សមភាពយេនឌ័រ មានន័យថា គ្មានការរើសអើងរវាងបុរស និងស្ត្រី មានលក្ខខណ្ឌ និងទទួលបាននូវសិទ្ធិស្មើៗគ្នា គឺជាការឲ្យតម្លៃដោយសង្គមទៅលើភាពដូចគ្នា និងភាពខុសគ្នាដូចជា៖ • ភេទទាំងពីរត្រូវបានគេផ្តល់ឱកាសឲ្យស្មើគ្នា • ភេទទាំងពីរត្រូវបានទទួលផលប្រយោជន៍ស្មើគ្នា ទោះបីជាមានភាពខុសគ្នាផ្នែកជីវសាស្រ្តយ៉ាងណាក៏ដោយ។
vrean.com Latest Questions
អ៊ីតាលីបាននាំចូលប្រេងឆៅពីប្រទេសមួយចំនួនដូចជា លីប៊ី និងអ៊ីរ៉ង់ ។ បានជាមានការនាំចូលដូច្នេះពីព្រោះ ថាទឹកដីអ៊ីតាលីមានរ៉ែប្រេង និងឧស្ម័នតែបន្ដិចបន្ទួចប៉ុណ្ណោះ ។
កតិកាសញ្ញាអន្តរជាតិ ស្តីពីសិទ្ធិសេដ្ឋកិច្ចសង្គមកិច្ច និងវប្បធម៌គឺ កម្រងអត្ថបទច្បាប់ដែលមានលក្ខណៈជាកិច្ចព្រមព្រៀង ឬកិច្ចសន្យាដែលត្រូវបានរដ្ឋភាគីនីមួយៗទទួលយកដើម្បី អនុវត្តនៅក្នុងវង្វងអធិបតេយ្យរបស់ខ្លួន និងធានាឲ្យប្រជាជនទទួលបាននូវសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ របស់ខ្លួនក្នុងវិសាលភាពមួយដ៏ពេញតាម ដែលអាចធ្វើបានដោយមានការទទួលស្គាល់ សេចក្តីថ្លៃថ្នូរ សិទ្ធិស្មើគ្នាតាំងពីកំណើតដែលមិនអាចលក់ដូរ ផ្ទេរឬ ដកហូតបាន ។ មានសារៈសំខាន់ដូចតទៅ ៖ • ប្រជាជាតិនីមួយៗមានសិទ្ធិស្វ័យសម្រេចក្នុងការប្រកាន់គោលជំហរនយោបាយ និងខិតខំអភិវឌ្ឃសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ • មានសិទ្ធិចាត់ចែងដោយសេរីនូវភោគទ្រព្យធម្មជាតិរបស់ខ្លួន ដោយគ្មាននរណាម្នាក់អាចដកហូតនូវមធ្យោបាយផ្ទាល់ខ្លួនសម្រាប់ចិញ្ចឹមជិវិតនោះឡើយ • បុរសនិងស្រី្តមានសិទ្ធិស្មើគ្នាខាងផ្នែកសេដ្ឋកិច្ច ...
នៅក្រោយឯករាជ្យប្រធានាធិបតីដំបូងគេនៅរុស្សីគឺមាន ឈ្មោះ បូរីស យែលស៊ីន ។
ដែលហៅថាសាមគ្គីធម៌ គឺជាច្បាប់ឬ លក្ខខណ្ឌប្រតិបត្តិឲ្យមានការព្រមព្រាងគ្នា ឬសាមគ្គីគ្នា ។ ដែលហៅថាសាមគ្គី គឺជាការព្រមព្រៀងគ្នា ឬការស្រុះស្រួលគ្នាដោយមានអត្ថន័យថា ការសាមគ្គី ជាតម្លៃមួយ ដែលតម្រូវឲ្យបុគ្គលម្នាក់ៗនៅក្នុងគ្រួសារ ក្រុម សហគមន៍ ឬសង្គមជាតិ រួមគ្នាបំពេញកិច្ចការគ្រប់បែបណាយ៉ាងដោយការព្យាយាម ស្មោះត្រង់ដោយយោគយល់ និងអធ្យាស្រ័យគ្នាទៅវិញទៅមករួមចិត្តរួមកម្លាំងគ្នាធ្វើអំពើល្អ ។
នៅសាធារណៈរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង ឬ អាឡឺម៉ង់ខាងកើតគេបែងចែកដីដាំ ដំណាំជា ៣ ប្រភេទ ៖ • ដីដែលមានជីជាតិ គេដាំស្រូវសាលី ដំឡូវសម្រាប់យកស្ករ • ដីដែលមានគុណភាពអន់ គេដាំដំឡូងបារាំង • ដីសើមសម្រាប់ចិញ្ចឹមសត្វ កសិកម្ម ដែលមានលក្ខណៈ ប្រពលវប្បកម្មដោយប្រើគីមី ។
សីលប្រាំរបស់ពុទ្ធសាសនាបានហាមប្រាមមនុស្សមិនឲ្យសេពគ្រឿងស្រវឹងមានស្រាជាដើម ព្រោះស្រាបានផ្តល់ផលវិបាកដូចជា ៖ • បំផ្លាញ់សុខភាព ធ្វើឲ្យសុខភាពឆាប់ទ្រុឌទ្រោម ។ នាំមកនូវជំងឺផ្សេងៗដូចជា រោគក្រពះ រោគថ្លើម រលាកពោះវៀន ញ័រដៃជើង សរសៃប្រសាទនាំឲ្យខូចប្រព័ន្ធការពារសរីរាង្គ ។ល។ • បំផ្លាញ់ថវិកាទ្រព្យធន ចំណាយឥតប្រយោជន៍លើរបស់មិនចាំបាច់ ចំណាយថវិកាទិញប្រភពជំងឺ ចំណាយលើការព្យាបាលជំងឺដែលបណ្តោយមកពីស្រា ដែលនាំឲ្យប៉ះពាល់ដល់ជីវភាពរស់នៅពោលអាចធ្លាក់ខ្លួនក្រ ។ល។ • ខ្ជះខ្ជាយពេលវេលា ចំណាយពេលវេលាដ៏មានតម្លៃលើការផឹកស៊ី និងក្រោយពេលផឹកស៊ីសម្រាក់ពេលស្រវឹង ...
និយាយអំពិស្ថានភាពភូមិសាស្រ្តអ៊ិតាលីបុរាណ ៖ ក. ស្ថានភាពភូមិសាស្រ្ត ប្រទេសអ៊ីតាលីដូចជាប្រទេសក្រិចដែរគឺជា ឧបទ្វីបមួយនៃសមុទ្រមេឌីទែរ៉ាណេប៉ុន្តែប្រទេសអ៊ីតាលីនាសម័យបុរាណមានទំហំតូចជាងស្ថានពេលបច្ចុប្បន្ន ។ កោះស៊ីស៊ីល ( Sicile ) ត្រូវបានរាប់បញ្ចូលក្នុងផែនទីអ៊ិតាលីតាំងពីដើមមក ។ ...
ដែលហៅថាភាពជាអ្នកដឹកនាំ គឺជាការចេះប្រមូលកម្លាំង អ្នកដែលនៅក្រោមបង្គាប់ខ្លួន ដើម្បីសម្រេចការងារ គោលដៅប្រកបដោយប្រសិទ្ធិភាពខ្ពស់ ។ ដែលហៅថាអ្នកដឹកនាំ គឺជាអ្នកដឹកនាំអ្នកដទៃដែលមិនដឹងគោលដៅឲ្យទៅដល់គោលដៅ ។
ក្នុងសង្គមលទ្ធិប្រជាធិបតេយ្យ គេបែងចែកអំណាចសំខាន់ៗ ជា៣ គឺ អំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ឬអំណាចនីតិវិនិច្ឆ័យ ។ ក. អំណាចនីតិបញ្ញត្តិ (រដ្ឋសភា ព្រឹទ្ធសភា) ៖ មាននាទីតាក់តែងច្បាប់ និងអនុម័តច្បាប់ ។ • អំណាចនីតិប្រតិបត្តិ (រដ្ឋាភិបាល) ៖ មាននាទីជាអ្នកអនុវត្តច្បាប់ និងក្រិត្យ ។ • អំណាចតុលាការ ឬអំណាចនីតិវិនិច្ឆ័យ ...