបារាំងដែរ ។
បានជាតុលាការយកមេដឹកនាំកំពូលរបស់ខ្មែរក្រហមដែលបានកាន់អំណាចនៅឆ្នាំ ១៩៧៥. ១៩៧៩ ទៅកាត់ទោសគឺៈ • ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះទាំងអ្នកដែលបានបាត់បង់ជីវីតទៅទាំងអ្នកនៅរស់ដល់សព្វថ្ងៃនេះ • ដើម្បីលុបបំបាត់នូវវប្បធម៌និងទណ្ឌភាព • ដើម្បីពង្រឹងការគោពច្បាប់និងនីតិរដ្ឋ • ដើម្បីឲ្យជនរងគ្រោះបានធូរស្បើយពីមុខរបួសកាលពីអតីតកាល • ដើម្បីជួយក្មេងជំនាន់ក្រោយ អាចដឹងការពិតទាក់ទងនិងអ្វីដែលបានកើតឡើងនៅក្រោមរបបខ្មែរក្រហម • ដើម្បីបិទទំព័រចាស់នៃប្រវត្តិសាស្រ្តដ៏ខ្មៅងងឹតនេះហើយបើកទំព័រថ្មីឆ្ពោះទៅរកការផ្សះផ្សារគ្នានិងការកសាងសង្គមជាតិឡើងវិញ • ដើម្បីឲ្យមានការផ្សះផ្សារមួយបានគេគេចាំបាច់ត្រូវតែរកយុត្តិធម៌ជូនដល់ជនរងគ្រោះជាមុនសិន ។
សន្និសិទក្រុងសឺណែវចាប់ផ្តើមនៅថ្ងៃ ២៦ ខែមេសា ១៩៥៤ ដោយមានតំណាងប្រទេសចំនួន១៩ចូលរួមដូចជាអង់គ្លេស សូវៀត សហរដ្ឋអាមេរិច បារាំង ចិន និងប្រទេសពាក់ព័ន្ធមួយចំនួនទៀត ។ រីឯប្រទេសតំណាងដែលចូលរួមដូចជា ប្រទេសអង់គ្លេស បារាំង សហភាពសូវៀត សហរដ្ឋអាមេរិច សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាធិបតេយ្យវៀតមិញរាជាណាចក្រឡាវរាជាណាចក្រកម្ពុជានិងអំណាចបាវដាយវៀតណាម ។