មានសារប្រយោជន៍ដូចតទៅ៖ • ធ្វើឱ្យមនុស្សរស់នៅដោយសេចក្តីថ្លៃថ្នូរនិងកិត្តិយស • ទទួលស្គាល់សិទ្ធិ និងសេរីភាពពីធម្មជាតិ • ស្គាល់ពីតម្លៃ • ស្គាល់ពីសិទ្ធិ និងសេរីភាពរបស់ខ្លួន • ចៀសផុតពីទារុណកម្មទាំងផ្លូវកាយ និងផ្លូវចិត្ត។
vrean.com Latest Questions
សេរីភាពគឺជាភាពធ្វើអ្វីមួយបានតាមចិត្តដោយគ្មានការរារាំង គ្មានការបង្ខិតបង្ខំ ហើយសិទ្ធិជាអ្វីៗដែលជាកេតនភណ្ឌពីធម្មជាតិរបស់មនុស្ស។ ដូចនេះសេរីភាពគ្រាន់តែជាធាតុមួយរបស់សិទ្ធិប៉ុណ្ណោះ ព្រោះសិទ្ធិកំណត់ព្រំដែនឱ្យសេរីភាពដើម្បីទប់កុំឱ្យមនុស្សប្រើប្រាស់សេរីភាពហួសព្រំដែន ហួសក្របខណ្ឌនាំឱ្យប៉ះពាល់ដល់សិទ្ធិអ្នកដទៃព្រោះថាបើពុំមានសិទ្ធិកំណត់ព្រំដែនឱ្យទេនោះ មនុស្សនឹងប្រើប្រាស់សេរីភាពរបស់ខ្លួនដោយដាច់បង្ហៀរនាំឱ្យប៉ះពាលរបៀបរៀបរយសង្គម ឬអាចទៅជា អនាធិបតេយ្យផងក៏មាន។
ទំនាក់ទំនងសេដ្ឋកិច្ចគឺជាដំណើរនៃការទាក់ទងសេដ្ឋកិច្ចជាតិជាមួយសេដ្ឋកិច្ចអន្តរជាតិជាពិសេសជាមួយប្រទេសជិតខាង ប្រទេសក្នុងតំបន់ ប្រទេសនានាលើពិភពលោក និងអង្គការអន្តរជាតិផ្សេងៗទៀត។
ក.សកលភាវូបនីយកម្ម គឺជាដំណើរមួយដែលសេដ្ឋកិច្ចសង្គម និងវប្បធម៌តំបន់ និងពីភពលោកបានរលាយចូលគ្នាតាមរយៈបណ្តាញទំនាក់ទំនង និងពាណិជ្ជកម្ម។ វាក្យស័ព្ទនេះជួនកាលគេប្រើសំដៅយកសកលភាវូបនីយកម្ម សេដ្ឋកិច្ចដែលមានន័យថាការបញ្ចូលសេដ្ឋកិច្ចជាតិទៅក្នុងសេដ្ឋកិច្ចអន្តរជាតិ តាមរយៈពាណិជ្ជកម្ម ការវិនិយោគផ្ទាល់ពីបរទេស ការហូរចូលនូវមូលធនអន្តោប្រវេសន៍ និងការរាលដាលនៃបច្ចេកវិទ្យា។ ខ.តួនាទីនៃសកលភាវូបនីយកម្ម៖ • បង្កើតទំនាក់ទំនងនឹងភាពពឹងពាក់គ្នាទៅវិញទៅមកដោយផ្អែកលើសេដ្ឋកិច្ចនៃពិភពលោកទាំងមូល។ • ធ្វើឱ្យមានបំលាស់ប្តូរនៅក្នុងលក្ខណៈឆ្ពោះទៅរកភាពប្រសើរ • ព្រួយបារម្មណ៍ខាងវិបត្តិហិរញ្ញវត្ថុ • ព្រួយបារម្មណ៍និងការបាត់បង់ការងារ។
សកលភាវូបនីយកម្មបានជះឥទ្ធិពលទៅលើពិភពលោកតាមរយៈវិស័យមួយចំនួនមាន៖ • វិស័យឧស្សាហកម្ម • វិស័យហិរញ្ញវត្ថុ • វិស័យសេដ្ឋកិច្ច • វិស័យគោលនយាបាយសុខភាព • វិស័យនយោបាយ • វិស័យព័ត៍មាន ភាសា • ការប្រកួតប្រជែងប្រព័ន្ធអេកូឡូស៊ី និងវប្បធម៌។
សិទ្ធិមនុស្សត្រូវបានគេទទួលស្គាល់ដោយអង្គការសហប្រជាជាតិចាប់តាំងពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ ១៩៤៨ មក។
សិទ្ធិមនុស្ស គឺជាអំណាចខាងសីលធម៌និងអំណាចដែលមិនត្រូវគេរំលោភបានក្នុងការកាន់កាប់ការធ្វើ ឬទាមទារអ្វីមួយពីរនរណាម្នាក់។ សិទ្ធិមនុស្សជាអំណាចដែលមិនត្រូវបានគេរំលោភពីព្រោះមនុស្សគ្រប់រូបមិនត្រូវបានគេជាន់ល្បី ឬបង្រ្កាបសោយគ្មានកំហុសខាងលើសីលធម៌ឡើយ។
សិទ្ធិ និងសេរីភាពសំខាន់ៗរបស់មនុស្សមានដូចជា៖ ក.សិទ្ធិនយោបាយ • សេរីភាពក្នុងការនិយាយស្តី • សេរីភាពក្នុងការផ្សាយព័ត៌មាន • សេរីភាពក្នុងការប្រជុំ • សិទ្ធិក្នុងការបោះឆ្នោត • សិទ្ធិក្នុងការបង្កើតគណបក្សនយោបាយ ខ.សិទ្ធិសេដ្ឋកិច្ច • សិទ្ធិមានកម្មសិទ្ធិផ្ទាល់ខ្លួន • សិទ្ធិលក់ដូរទ្រព្យសម្បត្តិស្របច្បាប់ • សិទ្ធិជ្រើសរើសការងារតាមសមត្ថភាព គ.សិទ្ធិសង្គមកិច្ច • សិទ្ធិរៀបអារពាហ៍ពិពាហ៍ • សិទ្ធិសំរាកលំហែកាយ • សិទ្ធិដើម្បីមានសន្តិសុខសង្គម… ឃ.សិទ្ធិវប្បធម៌ • សិទ្ធិទទួលការអប់រំ • សិទ្ធិទទួលព័ត៌មាន • សិទ្ធិក្នុងការប្រើប្រាស់ភាសា។
ច្បាប់សីលធម៌ត្រូវបានគេកំណត់អត្ថន័យថាមនសិការ ក្រមច្បាប់ វប្បធម៌ នៃសកម្មភាពសង្គមដែលជ្រាបចូលទៅក្នុងខ្លួនបុគ្គលម្នាក់ៗវាបានវិវត្តដោយមានអន្តរកម្មសង្គមរវាងបទពិសោធន៍នានានៃជាតិសាសន៍មួយ និងរចនាសម្ព័ន្ធនៃបរិស្ថានរបស់គេ។ ដូចនេះមនុស្ស ទាំងអស់មានភាពស្មើគ្នាដោយមិនប្រកាន់ពូជសាសន៍ និន្នាការនយោបាយ សញ្ជាតិ ឋានៈតួនាទីឡើយ។
ច្បាប់ គឺជាសេចក្តីបញ្ញាតិ្តសម្រាប់ឱ្យអ្នកនៅក្នុងប្រទេសប្រតិបត្តិតាម ឬជាវិន័យ ក្រឹត្យក្រម ក្បូនប្រដៅ មនុស្សឱ្យប្រព្រឹត្តតែអំពើល្អ។