សណ្ឋានទាំងបីនៃយុត្តិធម៌មាន៖ • យុត្តិធម៌ក្នុងការផ្លាស់ប្តូរ គឹជាភាពត្រឹមត្រូវឥតល្អៀងក្នុងការផ្លាស់ប្តូរ • យុត្តិធម៌ក្នុងការបែងចែក គឺជាយុត្តិធម៌របស់មនុស្សទាំងឡាយដែលបានទទួលស្គាល់ភាពត្រឹមត្រូវទៅតាមលទ្ធផលដែលខ្លួនបានទទួល ឬរង្វាន់ជាថ្នូរនៃកម្លាំងស្នាដៃនឹងតម្រូវការរបស់ខ្លួន។ • យុត្តិធម៌ក្នុងការបង្រ្កាប ជាយុត្តិធម៌ដែលមានពិរុទ្ធឱ្យទទួលកំហុសឬសងជំងឺចិត្តដល់អ្នករងគ្រោះឱ្យស្មើនឹងទម្ងន់នៃការខូចខាត។
vrean.com Latest Questions
បានជាគេនិយាយថាមនុស្សមានវិសមភាពតាំងពីកំណើត ពីព្រោះមនុស្សជាសត្វលោកដែលរស់នៅក្នុងធម្មជាតិ ហើយធម្មជាតិនេះឯងជាប្រភពនៃវិសមភាពដែលគេហៅថា វិសមភាពធម្មជាតិ។
មូលដ្ឋានសំខាន់នៃវិសមភាពកើតឡើចេញពី កោសល្យ សម្បទារ សុខភាព បញ្ញ និងចរិយារបស់មនុស្សដែលកើតមានពីកំណើត។ មានតែសិទ្ធិប៉ុណ្ណោះទេដែលកំណត់ការទទួលសមភាពពីធម្មជាតិ។
វិសមភាពរបស់មនុស្សមានផ្នែកសំខាន់ដូចជា៖ • វិសមភាពធម្មជាតិៈ មនុស្សមានវិសមភាពតាំងពីកំណើតដូចជា វិសមភាពផ្នែកកោសល្យ សម្បទា.. • វិសមភាពនិម្មិត្តៈ កើតឡើងដោយសារលក្ខខណ្ឌនៃសង្គម និងដោយសារប្រាក់កាសទ្រព្យសម្បត្តិ។
ដើម្បីឱ្យមានវិសមភាពនៅក្នុងសង្គមជាតិរបស់យើងទៅបានលុះត្រា៖ • ផ្តល់សិទ្ធិសេរីភាពគ្រប់បែបយ៉ាងដល់មនុស្សទាំងអស់នៅក្នុងសង្គមឱ្យបានស្មើគ្នា • កាត់បន្ថយគំលាតខ្លាំងរវាងអ្នកមាននិងអ្នកក្រ • ត្រូវចូលរួមក្នុងប្រព័ន្ធតែមួយនៃសិទ្ធិនិងករណីយកិច្ច • ត្រូវបញ្ចេញនិស្ស័យធម្មជាតិរបស់ខ្លួនឱ្យបានស្មើរគ្នា • គោរពសិទ្ធិផ្សេងៗរបស់មនុស្សនៅក្នុងសង្គមឱ្យបានស្មើរគ្នាដោយមិនរើសអើង។
បានជាគេតែងយកមនុស្សមកធ្វើជាគោល ដើម្បីបញ្ជាក់អំពីគោលការណ៍នៃសីលជីវិត ព្រោះមនុស្សជាតម្លៃធំបំផុត ហេតុនេះមនុស្សជាវត្ថុផង និងជាតម្លៃផង។ ក្នុងសភាពជាវត្ថុមនុស្សគឺជាប្រធានតែក្នុងសភាពជាតម្លៃមនុស្សជាឧត្តមគតិមួយដែលគេចង់បាន ដែលគេត្រូវធ្វើឱ្យបានសម្រេច។ ដូចនេះហើយបានជាមនុស្សម្នាក់ៗត្រូវមានករណីកិច្ចចំពោះខ្លួនឯង។
• លោកឡឺសែនៈ គុណធម៌គឺសេចក្តីក្លាហានក្នុងការស្វែងរកកុសល • លោកដេកាដៈ គុណធម៌គឺសេចក្តីខ្ជាប់ខ្ជូន សេចក្តីព្យាយាម ពោលគឺទម្លាប់នៃកុសល។ • លោករិនូវៀៈ គុណធម៌គឺកម្លាំងដែលបានមកពីការពិចារណា ការជជែក ផ្គូរផ្គង សេរីភាព និងភាពជាម្ចាស់លើខ្លួនឯង។ • លោកអារីស្កូតៈ គុណធម៌ជាឆន្ទៈច្បាស់លាស់នៅក្នុងសីលចរិយាជាលំនាំអចិន្ត្រៃយ៍ ហើយបានមកដោយការខំប្រឹងប្រែង។
គុណធម៌ មានន័យថាជាសីលតម្លៃនៃបុគ្គលកាលណាមានភាពជាប់លាប់ហើយជាក់ច្បាស់។
គុណធម៌ចែកជា២បែបគឺ៖ • គុណធម៌សាមញ្ញៈ គឺជាគុណធម៌ដែលបានមកពីការហ្វឹកហាត់និងការអបរំ។ ដូចជាភក្តីភាព ការគួរសម ការទៀងពេល…។ • គុណធម៌កំណើតៈ ជាគុណធម៌ដែលមនុស្សទទួលបានពីកំណើតមកដូចជា សន្តានចិត្ត ចិត្តសន្តោស ចិត្តមេត្តា..។
អារីស្តូតបានចែកគុណធម៌ជា២ក្រុមគឺ៖ • គុណធម៌បញ្ញាៈ ជាគុណធម៌ដែលធ្វើឱ្យបញ្ញារិះគិតកាន់តែល្អឡើង ដើម្បីសាងពុទ្ធិខាងសច្ចៈ។ ឧ.សិល្បៈ ស្យង់ ការប្រុងប្រយ័ត្ន គតិបណ្ឌិតនិងបញ្ញា។ • សីលគុណធម៌ៈ គឺជាគុណធម៌ដែលមាននៅក្នុងទម្លាប់គ្របសង្កត់លើសំទុះជំរុញនៃការពិចារណា និងក្នុងទម្លាប់ប្រព្រឹត្តឱ្យសមរម្យត្រឹមត្រូវទោះជានៅក្នុងស្ថានភាពណាក៏ដោយ។ ឧ.សេចក្តីក្លាហាន ការចេះប្រមាន យុត្តិធម៌ គតិបណ្ឌិត។ សន្តបុគ្គលតូម៉ា បានបន្ថែមគុណធម៌ទេវកម្មវត្ថុដែលមានជំនឿលើសាសនា ការសង្ឃឹម សេចក្តីសប្បុរសធម៌។