ច្បាប់ធម្មជាតិ គឺជាច្បាប់មួយទាក់ទងយ៉ាងសំខាន់ទៅនឹងមនុស្ស សត្វ និងអ្វីៗផ្សេងទៀតនៅក្នុងសកលលោកយើងនេះ។ ច្បាប់អមតៈ គឺជាបញ្ញាតិ្តមួយយ៉ាងសំខាន់នៅក្នុងទស្សនវិជ្ជា សីលធម៌។ ទស្សនវិជ្ជាសីលធម៌សិក្សាច្បាប់នៃការប្រព្រឹត្តរបស់មនុស្ស។ ច្បាប់នេះ មានទ្រង់ទ្រាយស្ទើរតែទាំងអស់ជាគឺទំនៀមទម្លាប់ហើយមានលក្ខណៈជាសាសនាផង។
vrean.com Latest Questions
សិទ្ធិចែកជា២ គឺ៖ • សិទ្ធិស្របច្បាប់នៃពលរដ្ឋ • សិទ្ធិធម្មជាតិរបស់មនុស្ស
បានជាមានសេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្សព្រោះបញ្ហាសិទ្ធិមនុស្សត្រូវបានគេលើកយកមកនិយាយតាំងពី ស.វទី១៨ គឺក្រោយពេលដែលកុលសម្ព័ន្ធបានផ្តុំគ្នាបង្កើតរដ្ឋមានរដ្ឋាភិបាលកាន់អំណាចត្រូវការរកវិធី ដើម្បីឱ្យអ្នកកាន់អំណាចនិងអ្នកមិនកាន់អំណាចត្រូវការរកវិធី ដើម្បីឱ្យអ្នកកាន់អំណាចនិងអ្នកមិនកាន់អំណាចរស់នៅជាមួយគ្នាបាន។ ព្រោះការនៅក្រោមការគ្រប់គ្រងរបស់សាសនាជាពិសេសនៅ ស.វ ទី១៦ បានយកមនុស្សទៅកាត់កប្រហែល២០០០នាក់ក្នុងមួយថ្ងៃ។ ដូចនេះដោយមានកំណើតរដ្ឋនិងដោយផុតពីឥទ្ធិពលសាសនា ដើម្បីធានាតុល្យរវាងអ្នកមានអំណាច និងអ្នកគ្មានអំណាចទើបសិទ្ធិទិ១ត្រូវបានបង្កើតឡើងដែលមានខ្លឹមសាររបស់វាគឺ សិទ្ធិពលរដ្ឋ និងនយោបាយនាស.វទី១៩មានវត្តមានឧស្សាហនីយកម្មប្រជារាស្ត្រប្តូរពីកសិករមកជាកម្មករ ហើយដើម្បីធានាតុល្យភាពក្នុងជីវភាពថ្មីនេះទើបមានរោងចក្រចងក្រងសិទ្ធិជំនាន់ទី២ ស្តីពីសិទ្ធិសង្គមកិច្ច សេដ្ឋកិច្ច និងវប្បធម៌។ តម្រង់សិទ្ធិទាំងពីរជំនាន់នេះត្រូវបានចងក្រងឡើងវិញ និងប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍ជាសកលស្តីពីសិទ្ធិមនុស្សរបស់អង្គារសហប្រជាជាតិនាថ្ងៃ ១០ ខែធ្នូ ឆ្នាំ ១៩៤៨។
សេចក្តីថ្លែងការជាសកលស្តីពីសិទ្ធិមនុស្សមាន៣០មាត្រា។ • មាត្រា១ ៖ មនុស្សរាល់រូបមានតម្លៃស្មើគ្នា • មាត្រា៧ ៖ សិទ្ធិស្មើគ្នានៅចំពោះមុខច្បាប់ • មាត្រា១០ ៖ សិទ្ធិឱ្យមានកាត់ក្តីត្រឹមត្រូវ • មាត្រា១៩ ៖ សិទ្ធិសំដែងមតិដោយសេរី • មាត្រា២១ ៖ សិទ្ធិចូលរួមចំណែកក្នុងសកម្មភាពនយោបាយ • មាត្រា២៦ ៖ សិទ្ធិទទួលការអប់រំ។
សិទ្ធិក្នុងការអភិវឌ្ឃរបសមនុស្សរួមមាន៖ ក.សិទ្ធិ ដើម្បីមានចំណេះដឹងមាត្រាទី២៦ បានចែងថាមនុស្សគ្រប់រូបមានសិទ្ធិទទួលការអប់រំ ការអប់រំត្រូវរៀបចំឡើងដោយឥតបង់ថ្លៃនៅថ្នាក់បឋមសិក្សា និងមានការអប់រំបច្ចេកទេសនិងវិជ្ជាជីវៈ ត្រូវតែរៀបចំឱ្យមានជាទូទៅ។ ខ.សិទ្ធិនយោបាយ • សិទ្ធិបញ្ចេញមតិដោយសេរី • សិទ្ធិប្រជុំដោយសេរី • សិទ្ធិបង្កើតសមាគមដោយសេរី • សិទ្ធិមានលទ្ធភាពស្មើគ្នាចំពោះសេវាកម្មសាធារណៈ • សិទ្ធិចូលរួមក្នុងឆាកនយោបាយ • សិទ្ធិបោះឆ្នោតដោយសេរី គ.សិទ្ធិសេដ្ឋកិច្ច សង្គម និងវប្បធម៌ • សិទ្ធិមានការងារធ្វើ • សិទ្ធិជ្រើសរើសការងារ • សិទ្ធិមានរបស់កម្មសិទ្ធិ • សិទ្ធិមានកម្រិតជីវភាពរស់នៅសមរម្យ • សិទ្ធិមានការធានារ៉ាប់រង • សិទ្ធិមានលទ្ធភាពក្នុងការសិក្សា • សិទ្ធិបង្កើតគ្រួសារ • សិទ្ធិមានសន្តិសុខសង្គម។
ដើម្បីឱ្យសង្គមពោរពេញទៅដោយសុខសន្តិភាពមនុស្សគប់រូបត្រូវ៖ • ទ្រទ្រង់អ្វីដែលប្រកបដោយសីលធម៌ និងកុសល • ត្រូវចេះធ្វើមិត្តនឹងគ្នា • ត្រូវតែចេះជួយគ្នាគ្រប់ពេលវេលា គ្រប់កាលៈទេសៈ • មិនត្រូវប្រកាន់ពូជសាសន៍ ឬជំនឿសាសនា • ត្រូវចេះរាប់អានគ្នាទៅវិញទៅមក • ត្រូវចេះរកដំណោះស្រាយបញ្ញាជាមួយគ្នា។
ការអធ្យាស្រ័យនេះនាំមកនូវ៖ គុណសម្បត្តិ • មានទំនាក់ទំនងល្អ • មានការពឹងពាក់គ្នាទៅវិញទៅមក • មានសាមគ្គីភាព • មានសុខសន្តិភាព • គ្មានសង្គ្រាម និងអំពើហិស្សាផ្សេងៗ • មានស្ថេរភាពក្នុងសង្គម • គ្មានការរើសអើង • មានការគោរពសិទ្ធិមនុស្ស គុណវិបត្តិ • សាសនាត្រូវបានគេប្រមាថ • បង្កឱ្យមានទំនាក់ទំនងផ្នែកសាសនា • អំពើអាក្រក់ត្រូវរួចខ្លួន អាចនាំឱ្យអស់ជំនឿសាសនា • បើគិតពិសាសនាពេកនាំឱ្យសង្គមមានភាពអនាធិបតេយ្យដូចនេះត្រូវគិតពីច្បាប់ទម្លាប់ខ្លះផងទើបបាន។
ការចេះអធ្យាស្រ័យផ្នែកសាសនាគឺជាគំរូល្អ ព្រោះថាវាជាគុណធម៌ និងជំនឿមុតមាំមួយដែលមនុស្សគ្រប់រូបត្រូវតែបណ្តុះក្នុងចិត្តទុកជាមាគ៌ានៃជីវិតដូចពុទ្ធភាសិតចែងថា ធ្វើល្អបានទទួលផលល្អ សម្តែងនូវការគារពទទួលបានមកវិញនូវការគោរពរាប់អាន អនុវត្តការយោគយល់អធ្យាស្រ័យទទួលបាននូវមិត្តភាព និងសន្តិភាព។
សាសនាតែងអប់រំមនុស្សឱ្យមានចិត្តមេត្តា ករុណាចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមករវាងមនុស្សនិងមនុស្ស រវាងសត្វនិងបរិស្ថានរស់នៅរបស់ពួកគេ ប៉ុន្តែការយោគយល់អធ្យាស្រ័យនោះប្រើវិធីខុសប្លែកប៉ុណ្ណោះ។
សីលធម៌សកល គឺជាតម្លៃសីលធម៌រួមនិងគំរូសីលធម៌ដែលផ្សំឡើងពីវប្បធម៌ និងជំនឿផ្សេងៗនៅលើភពផែនដីនេះ។ តម្លៃសីលធម៌រួមនិងគំរូសីលធម៌ទាំងនេះបង្កើតបានជាសីលធម៌របស់មនុស្សជាតិ។