ដើម្បីប្រឆាំងទៅនឹងអ្វីដែលលោកហៅថាចក្រភពបីសាច លោកប្រធានាធិបតីរ៉ូណាល់ រីហ្គេនបានធ្វើដូចម្ដេចទៅ ៖ • រៀបចំគម្រោងបង្កើតសង្គ្រាមផ្កាយប្រឆាំងនឹងសត្រូវដោយចំណាយថរិកាច្រើនឥតគណនា និងទាមទារនូវបច្ចេកវិទ្យាខ្ពស់ ។ • ដាក់ពង្រាយកាំជ្រួចធុន ភើស៊ីល ២ នៅទ្វីបអឺរ៉ុបដើម្បីប្រឆាំងនឹងកាំជ្រួចទំនើបធុន អេស អេស ២០ របស់សហភាពសូវៀត ។ • វាយប្រហារឡើងលើកោះគ្រីណាតដែលគ្រាំទ្រដោយប្រទេសគូបា ។
vrean.com Latest Questions
អង្កការកុំម៉ុនវីលត្រូវបានបង្កើតឡើងដោយគោលបំណង៖ • គ្រប់គ្រងសេដ្ឋកិច្ចដែលឆ្លាប់ស្ថិតក្រោមអាណានិគម • ធ្វើកិច្ចសហប្រតិ្ដការរវាងប្រទេសទាំងឡាយដែលជាអតីតស្ថិតក្រោយអាណានិគមអង់គ្លេស។
កត្តាដែលធ្វើឲ្យអង្គការសង្គមរាស្រ្តនិយមទទួលបានការគាំទ្រ ច្រើនពីប្រជាពលរដ្ឋមានៈ • ប្រជាប្រិយភាពប្រធាន មានសម្តេចនរោត្តម សីហនុ បិតាឯករាជ្យជាតិ ជាព្រះប្រធានចលនា • ភាពរឹងមាំនៃរចនាសម្ព័ន្ធដឹកនាំអង្គការ « សង្គម » ថ្នាក់មូលដ្ឋានៈមានការគាំទ្រគ្រប់ទីកន្លែង • ក្បាលម៉ាស៊ីនដឹកនាំ ក្រៅពីសម្តេចនរោត្តមសីហនុ នៅមានឥស្សរៈឆ្នើមៗជាច្រើនរូបទៀត • វិស័យហិរញ្ញវត្តុ មានភាពរឹងមាំ ដោយសារតែការឧបត្ថម្ភគាំទ្រពីគ្រប់មជ្ឈដ្ឋាន ។
Poll Results
Participate in Poll, Choose Your Answer.
ក្រៅពីសម្លាប់ឥស្សរៈជនសំខាន់ៗនិងប្រជាជន ពួកភេវរកអន្តជាតិបានបង្ក វិនាសកម្មមួយចំនួន ដល់សន្ដិសុខ និងស្ថេរភាពសង្គមដូចជា៖ • បើកយន្ដហោះបំផ្លាញអាគារពាណិជ្ជកម្មពិភពលោក នៅទីក្រុងញ៉ូយ៉ល នៅថ្ងៃទី១១ ខែកញ្ញាឆ្នាំ ២០០១។ • ធ្វើសកម្មភាពពាក់ព័ន្ធនឹងការជួញដូរថ្នាំញៀន និងជួញដូរមនុស្ស • ធ្វើចចរាចរលុយក្លែងក្លាយ និងក្លែងឯកសារលុយពីធនាគារ។
កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌គឺ កម្រងអត្ថបទច្បាប់ដែលមានលក្ខណៈជាកិច្ចព្រមព្រៀង ឬកិច្ចសន្យាដែលត្រូវបានរដ្ឋភាគីនីមួយៗទទួលយកដើម្បី អនុវត្តនៅក្នុងវង្វងអធិបតេយ្យរបស់ខ្លួន និងធានាឲ្យប្រជាជនទទួលបាននូវសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់ខ្លួនក្នុងវិសាលភាពមួយដ៏ពេញតាម ដែលអាចធ្វើបានដោយមានការទទួលស្គាល់ សេចក្តីថ្លៃថ្នូរ សិទ្ធិស្មើគ្នាតាំងពីកំណើតដែលមិនអាចលក់ដូរ ផ្ទេរឬ ដកហូតបាន ។ មានសារៈសំខាន់ដូចតទៅ ៖ • ប្រជាជាតិនីមួយៗមានសិទ្ធិស្វ័យសម្រេចក្នុងការប្រកាន់គោលជំហរនយោបាយ និងខិតខំអភិវឌ្ឃសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ • មានសិទ្ធិចាត់ចែងដោយសេរីនូវភោគទ្រព្យធម្មជាតិរបស់ខ្លួន ដោយគ្មាននរណាម្នាក់អាចដកហូតនូវមធ្យោបាយផ្ទាល់ខ្លួនសម្រាប់ចិញ្ចឹមជិវិតនោះឡើយ • បុរសនិងស្រី្តមានសិទ្ធិស្មើគ្នាខាងផ្នែកសេដ្ឋកិច្ច ...
ប្រទេសឥណ្ឌូណេស៊ីធ្លាប់នៅក្រោមអាណានិគមប្រទេសពីរ គឺ ប្រទេសហូឡង់ ឆ្នាំ ១៦០២ និងប្រទេសជប៉ុន ឆ្នាំ ១៩៤២ ។
ដោយបក្សនយោបាយសិត្ថនៅក្រោមច្បាប់ជាតិសមាជិកបក្សនយោបាយត្រូវគោរពច្បាប់ជាតិមុនច្បាប់បក្ស។ នេះមានន័យថា សមាជិកបក្សនយោបាយដែលជាបុគ្គលិករាជការ មិនអាចយកម៉ោងពេលរបស់ក្រសួងទៅធ្វើអ្វីដែលជាប្រយោជន៏បក្សបានឡើយ។ ការប្រព្រឹត្តបែបនេះ គឺជាការរំលោភច្បាប់។
ដើម្បីបំផុសស្មារតីបង្រួបបង្រួមជាតិមេដឹកនាំឥណ្ឌូនេស៊ីប្រើគំនិត ៖ • ផ្សព្វផ្សាយគំនិតជាតិនិយម • ផ្សព្វផ្សាយលទ្ធិប្រជាធិបតេយ្យ • បង្កើតចលនាយុវជជនជាតិនិយម ។