វិមជ្ឈការគឺ ជាប្រព័ន្ធគ្រប់គ្រង ដែលរាជរដ្ឋាភិបាលប្រគល់នូវភាពជាម្ចាស់លើមុខងារសិទ្ធិអំណាច ការទទួលខុសត្រូវ និងធនធាន ( ហិរញ្ញវត្ថុ ទ្រព្យសម្បត្តិ និងបុគ្គលិក ) ឲ្យទៅក្រុមប្រឹក្សានៅថ្នាក់ក្រោមជាតិ ដូចជា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាសង្កាត់ ដើម្បីឆ្លើយតបទៅនិងតម្រូវការរបស់មូលដ្ឋាន។
vrean.com Latest Questions
ម្ចាស់ទឹកដីនៃសហរដ្ឋអាមេរិកជាជនជាតិឥណ្ឌាស្បែកក្រហម ដែលត្រូវពួកមកពីអឺរ៉ុបចូលមកទន្រ្ទានកាប់សម្លាប់ ដណ្តើមយកទឹកដីបង្កើតបានជារដ្ឋ១៣ នៅត្រើយអាត្លង់ទិចរដ្ឋប៉ែកខាងកើត ។ អាមេរិកបានទទួលឯករាជ្យពីអង់គ្លេសនៅឆ្នាំ១៧៧៦ ហើយបានបង្កើតរដ្ឋធម្មនុញ្ញរបស់ខ្លួននៅឆ្នាំ ១៧៨៧ដាក់ឲ្យប្រើប្រាស់នៅឆ្នាំ១៧៨៩ ។
បារាំងមានទិសដៅដូចជា ចង់កែប្រែសង្គមប្រពៃណីទំនៀមទម្លាប់ សក្តិភូមិខ្មែរ អោយទៅជាសង្គមមូលធននិយម ដែលជាប្រព័ន្ធទីផ្សារសេរីដូចសង្គមបារាំងដែរ ។
រដ្ឋធម្មនុញ្ញសាធារណរដ្ឋទី៥បានចែងចំពោះតួនាទីរបស់ប្រធានាធិបតីដូចជា: • ប្រធានាធិបតីមានអាណត្តិ៧ឆ្នាំ ហើយអាចឈរឈ្មោះបានពីរអាណត្តិ (ដឺហ្វោល១៩៥៨ ដល់ ១៩៦៨) • រំលាយសភា រុះរើគណៈរដ្ឋមន្ត្រី • ជាអគ្គមេបញ្ជាការលើកងទ័ពជាតិ • ជ្រើសតាំងនាយករដ្ឋមន្ត្រី និងសមាជិករដ្ឋាភិបាល • ទទួលសារតាំង និងចុះសន្ធិសញ្ញាលើក្រឹត្យក្រម និងបទបញ្ជាផ្សេងៗ ។
ភាពសាហាវយង់ឃ្នង់របស់ទ័ពអាឡឺម៉ងមកលើប្រជាជនបារាំងបានបណ្ដាលឪ្យប្រជាជនមានការភ័យខ្លាចមិនព្រមចុះចូលហើយបាននាំគ្នារត់ចូលព្រៃលាក់ខ្លូននៅតំបន់ភ្នំនិងរាយការណ៍ជាសម្ងាត់ដល់ពួកសម្ព័ន្ធមិត្តអំពីសកម្មភាពរបស់កងទ័ពអាឡឺម៉ង ។
កង្វះអាហាររូបត្ថម្ភបណ្តាលមកពីកង្វះចំណីអាហារតែមួុយមុខនោះទេតែវាអាចបណ្តាលមកពីការថែទាំពីឪពុកម្តាយខ្វះសេវាថែទាំសុខភាព ខ្វះអនាម័យ គ្មានបរិស្ថានស្អាតនៅជុំវិញការរស់នៅ ។
ក្រពេញញើសមាននាទីបញ្ចេញញើសដើម្បីតម្រូវសីតុណ្ហភាពក្នុងសារពាង្គកាយ ។
វិសមភាពនៃអក្ខរភាពមាននៅក្នុងរូបភាពពីរគឺ ៖ ១. វិសមភាពនៃអក្ខរភាពតាមភេទ ២. វិសមភាពនៃអក្ខរភាពណ រវាងប្រជាជនទីប្រជុំជន និងជនបទ ។
សិលាម៉ាក់ម៉ា ខុសគ្នាដោយសារសមសាធាតុ និងល្បឿននៃការចុះត្រជាក់។
ប្រវត្តិនៃការកំណត់អនុសញ្ញាស្តីពីសិទ្ធិកុមារ ដោយមានព្រឹត្តិការណ៍ឩក្រិដ្ឋកម្មដ៏ឃោរឃៅព្រៃផ្សៃ និងសោកនាដកម្មនៅថ្ងៃទី ១០ ខែ មិថុនាឆ្នាំ ១៩៤២ ដែលពួកហ្វាស៊ីស បានសម្លាប់ប្រជាជន ជាពិសេសកុមារក្នុងអំឡុងសង្គ្រាមលោកលើកទី២ បានធ្វើឱ្យមនុស្សជាតិស្លុតរន្ធត់ និងចងចាំជានិច្ច ហើយត្រូវបានសាធារណៈមតិទូទាំងសកលលោកថ្កោលទោស និងមូលមិតគ្នាបង្កើតអនុសញ្ញាស្តីពីសិទ្ធិមនុស្សនិងអនុសញ្ញាស្តីពីសិទ្ធិកុមារឡើង ។