ដើម្បីឲ្យប្រជាជនមានអាយុវែង ប្រទេសជឿនលឿនមានលទ្ធភាពដោះស្រាយនូវបញ្ហា ៖ • សុខាភិបាល • សិក្សាធិការ • ការថែរទាំបរិស្ថានធម្មជាតិបានល្អ ។
vrean.com Latest Questions
សា្ថនភាពសង្គម និងសេដ្ឋកិច្ចសហភាពសូវៀតក្រោយសង្គ្រាមលោកលើកទី២ដូចជា៖ សា្ថនភាពសង្គម • មានការគាបសង្គត់ទៅលើអ្នកដែលរិះគន់របបដឹកនាំរបស់ពួកកុម្មុយនីស្តដោយបង្រ្គាបយ៉ាងសាហាវព្រៃផ្សៃ ព្រមទាំងចាប់ដាក់គុក ឬដាក់ទណ្ឌកម្មធ្វើការយ៉ាងធ្ងន់ធ្ងរបំផុត • ក្រោយមរណៈភាពស្តាលីនគឺមានការបន្ថយភាពរឹតត្បិតលើសេរីភាពរបស់អ្នករិះគន់ខ្លះៗ និងធ្វើឲ្យជីវភាពប្រជាជនកាន់តែប្រសើរ ។ ស្ថានភាពសេដ្ឋកិច្ច • ទទួលរងការខូតខាតយ៉ាងដំណំក្រោយសង្គ្រាម • មានកសាងសេដ្ឋកិច្ចឡើងវិញបានយ៉ាងប្រសើរ ដោយអនុវត្តផែនការ៥ឆ្នាំ • មានការពង្រីកអណ្តូងរ៉ែ ឆ្ពោះទៅពង្រឹងរោចក្រ និងផ្លូវដែកឲ្យបានច្រើនខ្សែថែមទៀត • ជម្រុញទៅលើវិស័យបច្ចេកវិទ្យា និងកសិកម្មយ៉ាងខ្លាំង។
សាសនា គឺជាពាក្យទូន្មានប្រៀនប្រដៅរបស់គ្រូអាចារ្យណាមួយនៅលើសកលលោក ។រីឯសង្គម គឺជាក្រុមមនុស្សដែលគិតចាប់ពីមនុស្សពីរ នាក់ឡើងទៅហើយរស់នៅរួមគ្នា មានទំនាក់ទំនងគ្នា ដាក់បញ្ហារួមគ្នាព្រមទាំងដោះស្រាយរួមគ្នា ដើម្បីផលប្រយោជន៍រួម ។ ប្រជាជននៅក្នុងស្រុក ភូមិជុំវិញវត្តអារាម ជាអ្នកកសាងវត្ត កុដ សាលារៀន សាលាបាលី ព្រះវិហារ ហើយដែលមានព្រះសង្ឃជាអ្នកថែរក្សា ។ រីឯឧបាសក ឧបាសិកាជើងវត្ត ទាយក ទាយិកាចាំឃ្លាំមើលការគោរពប្រតិបត្តិធម៌វិន័យរបស់ព្រះសង្ឃក្នុងវត្ត ។ ដើម្បីឲ្យវត្តនៅក្នុងភូមិមានការរីកចម្រើនស្ថិតស្ថេរប្រជាជនបញ្ជូនកូនចៅទៅបួសជាព្រះសង្ឃ និងដើម្បីបន្តការដឹកនាំវត្តតទៅទៀត ...
ក្រោយពីសន្ធិសញ្ញាថ្ងៃទី១១ សីហា ១៨៦៣ មានកិច្ចព្រមព្រៀងផ្សេងៗទៀត គឺដើម្បីពង្រឹងអំណាចបារាំងនៅក្នុងប្រទេសខ្មែរ ។
សិទ្ធិកុមារជារួមមាន ៥៤មាត្រា ។ សិទ្ធិធំៗរបស់កុមារ ៤ ដូចជា ៖ • សិទ្ធិរស់រានមានជីវិត (សិទ្ធិមានឈ្មោះ មានសញ្ជាតិ សិទ្ធិទទួលបានសេវាសុខភាព និងសិទ្ធិទទួលបានការប្រើប្រាស់ទឹកស្អាត អនាម័យ ទីជម្រក និងមានម្ហូបអាហារគ្រប់គ្រាន់ និងសិទ្ធិទទួលបានការថែទាំជាពិសេស ) ។ • សិទ្ធិក្នុងការអភិវឌ្ឍ (សិទ្ធិទទួលបានអប់រំដោយឥតបង់ថ្លៃនៅសាលាសាធារណៈ ក្នុងថ្នាក់អប់រំមូលដ្ឋាន សិទ្ធិលេងកម្សាន្ត សិទ្ធិជាសមាជិកក្នុងសហគមន៍ ) ។
ការតស៊ូដើម្បីឯករាជ្យជាតិមានលក្ខណៈដូចជា : • មានលក្ខណៈជាតិនិយម • ការតស៊ូប្រឆាំងមូលធន សក្តិភូមិ ។
នៅដើមឆ្នាំ១៩៨២បញ្ហាដែលបានកើតឡើងនៅក្នុងអាណត្ដិរបស់លោកស្រីម៉ាការ៉េតថាត់ឆឺគឺសង្រ្គាមដែលគួរឲ្យភ្ញាក់ផ្អើលមួយនៅទ្ធីបអាមេរិកខាងត្បូងដើម្បីកាន់កាប់ទីប្រជុំកោះហ្វកឡិនដែលមានចម្ងាយ៥១៥គ.មពីឆ្នេរប្រទេសអាហ្សង់ទីន។នៅក្នុងជម្លោះនេះប្រទេសអង់គ្លេសបានបញ្ជូននាវាចម្បាំងនិងយន្ដហោះចម្បាំងព្រមទាំងកងទ័ពចំនួន៣០ពាន់នាក់ទៅកាន់កោះនោះហើយដើម្បីចូលកាន់កោះនេះទាហានអង់គ្លេសចំនួន២២៥នាក់បានបាត់បង់ជិវិតនិងចំណាយថិវកាអស់៧០០លានផោន ។
ពីមុន អង់គ្លេសនិងសហភាពសូវៀតដៃគូ នឹងគ្នា បានជាប្រទេសអង់គ្លេសក្លាយជាដៃគូប្រឆាំង នឹងសហភាពសូវៀតវិញគឺ ដោយសារតែប្រទេសអង់គ្លេសមានគំនិត ប្រឆាំងនឹងកុំមុយនីស្ដ ។ ពេលនោះលោក ឆឺ ឈីល បានថ្លឺង នៅហ្វុល តុន ថាពេលនេះវាំងននដែក បានបែងចែកទ្វីបអឺរ៉ុបជាពីរ គឺអឺរ៉ុបខាងលិច និងអឺរ៉ុបខាងកើត ។