បុព្វហេតុដែលនាំឱ្យមានមង្គល៣៨ប្រការកឺមានរឿងដំណាលថា កាលដើមឡើយមានអាចារ្យមួយក្រុមបានជជែកគ្នាពីរឿងមង្គលដោយអាចារ្យខ្លះប្រកាន់ថាឃើញដោយភ្នែកគឺជាមង្គលខ្លះទៀតប្រកាន់ថាលឺដោយត្រចៀកគឺជាមង្គល ខ្លះទៀតយល់ថាការដឹងរសជាតិគឺជាមង្គល។ ការជជែកគ្នាពីរឿងមង្គលនេះគឺគ្មានយោបល់ស្របគ្នាឡើយ។ ដោយសារការយល់ឃើញនិងប្រកាន់ទិដ្ឋិផ្សេងៗគ្នានេះធ្វើឱ្យមហាជនដែលបានស្គាល់ការជជែកនិងដោយការស្រលាញ់់ ចូលចិត្តជឿតាម អាចារ្យរៀងៗខ្លួនផងក្រុមមនុស្សទាំងឡាយនោះក៏បានចែកគ្នាជាបី ក្រុមទៅតាមមនុស្សដែរ។ អស់រយៈពេល១២ឆ្នាំ ក្រុមនីមួយៗបានស្វែងរកមង្គលតែពួកគេនៅតែរកមិនឃើញ។ ទេវតាទាំងឡាយក៏នាំគ្នាទៅសួរព្រះឥន្ទ្រាធិរាជដើម្បីរកមង្គលបន្ទាប់ព្រះឥន្ទ្របានសាកសួរបុព្វហេតុនិងដឹងពីហេតុផលចប់សព្វគ្រប់ហើយព្រះឥន្ទ្រប្រាប់ទេវតាទាំងនោះថារឿងនេះកើតឡើងនៅឋានមនុស្សដូចនេះអ្នកទាំងឡាយចូនាំគ្នាទៅក្រាបបង្គំទួលសួរមង្គលនេះក្នុងសំណាក់ព្រះពុទ្ធជាម្ចាស់នៅវត្តជេតពនចុះព្រះអង្គនឹងសំដែងដល់អ្នកទាំងអស់ហើយ។ ទេវាតាទាំងឡាយបានចូលទៅទូលសួរព្រះពុទ្ធហើយព្រះអង្គក៏ទ្រង់សម្តែងនូវមង្គលដល់ពួកទេវតា។
vrean.com Latest Questions
ដើម្បីឱ្យមង្គលទាំង៣៨ប្រការមានប្រយោជន៍ដល់សហគមន៍ យើងត្រូវ៖ • រួមគ្នាផ្សព្វផ្សាយដល់សហគមន៍ • និយាយពីគុណសម្បត្តិឱ្យពួកគេបានយល់ • ត្រូវប្រត្តិបត្តិឱ្យបានខ្ជាប់ខ្ជួន • ចងក្រងជាឯកសារទុកសម្រាប់ជំនាន់ក្រោយៗ។
មានប្រយោជន៍ដូចជា៖ ចំពោះខ្លួនឯង • រក្សាខ្លួនឱ្យបានល្អប្រសើរក្នុងផ្លូវត្រូវ • មានទំនួលខុសត្រូវក្នុងការងារ • គោរពសិទ្ធិមនុស្ស • ធ្វើខ្លួនឱ្យក្លាយជាមនុស្សមានប្រយោជន៍ • មានគុណធម៌ ចំពោះគ្រួសារ • គោរពសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ • ស្គាល់ពីឋានៈ តួនាទីរបស់ខ្លួន • មានការយោគយល់ អធ្យាស្រ័យ • មានទំនួលខុសត្រូវក្នុងគ្រួសារ • ចេះរួមរស់ជាមួយគ្នាប្រកបដោយសុខសន្តិភាពក្នុងក្រុមគ្រួសារ ចំពោះសហគមន៍ • សង្គមមានស្ថេរភាព • សង្គមមានសុខសន្តិភាព • សង្គមមានការអភិវឌ្ឃជឿនលឿន • សង្គមមានភាពល្បីល្បាយយ៉ាងឆាប់រហ័ស។
នៅលើពិភពលោកមានសាសនាធំៗចំនួន៤គឺ៖ • ព្រះពុទ្ធសាសនា មានកំណើតនៅប្រទេសឥណ្ឌា • ឥស្លាមសាសនា មានកំណើតនៅអារ៉ាប់ • ហិណ្ឌូសាសនា មានកំណើតនៅប្រទេសឥណ្ឌា • គ្រឹស្តសាសនា មានកំណើតនៅស៊ីរី (អ៊ីស្រាអែល)។
គោលបំណងរួមនៃសាសនាទាំងអស់មានដូចជា៖ • លុបបំបាត់រាលអំពើអាក្រក់ • ពង្រីករាល់អំពើល្អ អំពើប្រកបដោយកុសល • ស្វែងរកសុខសន្តិភាពជួនមនុស្សជាតិ • រំដោះមនុស្សឱ្យចាកផុកពិទុក្ខសោក
សិទ្ធិនិងករណីយកិច្ចមានទំនាក់ទំនងគ្នាដូចតទៅ៖ • សិទ្ធិនិងករណីយកិច្ចគឺតម្លៃពីរដែលជួយបង្គ្រប់គ្នាទៅវិញទៅមក សិទ្ធិអ្នកដទៃជាមូលដ្ឋាននៃករណីកិច្ចរបស់យើងចំពោះគេ • ឯករណីកិច្ចរបស់អ្នកដទៃជាមូលដ្ឋានឆ្លើយតបទៅនឹងសិទ្ធិរបស់យើង។ បំពេញករណីកិច្ចមួយត្រូវតែមានសិទ្ធិមួយចំនួនក្នុងក្របខណ្ឌស្របច្បាប់ ។ មានតែសិទ្ធិខ្វះករណីយកិច្ចនឹងនាំដល់ភាពអនាធិបតេយ្យផ្ទុយទៅវិញបើមានតែករណីកិច្ចខ្វះសិទ្ធិនោះគឺស្ថិតក្នុងរបបផ្តាច់ការជាក់ជាមិនខានឡើយ។ ដូចនេះ សិទ្ធិនិងករណីកិច្ចត្រូវតែដើរទន្ទឹមគ្នាហើយមានទំនាក់ទំនងគ្នាជាចាំបាច់មិនអាចមានមួយខ្វះមួយឬប្រើជំនួសគ្នាបានឡើយ។
ទំនាក់ទំនងរវាងសិទ្ធិ និងច្បាប់ សិទ្ធិ គឺជាច្បាប់ធម្មជាតិដែលកើតឡើងដំណាលនឹងវិចារណញាណរបស់មនុស្ស ហើយក្លាយមកជាច្បាប់ក្នុងន័យបច្ចេកទេសនៃពាក្យដែលគេហៅថាច្បាប់វិជ្ជមានដូចនេះច្បាប់ក្លាយជាក្បូនខ្នាតមួយសម្រាប់ធានាសិទ្ធិមនុស្សពោលគឺ វាជាមូលដ្ឋានសម្រាប់ធានាការប្រើប្រាស់សិទ្ធិមនុស្សឱ្យបានសមស្របតាមពេលវេលានឹងទីកន្លែង វាកំណត់ព្រំដែនក្នុងការអនុវត្តសិទ្ធិមនុស្ស បង្ការ ការរំលោភសិទ្ធិមនុស្សដើម្បីរបៀបរៀបរយសាធារណៈ និងសណ្តាប់ធ្នាប់នៅសង្គមជាតិទាំងមូល។
សិទ្ធិ និងច្បាប់ខុសគ្នាត្រង់៖ • ច្បាប់ កើតឡើងដោយសារមនុស្សជាអ្នកបង្កើតច្បាប់មានលក្ខណៈការពារនិងហាមប្រាមអ្នកដែលល្មើសនឹងច្បាប់ត្រូវផាកពិន័យត្រូវជាប់ពន្ធនាគារ។ • សិទ្ធិ កើតមានពីកំណើតពីធម្មជាតិ ជាសេរីភាពដែលមនុស្សអាចប្រើប្រាស់បានក្នុងក្របខណ្ឌនៃច្បាប់និងក្របខណ្ឌនៃសីលធម៌សង្គម។ មនុស្សម្នាក់ៗមិនអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនឱ្យហួសព្រំដែននៃច្បាប់បានឡើយ។
ការធ្វើច្បាប់ត្រូវផ្អែកទៅលើ៖ • សិទ្ធិសេរីភាពរបស់មនុស្ស • និយាមសីលធម៌ • និយាមសាសនា • ប្បវេណី(ទំនៀមទម្លាប់) • យុត្តិសាស្ត្រ ឬយុត្តាធិការ
យុត្តិធម៌ គឺជាពាក្យសក្តិសិទ្ធិ ដោយសារតែពាក្យនេះឯងធ្វើឲ្យមនុស្សហ៊ានស្លាប់ ហ៊ានងើបឡើងតស៊ូដើម្បីទាមទារយុត្តិធម៌ក្នុងការកាត់សេចក្តីយុត្តិធម៌ក្នុងការបែងចែក យុត្តិធម៌ក្នុងការប្រើប្រាស់ និងយុត្តិធម៌ក្នុងការរស់នៅជាដើម។