Sign Up

Sign Up Now! Unlimited Questions and Answers Here.

Have an account? Sign In


Have an account? Sign In Now

Sign In

Find out unlimited questions & Answers, here is your right place.

Sign Up Here

Forgot Password?

Don't have account, Sign Up Here

Forgot Password

Lost your password? Please enter your email address. You will receive a link and will create a new password via email.

Have an account? Sign In Now

Sorry, you do not have a permission to ask a question, You must login to ask question.

Forgot Password?

Need An Account, Sign Up Here

Sorry, you do not have a permission to add a post.

Forgot Password?

Need An Account, Sign Up Here

Please briefly explain why you feel this question should be reported.

Please briefly explain why you feel this answer should be reported.

Please briefly explain why you feel this user should be reported.

Sign InSign Up

vrean.com

vrean.com Logo vrean.com Logo
Search
Ask A Question

Mobile menu

Close
Ask a Question
  • Terms of Use
  • Privacy Policy
  • Cookie Policy

General Knowledge

Share
  • Facebook
0 Followers
468 Answers
4k Questions
  • Recent Questions
  • Most Answered
  • No Answers
  • Most Visited
  • Most Voted
  • Random

vrean.com Latest Questions

VE
  • 0
VETeacher
Asked: March 18, 2022In: General Knowledge

សញ្ញាណអ្វីខ្លះដែលមានន័យថាស្រដៀងនឹងគុណធម៌?

  • 0

សញ្ញាណដែលមាន័យស្រដៀងនឹងគុណធម៌មានដូចជា៖ • សុក្រឹតភាពៈ គឺលក្ខណៈនៃអ្វីដែលប្រជុំគ្រប់គុណសម្បត្តិដែលពុំលាយឡំនឹងគុណវិបត្តិ។ • គុណូបការ គឺជាតម្លៃពិសេស តម្លៃវិជ្ជាជីវៈនៃបុគ្គលនីមួយៗ ឬតម្លៃនៃស្នាដៃនីមួយៗ។

  • 0 0 Answers
  • 1 View
Answer
VE
  • 0
VETeacher
Asked: March 18, 2022In: General Knowledge

តើមនុស្សប្រភេទណាដែលគេចាត់ជាឧត្តមជនគំរូ?

  • 0

មនុស្សដែលគេចាត់ទុកជាឧត្តមជនគំរូរួមមាន៖ • បណ្ឌិតឬវិញ្ញូៈ ជនដែលមានពុទ្ធិសកលមិនគិតប្រយោជន៍ផ្ទាល់ខ្លួន មានលំនឹងក្នុងជីវិត។ ពីដើមវិញ្ញូសំដៅលើគុណធម៌ បញ្ញាសព្វថ្ងៃវិញ្ញូសំដៅលើសីលគុណធម៌។ • វិរបុរសឬវិរជនៈ អ្នកដែលបង្កើតអំពើដែលនឹងអាចសម្រេចទៅបានដោយសារកម្លាំងឬសេចក្តីក្លាហានសឹងតែផុតវិស័យមនុស្ស។ • សន្តបុគ្គលៈ គឺជនរស់នៅដោយយកអាទិទេពមកធ្វើ ជាធំ ជាគោល ជាវត្ថុបំណង។ ឯសន្តបុគ្គលមែនទែនតាមធម្មតានៅឯស្ថានសួគ៌ឯណោះទេ ដូចនេះគេត្រូវចាំមនុស្សនេះស្លាប់សិន ទើបគេអាចនិយាយថាមនុស្សនេះមានសន្តិភាព។

  • 0 0 Answers
  • 6 Views
Answer
VE
  • 0
VETeacher
Asked: March 18, 2022In: General Knowledge

ច្បាប់គឺជាអ្វី? ចូរបកស្រាយដោយសង្វេប។

  • 0

• តាមឡឹបនិចៈ ច្បាប់ជាសីលអំណាចមួយ។ មនុស្សមួយចំនួនបានឱ្យន័យច្បាប់ថាគឺជា អ្វីដែលហាមប្រាម និងការពារ។ • អ្វីដែលហាមប្រាមៈ គឺជាទិដ្ឋភាពអវិជ្ជមានរបស់ច្បាប់គឺ ច្បាប់ហាមឃាតុ ច្បាប់រារាំងមិនឱ្យប្រព្រឹត្តអ្វីមួយ។ មានន័យថាយើងគ្មានសិទ្ធិ បើល្មើសច្បាប់ដាក់ទណ្ឌកម្ម។ • ច្បាប់ការពារមនុស្សៈ គឺទិដ្ឋភាពវិជ្ជមានរបស់ច្បាប់។ ច្បាប់បើកអំណាចឱ្យយើង ច្បាប់ការពារយើង។ មានន័យថាមានសិទ្ធិព្រមទាំងមានការជួយឧបត្ថម្ភ។

  • 0 0 Answers
  • 2 Views
Answer
VE
  • 0
VETeacher
Asked: March 18, 2022In: General Knowledge

ច្បាប់ធម្មជាតិជាអ្វី?

  • 0

ច្បាប់ធម្មជាតិ គឺជាច្បាប់ដែលកើតមកដំណាលនឹងវិចារណញាណរបស់មនុស្ស គឺជាកេតភណ្ឌដែលមនុស្សបានទទួលជាពិសេសពីធម្មជាតិ។ ច្បាប់នេះមាននៅក្នុងវិចារណញាណនឹងនៅក្នុងសីលញាណ។

  • 0 0 Answers
  • 5 Views
Answer
VE
  • 0
VETeacher
Asked: March 18, 2022In: General Knowledge

ច្បាប់វិជ្ជមានជាអ្វី?

  • 0

ច្បាប់វិជ្ជមាន ជាច្បាប់ធម្មជាតិ ដែលកំណត់ឡើងក្នុងសង្គមដែលមានន័យជាបច្ចេកទេស។ វាជាផលស៊ាំញាំនៃប្រវត្តិសាស្ត្រដែលដំបូងឡើយជាច្បាប់ប្រពៃណីរួចមកជាច្បាប់លាកលក្ខណ៍អក្សរ និងបានវិវត្តទៅតាមឧប្បត្តិហេតុនានាក្នុងប្រវត្តិសាស្ត្រ។

  • 0 0 Answers
  • 5 Views
Answer
VE
  • 0
VETeacher
Asked: March 18, 2022In: General Knowledge

ចូរនិយាយពីមតិផ្សេងៗអំពើច្បាប់?

  • 0

និយាយពីមតិផ្សេងៗអំពើច្បាប់៖ • ស៊ីសេរ៉ុងៈ ច្បាប់ធម្មជាតិជានិយាមដ៏ឧត្តមបំផុតដែលចារឹកក្នុងធម្មជាតិ។ • ក្រូស៊្យូលៈ ច្បាប់ធម្មជាតិជានិយាមមួយដែលមានគំនិតចេញមកពីវិចារណញាណត្រឹមត្រូវ • កាន្តៈ ច្បាប់មិនមែនជាការពិសោធន៍មួយទេ ប៉ុន្តែជាគំនិតមួយដែលមានមូលដ្ឋានជាវិចារណញាណកើតមានមុនពិសោធន៍នៅក្នុងសេរីភាពរបស់មនុស្ស។ • សូក្រាតៈ ច្បាប់គឺជាអ្វីដែលមនុស្សពឹងផ្អែកជំនួយអាទិទេពក្នុងភាពយុត្តិធម៌។ ប៉ុន្តែសូក្រាតយល់ថាច្បាប់វិជ្ជមានដែលបង្កើតដោយមនុស្សសុទ្ធតែខ្វះគតិយុត្តិធម៌ទាំងអស់។ • ម៉ាក្សៈ ច្បាប់គ្មានអ្វីក្រៅពីបំណកស្រាយអនុភាពរបស់វណ្ណៈសង្គមមួយដែលមានអំណាចសោះឡើយ។ ច្បាប់គឺជាឆន្ទៈរបស់សង្គមដែលកាន់អំណាច។ • ហូបៈ យលថាសេចក្តីត្រូវការជាមូលដ្ឋាននៃច្បាប់។ មនុស្សនៅក្នុងពិភពធម្មជាតិបណ្តាលឱ្យមានសភាវគតិរក្សាជីវិត ដឹកនាំ ហើយមនុស្សមានសិទ្ធិនឹងធ្វើអ្វីៗទាំងអស់ ដើម្បីបំពេញសេចក្តីត្រូវការ រក្សាជីវិតខ្លួនឱ្យបានគង់វង្ស។ • ដូខិនៈ ច្បាប់គឺជាផលដែលបានមកពីសង្គមការសិក្សាជាក់លាក់ពីការវិវត្តនៃច្បាប់បានបង្ហាញឱ្យឃើញថាច្បាប់ស្ថិតនៅក្នុងដំណាក់កាលដំបូង ច្របូកច្របល់លាយឡំនឹងនិយាមសង្គមផ្សេងៗជាមួយនឹងទំនៀមទម្លាប់ជាមួយនឹងសាសនាជាដើម។

  • 0 0 Answers
  • 1 View
Answer
VE
  • 0
VETeacher
Asked: March 18, 2022In: General Knowledge

ចូរបង្ហាញពីបម្រែបម្រូលនៃសីលញាណ?

  • 0

សីលញាណហាក់ដូចជាតែងតែមានបម្រែបម្រួល ហើយសីលតម្លៃគ្មានអ្វីជាដាច់ខាតនោះទេព្រោះការវិនិច្ឆ័យទៅលើកុសល និងអកុសលផ្លាស់ប្តូរទៅតាមពេលវេលា និងទីកន្លែង។ អ្នកសីលវិជ្ជាអង់គ្លេសទោះជាកាន់វិន័យតឹងរ៉ឹងយ៉ាងណាក៏ដោយ ក៏អាចបរិភោគសាច់គោរ៉ូទីដោយគ្មានវិប្បដិសារី ចំណែកពួកហិណ្ឌូវិញ ការបរិភោគសាច់គោនេះជាបាបកម្មធ្ងន់ធ្ងរណាស់។

  • 0 0 Answers
  • 2 Views
Answer
VE
  • 0
VETeacher
Asked: March 18, 2022In: General Knowledge

ចូរធ្វើការប្រៀបធៀបចិត្តញាណ និងសីលញាណ។

  • 0

ប្រៀបធៀបចិត្តញាណ និងសីលញាណ ចិត្តញាណ • ជាប្រាប់ឱ្យដឹងនូវការពិតជាក់ស្តែងនៅក្នុងសញ្ចេតនានិងអំពើរបស់មនុស្ស • ជាអ្នកទស្សនានិងវិនិច្ឆ័យតាមតថភាព • ជាអព្ភន្តរញាណដែលប្រាប់ពីភាពពិតនៃចិត្តឱ្យស្គាល់និងដឹងពីសញ្ចេតនានិងសកម្មភាពដែលយើងបានធ្វើ។ សីលញាណ • ឱ្យដឹងនិងញ៉ាំឱ្យបំពេញករណីកិច្ចជាអ្នកណែនាំឱ្យធ្វើអំពើល្អបំពេញតួនាទីជាសាក្សីផង និងជាអ្នកកត់រកយុត្តិធម៌ផង • ជាអ្នកវិនិច្ឆ័យលើតម្លៃនៃសញ្ចេតនានិងអំពើរបស់មនុស្ស • ជាអ្នកវិភាគនៃពិចារណាវិនិច្ឆ័យប្រកបដោយវិចារណញាណ។

  • 0 0 Answers
  • 2 Views
Answer
VE
  • 0
VETeacher
Asked: March 18, 2022In: General Knowledge

តាមទស្សនវិជ្ជាតើចិត្តញាណ និងសីលញាណមានន័យដូចម្តេច?

  • 0

តាមន័យទស្សនវិជ្ជា • ចិត្ត មានន័យថា ជាសំណុំផ្នត់គំនិត សញ្ចេតនាប្រតិកម្មរបស់ជនណាម្នាក់ ឬរបស់ក្រុមណាមួយ។ • ញាណ មានន័យថា ជាលទ្ធផលនៃទំរង់រូបធាតុដែលមានការរីកចម្រើនខ្ពស់បំផុតគឺខួរក្បាលមនុស្ស។ អាចនិយាយបានម៉្យាងទៀតថាញាណជាសញ្ចេតនាដែលកប់នៅក្នុងចិត្តរបស់មនុស្ស ហើយញ៉ាំងមនុស្សឱ្យធ្វើការវិនិច្ឆ័យ និងវិភាគពីអ្វីដែលជាកុសល និងជាអកុសលមុននឹងខ្លួនប្រព្រឹត្តអំពើអ្វីមួយ។ • សីល មានន័យថា គឺជាការសិក្សា ការអប់រំ ការទូន្មានឱ្យប្រព្រឹត្តតែអំពើជាកុសលហើយចៀសវាងការប្រព្រឹត្តនូវអំពើជាអកុសល។

  • 0 0 Answers
  • 2 Views
Answer
VE
  • 0
VETeacher
Asked: March 18, 2022In: General Knowledge

ទំនួលខុសត្រូវមានន័យដូចម្តេច?

  • 0

ទំនួលខុសត្រូវមានន័យថាជាកាតព្វកិច្ចដែលត្រូវរ៉ាប់រង អំពើអ្វីមួយ នៅចំពោះមុខអំណាចមួយ ពោលគឺធានាអំពីវត្ថុនោះ។ ដូចនេះទំនួលខុសត្រូវអំពីអំពើមួយគឺ៖ • សារភាពថាខ្លួនជាអ្នកប្រព្រឹត្ត • ហ៊ានទទួលវិបាកនៃអំពើនោះ ទោះជាខាងផ្នែកសីលវិជ្ជាក្តី ខាងផ្នែកសង្គមក្តី គឺហ៊ានទទួលវិបាកវិនិច្ឆ័យ។

  • 0 0 Answers
  • 1 View
Answer

Sidebar

Add A New Post

Stats

  • Questions 13k
  • Answers 8k
  • Best Answers 7k
  • Users 49
  • Popular
  • Answers
  • V Rean

    How to approach applying for a job at a company ...

  • Dy Ratanak
    Dy Ratanak added an answer ការតែងតាំងមន្រ្តីតុលាការប្រព្រឹត្តទៅដូចខាងក្រោម៖ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមត្រូវបានបង្កើតឡើងដើម្បីជួយព្រះមហាក្សត្រក្នុងការធានាឯករាជ្យភាពនៃអំណាចតុលាការ។ ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រមមានករណីយកិច្ចស្នើ សម្រចថ្វាយព្រះមហាក្សត្រតែងតាំង ផ្លាស់ប្ដូរ ដកហូតមុខងារចៅក្រម ព្រះរាជអាជ្ញា ដំឡើងឋានន្តរស័ក្កិរបស់ចៅក្រមនិងព្រះរាជអាជ្ញាទាំងអស់។ ឯក្រឡាបញ្ជីរទាំងអស់ត្រូវតែងតាំងដោយក្រសួងយុត្តិធម៌។ May 31, 2026 at 10:56 pm
  • Dy Ratanak
    Dy Ratanak added an answer សារៈសំខាន់ស្ថាប័នតុលាការគឺ - ការពារយុត្តិធម៌ជូនសង្គមជាតិ - ជំរុញឱ្យមានការគោរពច្បាប់ - រក្សាសណ្ដាប់ធ្នាប់សាធារណៈ - ការពារភាពស្មើគ្នាចំពោះមុខច្បាប់ -… May 31, 2026 at 10:55 pm
  • Dy Ratanak
    Dy Ratanak added an answer - ចៅក្រមស៊ើបអង្កេត មានភារកិច្ចសំខាន់ផងដែរក្នុងការធានាឲ្យមានការអនុវត្តនីតិវិធីត្រឹមត្រូវទៅតាមច្បាប់នៅពេលធ្វើការស៊ើបអង្កេតដោយមានការគោរពសិទ្ធិរបស់ជនជាប់ចោទ។ - ចៅក្រមជំនុំជម្រះ មានភារកិច្ចសំខាន់ក្នុងការសម្រេចថាតើជនជាប់ចោទមានពិរុទ្ធភាព ឬគ្មានពិរុទ្ធភាព។ May 31, 2026 at 10:53 pm

Top Members

Chan Leakena

Chan Leakena

  • 1k Questions
  • 1k Points
Explainer

Trending Tags

Biology General Knowledge History
Ask A Question

Explore

  • Home
  • Add group
  • Groups
  • Communities
  • Questions
    • New Questions
    • Trending Questions
    • Must read Questions
    • Hot Questions
  • Polls
  • Tags
  • Badges
  • Users
  • Help

Footer

VREAN.COM

VREAN.COM is a social questions & Answers technology which will help you to find out the world's knowledge. VREAN.COM © 2022. All Rights Reserved
By VREAN

About Us

  • Our Team
  • About Us
  • Contact Us

Privacy & Policy

  • Terms of Use
  • Privacy Policy
  • Cookie Policy

Help

  • Knowledge Base
  • Support

Follow