បានជាអាឡឺម៉ង់បែកបាក់ជាពីរ ព្រោះ៖ • សន្និសិទយ៉ាល់គាដែលធ្វើឡើងដោយមហាអំណាចទាំង៣ មានសូវៀត អង់គ្លេស និងសហរដ្ឋអាមេរិក ដើម្បីបែងប្រទេសអាឡឺម៉ងជា៤តំបន់ត្រួតត្រា • អាឡឺម៉ង់ខាងលិច គ្រប់គ្រងដោយសម្ព័ន្ធដែលចែកជា៣តំបន់ក្រោយមកប្រកាសជាសហព័ន្ធអាឡឺម៉ង់ប្រកាន់សេរីមានរដ្ឋធានីឈ្មោះបោន • អាឡឺម៉ងខាងកើតគ្រប់គ្រងដោយសូវៀត ជារដ្ឋប្រជាធិបតេយ្យ ប្រកាន់របបកុំមុយនីស្តមានរដ្ឋធានីឈ្មោះប៊ែរឡាំង ។
vrean.com Latest Questions
សហព័ន្ធអាឡឺម៉ងជាប្រទេសដែលយកចិត្តទុកដាក់ក្នុងវិស័យសង្គមបានល្អជាងគេនៅទ្វីបអឺរ៉ុបព្រោះ៖ • មានផ្តល់ប្រាក់ធានារ៉ាប់រង់ជម្ងឺ ការងារ អ្នកឥតការងារធ្វើ មនុស្សវ័យជរា • ស្រ្តីមានសិទ្ធិស្មើនិងបុរស • តាមច្បាប់ស្រ្តីមានផ្ទៃពោះត្រូវឈប់សម្រាកចំនួន៦ខែ • យកចិត្តទុកដាក់ផ្នែកសុខភាព ( កសាងមន្ទីរពេទ្យ និងបង្កើនចំនូនវេជ្ជបណ្ឌិត ) • សាងសង់ផ្ទះសំបែងជាច្រើនពាន់ខ្នង ដើម្បីដោះស្រាយបញ្ហាជម្រក • យកចិត្តទុកដាក់ក្នុងការបណ្តុះបណ្តាលសិស្ស និស្សិត ជាពិសេសតម្រង់ទិសវិជ្ជាជីវៈដោយកសាងសាលាបច្ចេកទេស និងសកលវិទ្យាល័យជាច្រើន ។
ពីព្រោះសភានេះកើតដោយសារមានគណបក្សបីចូលរួមគឺ គណបក្សសង្គមនិយម គណបក្សកុំមុយនីស្តនិយមនិងគណបក្សចលនាសាធារណរដ្ឋប្រជាជន ។
សម្តេចនរោត្តមសីហនុនិងបារាំងបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឆ្នាំ ១៩៤៩ ដោយសារព្រឹត្តការណ៍នៅឆ្នាំ១៩៤៩កងទ័ពខ្មែរឥស្សរៈបានពង្រឹកតំបន់កាន់កាប់របស់ខ្លួននៅលើផ្ទៃដី១ភាគ៣នៃផ្ទៃប្រទេសទាំងមូលដែលមានប្រជាជនចំនួនប្រហែល១លាននាក់រស់នៅ ។
សម្តេចនរោត្តម សីហនុបានធ្វើរាជសកម្មភាពនៅប្រទេសមួយចំនួនដូចជា៖ • ប្រទេសបារាំង៖ សម្តេច នរោត្តមសីហនុ បានយាងទៅបារាំងនៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ១៩៥៣ ដោយប្រគលកិច្ចការប្រទេសជាតិឲ្យព្រះរាជបិតា ព្រះបាទសុរាម្រិត និងឯកឧត្តម ប៉ែន នុត ជាឧបនាយករដ្ឋមន្រ្តី ។ ពេលដល់បារាំងសម្តេចនរោត្តម សីហនុ ផ្ញើរសារទៅលោកប្រធានាធិបតីបារំាង វ៉ាងសង់ អូរីយ៉ូល នៅថ្ងៃទៅ ០៥មីនា ១៩៥៣ មានសេចក្តីថា ...
នៅខេត្តសៀមរាបនាថ្ងៃ ១២មិថុនា១៩៥៣ សម្តេច សីហនុ បានប្រកាសយ៉ាងឧឡារិកថាប្រជាជាតិខ្មែរទាំងមូលបានសម្តេងនូវទឹកចិត្តដ៏មោះមុត ក្នុងការទាមទារឯករាជ្យពីបារាំងឲ្យបានដាច់ខាតទោះបីជាបារាំងពុំមានឆន្ទៈក្នុងការប្រគល់ឯករាជ្យយើងក៏ដោយ ។
ប្រជាជនខ្មែរចំនួន ៤០០ ០០០នាក់បានស្ម័គ្រចិត្តចូលបម្រើក្នុងកងជីវពលនារីក្លាហានដោយទទួលហ្វឹកហាត់យ៉ាងសកម្ម ដោយប្តេជ្ញាថានិងដង្ហែតាមព្រះបាទនរោត្តមសីហនុ ដើម្បីដណ្តើមយកឯករាជ្យជូនមាតុភូមិឲ្យបានទោះបីជាត្រូវបូជាជីវីតក៏ដោយ ។
ការផ្ទេរអំណាចមួយចំនួនពីបារាំងមកឲ្យខ្មែរវិញ៖ • នៅថ្ងៃទី ២៩ ខែ សីហា ឆ្នាំ ១៩៥៣ មានការចុះហត្ថលេខានៃការព្រមព្រៀងបារំាង ខ្មែរផ្ទងេរផ្នែកយុត្តិនិងប៉ូលីសមកឲ្យខ្មែរ • ថ្អៃ ១៧ តុលា ១៩៥៣ មានការចុះហត្ថលេខាស្តីពីការប្រគល់អធិបតេយ្យភាពផ្នែកយោធាកម្ពុជាទាំងមូល ។
សម្តេចនរោត្តម សីហនុ ទ្រង់ធ្វើជាអគ្គមេបញ្ជាការកងទ័ពជាតិដឹកនាំ ប្រតិបត្តិការឈ្មោះមហាសាមគ្គីមដើម្បីបណ្តេញពួកវៀតមិញឲ្យចេញពីទឹកដីខ្មែរចាប់ពីខេត្តបាត់បងរហូតដល់ខេត្តក្រចេះ និងស្ទឹងត្រែង ។ នៅក្នុងខេត្តក្រចេះកងខេមរភូមិន្ទបានប្រយុទ្ធប្រកបកដោយវីរភាពស្នេហាជាតិកម្ទេចកងទ័ពវៀតមិញនៅសមរភូមិចុងក្រោយធ្វើឲ្យពួកកុំមុយនីស្តវៀតមិញបរាជ័យយ៉ាងធ្ងន់ធ្ងរបំផុត ។
សន្និសិទក្រុងសឺណែវចាប់ផ្តើមនៅថ្ងៃ ២៦ ខែមេសា ១៩៥៤ ដោយមានតំណាងប្រទេសចំនួន១៩ចូលរួមដូចជាអង់គ្លេស សូវៀត សហរដ្ឋអាមេរិច បារាំង ចិន និងប្រទេសពាក់ព័ន្ធមួយចំនួនទៀត ។ រីឯប្រទេសតំណាងដែលចូលរួមដូចជា ប្រទេសអង់គ្លេស បារាំង សហភាពសូវៀត សហរដ្ឋអាមេរិច សាធារណរដ្ឋប្រជាមានិតចិន សាធារណរដ្ឋប្រជាធិបតេយ្យវៀតមិញរាជាណាចក្រឡាវរាជាណាចក្រកម្ពុជានិងអំណាចបាវដាយវៀតណាម ។