កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គមកិច្ច មានសារៈសំខាន់ដូចជា៖ • ធ្វើឱ្យមានយុត្តិធម៌ មានសន្តិភាព និងមានសេរីភាព • ធ្វើឱ្យមានភាពស្មើគ្នារវាងបុរស និងស្រ្តីក្នុងការប្រើប្រាស់សិទ្ធិ • ធ្វើឱ្យយើងមានសិទ្ធិគ្រប់គ្រាន់ក្នុងការប្រើធនធានដែលមាន • បំបាត់រាល់ការរើសអើង និងការប្រកាន់ពូជសាសន៍ • ធ្វើឱ្យយើងទទួលបានការងារតាមសមត្ថភាព និងលក្ខខណ្ឌ។ • ទទួលស្គាល់នូវសិទ្ធិនិងសេចក្តីថ្លៃថ្នូរពីកំណើត។
vrean.com Latest Questions
ទស្សនវិស័យសេដ្ឋកិច្ចរបស់ព្រះពុទ្ធសាសនា ចែកជា២ផ្នែក គឺ៖ • ផ្នែកសេដ្ឋកិច្ចជាន់ទាបៈ ជាការទាក់ទងជាមួយសេដ្ឋកិច្ចផ្ទាល់ខ្លួនរបស់មនុស្សម្នាក់ ឬគ្រួសារ • ផ្នែកសេដ្ឋកិច្ចជាន់ខ្ពស់ៈ ដំបូងបំផុតនៃសេដ្ឋកិច្ចនេះគឺមនុស្សត្រូវមានសេដ្ឋកិច្ចជាមធ្យមសិន ហើយបន្ទាប់មកត្រូវព្យាយាមធ្វើចៅហ្វាយនៃសេចក្តីត្រូវការ។
អបាយមុខ៤ដែលត្រូវវៀចាកនោះគឺ៖ • ជាអ្នកប្រព្រឹត្តល្បែងស្រី • ជាអ្នកប្រព្រឹត្តល្បែងស្រា • ជាអ្នកប្រព្រឹត្តល្បែងស៊ីសង • ជាអ្នកប្រព្រឹត្ត ឬសេពគប់មនុស្សអាក្រក់ មិនចេះកែខ្លួន។
តាមព្រះពុទ្ធសាសនាបានណែនាំឱ្យប្រកាន់នូវសេចក្តីសុខ៤ ប្រការមាន៖ • សុខកើតពីការមានទ្រព្យដែលបានពីអំពើសុចរិត • សុខកើតពីការចាយវាយទ្រព្យសម្បត្តិផ្ទាល់ខ្លួន • សុខកើតពីការមិនជំពាក់បំណុលគេ • សុខកើតពីការប្រកបអាជីវកម្មដែលគ្មានទោស។
តាមពុទ្ធសាសនាជីវិតមនុស្សតែងប្រព្រឹត្តទៅតាមទ្វាបីគឺមាន៖ ត្រូវធ្វើអំពើល្អដោយកាយ៣យ៉ាងគឺ៖ • វៀរចាកអំពើបៀបបៀនជីវិត ឬសម្លាប់ជីវិតមនុស្ស សត្វ • វៀរចាកអំពើកេងបន្លំលួចប្លន់ទ្រព្យសម្បត្តិអ្នកដទៃ • វៀរចាកអំពើខុសឆ្លងក្នុងផ្លូវកាយទាំងឡាយ។ ត្រូវធ្វើអំពើល្អដោយវាចា៤យ៉ាងគឺ៖ • វៀរចាកពាក្យសម្តីភូតកុហកឬបញ្ជោត • វៀរចាកពាក្យសម្តីញុះញង់បំបែកបំបាក់ • វៀរចាកពាក្យសម្តីទ្រគោះបោះបោក ជេរប្រទេច • វៀរចាកសម្តីរោយរាយឥតប្រយោជន៍។ ត្រូវធ្វើអំពើល្អដោយចិត្ត៣យ៉ាងគឺ៖ • មិនចង់បានទ្រព្យសម្បត្តិអ្នកដទៃ • មិនគិតបៀតបៀនចង់អឱ្យអ្នកដទៃដល់ក្តីវិនាស • គំនិតយល់ឃើញត្រឹមត្រូវដែលយល់ឃើញថាត្រូវពិតប្រាកដ។
បំណងដ៏ចម្បងនៃការបង្រៀនសិទ្ធិមនុស្ស គឺដើម្បីបង្រៀនមនុស្សឱ្យស្រលាញ់សន្តិភាព អហិង្សា និងការមិនប្រើអាវុធព្រមទាំងបង្រៀនអំពីការអភិវឌ្ឃ និងឱ្យមនុស្សចេះយកចិត្តទុកដាក់ចំពោះបរិស្ថាន។
ការចូលជាអនុសញ្ញាអន្តរជាតិ គឺបានទទួលជាសមាជិកនៃសហគមន៍អន្តរជាតិហើយមិននៅដាច់តែលតោលតែឯងក្រៅសៃវៀនពិភពលោកឡើយ។ បើប្រតិបត្តិបានល្អនឹងទទួលបានការសរសើរ និងគាំទ្រប្រកបដោយកិត្តិយស។
ការរំលោភសិទ្ធិមនុស្សមាន២បែបគឺ៖ • ការរំលោភដោយអំពើ។ ឧ.ការធ្វើទារុណកម្ម • ការមិនប្រព្រឹត្តតាមច្បាប់និងកម្រងច្បាប់អន្តរជាតិ សរុបទៅអ្វីៗដែលធ្វើនឹងខ្លឹមសារនៃតម្រងសិទ្ធិទាំងឡាយខាងលើចាត់ទុកជាការរំលោភសិទ្ធិ។
ប្រភេទចម្បងបីនៃសិទ្ធិមនុស្សគឺ៖ • សិទ្ធិពលរដ្ឋ និង សិទ្ធិនយោបាយ • សិទ្ធិសង្គម សេដ្ឋកិច្ច និងវប្បធម៌ • សន្តិភាព អភិវឌ្ឃ បរិស្ថាន។
សិទ្ធិទាំងអស់ឈរលើងមូលដ្ឋាននៃតម្លៃ៨យ៉ាងគឺ៖ • ជីវិត (មិនត្រូវសម្លាប់) • សេរីភាព (ត្រូវមានព្រំដែន) • សមភាពនិងភាពមិនរើងអើង • យុត្តិធម៌ • សាមគ្គីភាព • ការទទួលខុសត្រូវក្នុងសង្គម • សន្តិភាព អហិង្សា • ការគោរពមនុស្ស សត្វ ធម្មជាតិ និងរុក្ខជាតិ។