សង្រ្គាមលោកលើកទី ២ ប្រទេសប៉ូឡូញបានខូតខាតដូចជា ៖ • មានប្រជាជនប៉ូឡូញប្រហែល ៦ លាននាក់បានស្លាប់នៅក្នុងសង្រ្គាមលោកលើកទី ២ • មានចំនួន ២.៥៦ លាននាក់ ត្រូវជំរុញឪ្យធ្វើការជាទម្ងន់នៅប្រទេសអាឡីម៉ង់ • យ៉ាងហោចណាស់មានប្រជាជនប៉ូឡូញជិត ១ លាននាក់ត្រូវគេសម្លាប់នៅក្នុងជំរំប្រមូលផ្ដុំនៅអូសិច នៅទីក្រុងប្លាំងកា និងម៉ាសដាណែក • មានការខូតខាតជាទ្រព្យសម្បត្តិមានរហូតដល់ ៥០ ពាន់លានដុល្លារ ។
vrean.com Latest Questions
បានជាក្រោយសសង្រ្គាមឆ្នាំ ១៩៧៥ សេដ្ឋកិច្ចវៀតណាមត្រូវហ៊ុមព័ទ្ធដោយសារខាងលិចព្រោះ ៖ • វៀតណាមរស់នៅដោយការកាត់ផ្ដាច់ពីទំនាក់ទំនងនៃពិភពខាងក្រៅមានតែសហភាពសូវៀតទេដែលផ្ដល់ជំនួយដល់វៀតណាមប្រកាន់យករបបសង្គមនិយម ។ • ប្រទេសវៀតណាមប្រកាន់យករបបសង្គមនិយម ។
កត្តាដែលជំរុញឱ្យមានបដិវត្តន៍ឩស្សាហកម្មនៅប្រទេសអង់គ្លេសគឺដោយសារ ៖ ប្រទេសនេះបានប្រមូលផលចំណេញយ៉ាងច្រើនលើសលប់ពីទីផ្សារអាណានិគម កំណើនប្រជាជនគឺជាឃ្លាំងនៃប្រភពធនធានមនុស្សសម្រាប់ជំរុញវិស័យឩស្សាហកម្មឱ្យបានលឿន ។វិស័យនេះបានទាក់ទាញប្រជាជនឱ្យធ្វើបំលាស់ទីពីជនបទមកកាន់ទទីក្រុងដែលជាមជ្ឈមណ្ឌលឩស្សាហកម្ម នៅពេលដែលប្រជាជនកើនទីក្រុងក៏រីកធំដែលនាំឱ្យមានការរីកចម្រើនថែមទៀតនៅក្នុងវិស័យវប្បធម៌ ភាពសម្បូរដោយប្រភពថាមពលក្រោមដីគឺធ្យូងថ្មដែលមានច្រើនកន្លែងនៅប្រទេសអង់គ្លេស ។ ថាមពលនេះមានតម្លៃថោក ។ គេប្រើធ្យូងថ្មសម្រាប់រំលាយដែក និងសម្រាប់ប្រើម៉ាស៊ីនចំហាយទឹក ។ ចំណែករ៉ែដែកអង់គ្លេសក៏សម្បូរណាស់ដែរ ចំពោះវិស័យកសិកម្មនៅឆ្នាំ១៨១៥ប្រទេសអង់គ្លេសបានតំឡើងពន្ធដារលើផលិតផលនៅក្នុងស្រុក ។ វិស័យដែលនាំមុខគេនៅក្នុងបដិវត្តន៍ឩស្សាហកម្មគឹវិស័យតម្បាញ រោងឩស្សាហកម្មទាំងអស់បានធានានូវការនាំចេញទៅកាន់ទីផ្សារពិភពលោកទាំងមូល ចំណែកវិស័យដែកថែបវិញក៏មានការរីកចម្រើនណាស់ដែរតាមរយៈបច្ចេកទេសគឺអង់គ្លេសបានផលិតដែកថែបនាំមុខគេ ។
ក្រោយសង្រ្គាមលោកលើកទី១ រចនាសម្ព័ន្ធគ្រប់គ្រងក្នុងប្រទេសចិន វិបត្តិលើផ្លូវនៃរបបមូលធននិយម គឺបន្ទាប់ពីមានការបង្រួបបង្រួមកងទ័ពភូមិភាគខាងជើងត្រូវបានផ្លាស់ប្តូរដោយប្រព័ន្ធឯកបក្ស “គូមិញតាង”ដែលមានរចនាសម្ព័ន្ធដឹកនាំមានគោលនយោបាយបម្រើផលប្រយោជន៍ពួលមូលធននិយមចិន ការពារសម្បត្តិឯកជនពីសំណាក់ពួកក្រុមមនុស្សអត់ទ្រព្យសម្បត្តិ ដឹកនាំសង្រ្គាមប្រឆាំងនឹងពួកកុំមុយនីស ។
សង្គ្រាមលោកលើកទី២ បានបំផ្លាញ • អូសទាញប្រទេសចំនួន ៧២ ឱ្យចូលរួម • មនុស្សប្រមាណ ៦២ លាននាក់ជាជនពិការ • បាត់បង់ជីវិតមនុស្សច្រើនមហិមា ចំនួន ៥៥ លាននាក់ ក្នុងចំណោមនោះ ទ្វីបអឺរ៉ុបបាត់បង់ ៤៥ លាននាក់ ។ ចំណែកទ្វីបអាស៊ី ប្រទេសចិនបានបាត់បង់មនុស្សជាង ២០ លាននាក់ប្រទេសជប៉ុនបានបាត់បង់អស់ ២.៣ លាននាក់ • ទីក្រុងមួយចំនួនត្រូវបានបំផ្លាញ • ហេដ្ឋារចនាសម្ព័ន្ធសង្គមក៏ត្រូវបានបំផ្លាញ ...
បានជាព្រះបាទអង្គឌួងសម្រេចព្រះទ័យទៅពឹងបារាំងព្រោះដើម្បីជួយស្រោចស្រង់ប្រទេសខ្មែរឱ្យផុតពីការលេបត្របាក់របស់យួននិងសៀម ។
ទំនាក់ទំនងនៃកូរ៉េទាំងពីរមានទំនាក់ទំនងភាពជាបងប្អូន (ជនជាតិកូរ៉េដូចគ្នា) ទំនាក់ទំនងផ្នែកសេដ្ឋកិច្ច ។
ពួកអនាធិយនិយមកើតនៅសតវត្សទី ១៩ ។មានប្រភពចេញពីពួកសង្គមនិយម ។ គោលការណ៍ពួកនេះគឺជំនឿទៅលើលក្ខណៈល្អពីធម្មជាតិរបស់មនុស្ស ដែលជាលទ្ធភាពអាចឪ្យមនុស្សទាក់ទងគ្នាបានដោយមិនយក អំពើហិង្សាជាមធ្យោបាយគឺទាក់ទងគ្នាដោយសេរីរវាងគ្នា នឹងជំនឿជាក់ទៅលើការកម្ទេចអំណាចឪ្យបាន គឺព្រោះអំណាចរដ្ឋជាប្រភពនៃការគាបសង្គត់ទៅលើបុគ្គលភាព ។
បានជាមជ្ឈិមបូព៌ាក្លាយជាតំបន់ប្រកាន់សាសនាអ៉ីស្លាម ព្រោះនៅពាក់កណ្ដាលស.វទី ៧ ពួគអារ៉ាប់បានធ្វើសញ្ជ័យលើប្រទេសនានានិងជះឥទ្ធិពលខាងសម្ភារៈខាថផ្លូវចិត្តជាខ្លាំងមកលើភូមិភាគនេះ ដូចជាការផ្សព្វផ្សាយសាសនាឥស្លាម ឯកភាពកម្មបណ្ដោះអាសន្ននៃតំបន់នេះ ក្រោមត្រួតត្រានៃពួកអារ៉ាប់ ។
សង្រ្គាមរវាងបារាំង និងអាល់សេរី បានចាប់ផ្ដើមពីឆ្នាំ១៩៤៥ ដល់ឆ្នាំ១៩៦២ ហើយត្រូវបានបញ្ចប់តាមរយៈសន្ធិសញ្ញា អេវីយ៉ង ។