ទំនួលខុសត្រូវមាន២ប្រភេទគឺ៖ • ទំនួលខុសត្រូវសីលវិជ្ជាៈ គឺជាការទទួលខុសត្រូវចំពោះញាណរបស់យើង • ទំនួលខុសត្រូវផ្នែកសង្គមៈ គឺជាការទទួលខុសត្រុវនៅចំពោះមុខតុលាការ នៅចំពោះមុខអំណាចនៃសង្គម។ ទទួលខុសត្រូវនេះមានពីរបែបគឺៈ ទំនួលខុសត្រូវផ្នែករដ្ឋប្បវេណី និងទំនួលខុសត្រូវផ្នែកសីលវិជ្ជា។
vrean.com Latest Questions
ទំនួលខុសត្រូវផ្នែកសង្គម និងទំនួលខុសត្រូវផ្នែកសីលធម៌មានទំនាក់ទំនងគ្នា៖ • ទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌ និងទំនួលខុសត្រូវសីលវិជ្ជា គឺជាការពិតណាស់ចំពោះអ្វីដែលទាក់ទងនឹងទំនួលខុសត្រូវផ្នែកព្រហ្មទណ្ឌពីព្រោះគេមិនត្រឹមតែធ្វើវិបាកវិនិច្ឆ័យទៅលើទម្ងន់ពិតប្រាកដនៃកំហុសមួយទេ ឬនៅលើសារៈសំខាន់នៃការខូចខាតឡើយ គេគិតជាពិសេសទោលើពិរុទ្ធភាពនៃអ្នកប្រព្រឹត្តទោសកម្មពោល គឺទៅលើចេតនាផ្ទាល់ខ្លួនរបស់អ្នកនោះ។ • ទំនាក់ទំនងរវាងទំនួសខុសត្រូវផ្នែករដ្ឋប្បវេណី និងសីលវិជ្ជាទំនាក់ទំនងនេះមិនសូវប្រត្យក្សទេ ប៉ុន្តែក្នុងគំនិតអ្នកតែងច្បាប់បានតាក់តែង ទ្រឹស្តីនានាដើម្បីបង្ខិតគោលការណ៍នៃទំនាក់ទំនងផ្នែកសីលវិជ្ជាឱ្យទៅជិតគោលការណ៍ នៃទំនាក់ទំនងផ្នែករដ្ឋប្បវេណី។
ទ្រឹស្តីនៃទំនួលខុសត្រូវមាន២ប្រភេទគឺ៖ • ទ្រឹស្តីប្រពៃណីនិយម នៅក្នុងទស្សនវិស័យនៃប្រពៃណីគេចាត់ទុកថា មនុស្សបានប្រព្រឹត្ដដោយសេរី នៅពេលដែលខ្លួនបានប្រព្រឹត្តអំពើមួយដែលខ្លួនអាចនឹងមិនប្រព្រឹត្តទៅបាន យើងត្រូវគេចាត់ទុកថាមានកំហុស កាលណា យើងស្គាល់ពីសីលតម្លៃយើងមានកម្លាំងព្រមទាំងសមត្ថភាពធ្វើតាមការតម្រូវនៃសីលតម្លៃនេះ ហើយយើងបែរជាងាកចេញសដោយសេរី ដើម្បីទៅប្រព្រឹត្តអំពើអកុសលទៅវិញ។ • ទ្រឹស្តីវិចារណញាណនិយម លោកសូក្រាតចែកថា គ្មាននរណាម្នាក់ប្រព្រឹត្តអំពើអាក្រក់ដោយឆន្ទៈឡើយ។ ក្នុងន័យនេះប្រសិនបើយើងមិនមែនជាទាសករនៃលំងប់មួយនៃសំទុះចិត្តឱ្យធ្វើដោយងងឹតងងល់ ឬជាអ្នករងគ្រោះដោយអវិជ្ជាណាមួយនោះវាពិតណាស់ទៅហើយដែលថាយើងនឹងប្រព្រឹត្តអំពើកុសល ប៉ុន្តែមិនចេះពិចារណពោលឱ្យខ្លីគឺយើងគ្មានសេរីភាព។
វិបាកវិនិច្ឆ័យ គឺជាវិបាកដែលកើតឡើងពីភាពស្របគ្នា ឬភាពមិនស្របគ្នារវាងអំពើ និងតម្លៃដែលមាននិយាមជាសំណាង។
វិបាកវិនិច្ឆ័យមាន២បែបគឺ៖ • វិបាកវិនិច្ឆ័យផ្នែកសីលវិជ្ជាៈ គឺជាការសរសើរ ឬទណ្ឌកម្មរបស់សីលញាណ ចំពោះការប្រព្រឹត្តរបស់យើង។ • វិបាកវិនិច្ឆ័យផ្នែកសង្គមៈ គឺវិបាកវិនិច្ឆ័យនេះស្របនឹងទំនួលខុសត្រូវផ្នែកសង្គម ជាការវិនិច្ឆ័យរបស់តុលាការ ឬអំណាចជាន់ខ្ពស់ណាមួយ។
ទ្រឹស្តីផ្សេងៗនៃវិបាកវិនិច្ឆ័យមាន៖ • វិបាកវិនិច្ឆ័យតាមបែបប្រពៃណីៈ យល់ថាគឺជាសេរីភាពអាជ្ញារបស់អ្នកមានពិរុទ្ធដែលធ្វើឱ្យការដាក់ទណ្ឌកម្មមានលក្ខណៈត្រឹមត្រូវ មកពីមនុស្សនេះបានសម្រេថានឹងប្រព្រឹត្តអំពើអកុសល ដោយស្គាល់ហេតុផលច្បាស់លាស់ទើបមនុស្សនេះត្រូវតែទទួលទោសនៅជំនាន់ដើមមិនមែនតែមនុស្សទេ ដែលទទួលទោស សូម្បីតែវត្ថុ ឬសត្វក៏ដោយ។ ជួនកាលគេធ្វើវិបាកវិនិច្ឆ័យលើសាកសព (ស.វទី១៧) ឬគេដាក់ទណ្ឌកម្មសាច់ញាតិរបស់អ្នកជាប់ពិរុទ្ធជនដែលបានប្រមាថព្រះចេស្តារបស់ស្តេច។ • វិបាកវិនិខ្ឆ័យតាមបែបសង្គមវិវត្តន៍នីតិសាស្ត្រៈ វិបាកវិនិច្ឆ័យយោងទៅតាមវិវិត្តន៍នីតិសាស្ត្រ។ គេយកមនុស្សទោកាត់ករដោយម៉ាស៊ីន (ឧ.ស្តេចល្វី ទី១៦ ត្រូវរាស្ត្រដាក់ទណ្ឌកម្មដោយកាត់ក) ឬគេព្យួរកនៅចំពោះមុខទស្សនិកជនរាប់ម៉ឺននាក់។ (ឧ.នៅអង់គ្លេសសម័យកណ្តាល)។ • វិបាកវិនិច្ឆ័យនាសម័យសង្គមបច្ចុប្បន្នៈ ពួកអ្នកសីលវិជ្ជាបានធ្វើការរិះគន់ចំពោះវិបាកវិនិច្ឆ័យតាមបែបសង្គមខាងលើ ព្រោះគេយល់ថា ការសម្លាប់ ឧក្រិដ្ឋជនមិនមែនមានន័យថាបំបាត់ឧក្រិដ្ឋកម្មទេ។ ...
បានជាគេនិយាយថាមានតែមនុស្សទេដែលមានសីលធម៌ ពីព្រោះមនុស្សជាភាវៈប្រកបដោយវិចារណញាណ និងមានទំនួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ អំពើដ៏ត្រឹមត្រូវរបស់មនុស្សបានដើរតាមការយល់ដឹងពីតម្លៃនៃអំពើររបស់ខ្លួន។ មនុស្សមានវិចារណញាណអាចឱ្យគេវិនិច្ឆ័យរកខុសត្រូវ។ ចំណែកសត្វវិញគ្មានវិចារណញាណ និងឆន្ទៈសេរីសម្រាប់ឱ្យគេធ្វើការវិនិច្ឆ័យបានឡើយ។
សេរីភាពជាមូលដ្ឋាននៃធម្មចរិយានៃការប្រព្រឹត្តរបស់មនុស្ស គ្មានសេរីភាពគឺគ្មានមូលដ្ឋាន នៃការពិចារណាលើការវិនិច្ឆ័យផ្នែកសីលធម៌ឡើង អ្វីដែលគេអាចយកមកវិនិច្ឆ័យផ្នែកសីលធម៌បានលុះត្រាតែអំពើដែលគេធ្វើគឺធ្វើដោយសេរីភាព និងដោយស្ម័គ្រចិត្តរបស់បុគ្គលពោលគឺធ្វើដោយឆន្ទៈរបស់បុគ្គល។
កត្តាសំខាន់ក្នុងការវាយតម្លៃសីលអំពើររួមមានៈ • ហេតុផលជំរុញៈ ត្រូវតែសួរអ្នកប្រព្រឹត្តអំពើនោះពីហេតុផលជំរុញបើមិនដូចនោះទេគេគ្មានមូលដ្ឋានដើម្បីកំណត់តម្លៃអំំពើនោះឱ្យច្បាស់លាស់ឡើយ • មធ្យោបាយៈ អំពើដែលមនុស្សយកទៅប្រើប្រាស់ដើម្បីសម្រេចគោលបំណង ឬឆន្ទៈរបសខ្លួន។
ហេតុផលដែលបណ្តាលឱ្យមានសីលធម៌គឺ៖ • ផលប្រយោជន៍ផ្ទាល់ខ្លួនៈ ធ្វើឱ្យល្អនូវអំពើរបស់ខ្លួនដើម្បីផលប្រយោជន៍ល្អនៅពេលណាមួយ • បញ្ជារបស់ព្រះ ឬអាទិទេពៈ គេយល់ថាការធ្វើអំពើល្អ ព្រះនឹងផ្តល់រង្វាន់ដល់ពួកគេ • ផលប្រយោជន៍រួមៈ ការគោរពច្បាបសីលធម៌ជាក់លាក់នឹងឈានដល់សង្គមមួយដែលមានលក្ខណៈល្អប្រសើរ។