សីលញាណ គឺជាសញ្ចេតនានៃចិត្តដែលវិនិច្ឆ័យលើតម្លៃនៃសញ្ចេតនានិងអំពើរបស់យើង និងអ្នកដទៃហើយថែមទាំងជាអ្នកណែនាំយើងឱ្យធ្វើអ្វីៗដែលគួរធ្វើ។ សីលញាណធ្វើឱ្យយើងដឹងនិងជំរុញឱ្យយើងស្រលាញ់និងប្រតិបត្តិអំពើល្អ។
vrean.com Latest Questions
ចិត្តញាណ គឺជាសញ្ជេតនានៃចិត្តដែលវិនិច្ឆ័យតាមតថភាព ពោលគឺជាអ្នកប្រាប់យើងនូវអ្វីៗដែលជាការពិតជាក់ស្តែងនៅក្នុងសញ្ចេតនានិងអំពើរបស់យើង និងអ្នកដទៃ។ ចិត្តញាណគ្រាន់តែឱ្យយើងដឹង។
សីលញាណ និងចិត្តញាណ មានទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធិ។ បើមនុស្សយើងគ្មានចិត្តញាណនោះទេ នឹងមិនធ្វើឱ្យមនុស្សកើតមាននូវសីលញាណបានឡើយ ពោលគឹមនុស្សមានចិត្តញាណទើបមានសីលញាណកើតបានចិត្តញាណជាប្រធានសង្កេតពិនិត្យហើយសីលញាណជាអ្នកវិភាគពិចារណាវិនិច្ឆ័យប្រកបដោយវិចារណញាណ។ បើមនុស្សគ្មានចិត្តញាណទេ គឺជាមនុស្សគ្មានឆន្ទៈ គ្មានសញ្ចេតនា ជាមនុស្សគ្មានសីលញាណ។ កាលណាមានអត្ថិភាពចិត្តញាណជាកត្តាចាំបាច់នាំឱ្យមានសីលញាណ។
សីលញាណ ជាសំឡេងមួយដែលស្ថិតនៅក្នុងខ្លួនរបស់យើង ហើយមានមុខងារជាអ្នកពិនិត្យអង្គេត វិនិច្ឆ័យដាក់ទណ្ឌកម្មឬឱ្យរង្វាន់ចំពោះសញ្ចេតនាអំពើទាំងឡាយរបស់មនុស្ស។ វាបានឃើញអំពើរបស់មនុស្សយើងណែនាំយើងឱ្យធ្វើអ្វីគ្រប់យ៉ាង ហើយក៏ជាអ្នកវិនិច្ឆ័យលើ តម្លៃនៃសញ្ចេតនានិងអំពើរបស់យើង និងជាអ្នករកយុត្តិធម៌។
តាមទ្រឹស្តីជាតិនិយម សីលញាណមានដើមកំណើតមកពីណា៖ • លោកសាបតេសប៊ុយរី និងលោកហ៊ុតសេសុនៈ សីលញាណកើតចេញពីសីលអព្ភន្តរញាណ។ • លោករូស្សូៈ យល់ថាសីលញាណជាសភាវគតិទិព្វនៃអាទិទេព។ សរុបមកសីលញាណពុំមែនកើតឡើងដោយឯកឯង ឬកើតមកពីធម្មជាតិនោះដែរ។ សីលញាណកើតមកពីចិត្តរបស់មនុស្ស និងមានលក្ខណៈខុសគ្នាហើយមានលក្ខណៈស្រដៀងគ្នានឹងចិត្តញាណដែរ។
សីលញាណ ជាបំណានរបស់មនុស្ស គឺជាលទ្ធផលនៃពិសោធន៍មួយ • លោកស្ប៉ិនស៊ែៈ យល់ថាកំណើតនៃសីលញាណមានតាមរយៈសម្មតិកម្ម តំណពូជនិងសម្រាំងធម្មជាតិ។ • លោកខូដឹមៈ យល់ថាសីលញាណកើតឡើងដោយសារការអប់រំនៃសង្គមមនុស្ស។ គេចាត់ទុកថាសីលញាណជាឧត្តមភាពដែលមាននៅក្នុងញាណ។
សីលញាណ ជាលក្ខណៈពិសេសមួយរបស់វិចារណញាណ។ តាមពិតសីលញាណមិនអាចនឹងមានការលូតលាស់ធម្មតាដោយគ្មានការអប់រំទេ ប៉ុន្តែការអប់រំត្រូវសន្មត់ថាមានពន្លកនៃវិចារណញាណ ឬសីលញាណជាមុនសិន។
ការបណ្តុះឆន្ទៈត្រូវគិតទៅលើកត្តាសំខាន់ៗដូចជា៖ • កត្តាសរីរាង្គៈ ការអប់រំសុខភាព ការថែរក្សាសុខភាព • កត្តាបញ្ញាៈ ដុះខាត់បញ្ញាឱ្យប្រសើរ • កត្តាសញ្ចេតនាៈ ជាកម្លាំងបង្កើតឆន្ទៈ ដើម្បីជំរុញឱ្យការសម្រេចចិត្តបានរហ័ស។ • កត្តាឧត្តមគតិសង្គមៈ ឆន្ទៈត្រូវស្របច្បាប់សង្គម។
និយមន័យ តម្លៃ ៖ • តម្លៃ គឺជាជំនឿស្ថិតស្ថេរមួយដែលជាវិធីជាក់លាក់នៃការប្រព្រឹត្តិដែលគួរឱ្យចូលចិត្តជាលក្ខណៈបុគ្គល និងជាលក្ខណៈសង្គម ជាច្បាប់នៃការប្រព្រឹត្តដែលមានលក្ខណៈផ្ទុយពីនេះ។ • តម្លៃ ជាទំនាក់ទំនងពិសេសរវាងផលប្រយោជន៍ណាមួយជាមួយនឹងគោលបំណងរបស់វា ឬលក្ខណៈពិសេសនៃគោលបំណងដែលមាននៅក្នុងផលប្រយោជន៍នោះដែលត្រូវបានគេយកចេញពីតម្លៃ។ • តម្លៃ ជាលក្ខណៈនៃអ្វីដែលគេប្រាថា្ន ឬអ្វីដែលគេចង់បាន។
ទ្រឹស្តីដែលគេនិយាយពីស្ថានភាពតម្លៃគឺ • ទ្រឹស្តីអត្តនោម័តៈ តម្លៃត្រូវបានបង្ហាញឱ្យឃើញតាមរយៈសញ្ចេតនាឥរិយាបថ ជំនឿដែលមនុស្សបានជួបប្រទះ ឬឆ្លងកាត់។ • ទ្រឹស្តីសត្យានុម័តៈ តម្លៃគឺជាគុណភាពពិតរបស់វត្ថុវិស័យភាព (វត្ថុ គំនិតមនុស្ស អំពើ ស្ថានភាព) • ទ្រឹស្តីទំនាក់ទំនងៈ តម្លៃមិនមែនជាសម្បត្តិ ទាំងស្រុងរបស់អ្វីមួយ ឬរបស់អំពើណាមួយទេហើយវាក៏មិនមែនជាការបង្កើតទាំងស្រុងរបស់មនុស្សដែរ។