បានជាសហរដ្ឋអាមេរិកក្លាយជាមហាអំណាចសេដ្ឋកិច្ច នៅក្រោយសង្រ្គាមលោកលើកទី២ព្រោះ ៖ • ទឹកសហរដ្ឋអាមេរិកមិនមែនជាសមរភូមិប្រយុទ្ធនៃសង្រ្គាមលោក • សហរដ្ឋអាមេរិកបានគេចផុតពីការខ្ទេចខ្ទាំខាងសេដ្ឋកិច្ខ ហេដ្ឋារចនាសម្ព័ន្ធសង្គម • អាមេរិកចំណេញយ៉ាងច្រើនពីការលក់សព្វាវុធសម្រាប់ធ្វើសង្គ្រាម • ប្រទេសនៅអឺរ៉ុបខ្ចីប្រាក់ពីអាមេរិកដើម្បីស្តារសេដ្ឋកិច្ចជាតិឡើងវិញ • អឺរុបបានក្លាយជាទីផ្សាររបស់អាមេរិកដ៏ធំសម្បើម • ប្រជាជនអាមេរិកខំប្រឹងប្រែងលើពង្រឹកវិស័យកសិកម្ម ដើម្បីបំពេញទីផ្សាររបស់ពួកគេ ។
vrean.com Latest Questions
ចំពោះអំពើដ៏ព្រៃផ្សៃរបស់ពួកខ្មែរក្រហមមកលើប្រជាជនកម្ពុជានេះ គឺជាអំពើមួយដែលចងបំបាត់ពូជសាសន៍ខ្មែរ (ប្រល័យពូជសាសន៍ខ្មែរ) តែម្តង ។
បានជាគេបង្កើតរណសិរ្សសង្រ្គោះជាតិកម្ពុជា គឺដើម្បីអំពាវនាវ និងរួបរួមកម្លាំងប្រជាជនខ្មែរទាំងអស់គ្នាក្រោកឡើងរួមសាមគ្គីជាកម្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើប្រល័យពូជសាសន៍នៃរបបកម្ពុជាប្រជាធិបតេយ្យ ។
កត្តាដែលនាំឱ្យថ្ងៃទី ៧ ខែមករា ឆ្នាំ ១៩៧៩ មានន័យជំនះលើរបបប្រល័យពូជសាសន៍ គឺដោយសារ • ការបង្កើតរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា • ការចូលរួមពីកម្លាំងប្រជាជនខ្មែរក្នុងការតស៊ូប្រឆាំងពួកខ្មែរក្រហម • ការស្អប់ខ្ពើមនឹងរបបខ្មែរក្រហមផ្តាច់ការ • មានជំនួយឩបត្ថមពីសំណាក់កងទ័ពវៀតណាម ។
ក្រោយសង្រ្គាមត្រជាក់ តើប្រទេសអឺរុបខាងកើតមានការប្រែប្រួលដូចតទៅ ៖ • អង្គការកូមេកុងត្រូវបញ្ចប់នៅខែមិថុនា ឆ្នាំ១៩៩១ • កត្តិការសញ្ញាវ៉ាសូវីត្រូវរំសាយនៅថ្ងៃទី ១ ខែ កក្កដា ឆ្នាំ ១៩៩១ • លែងទទួលបានជំនួសពីសហភាពសូវៀត • របបដឹកនាំតាមបែបរបបសេដ្ឋកិច្ចទីផ្សារសេរីបានចូលមកជំនួសលទ្ធិផ្តាចការកុំមុយនីស និងរបបសេដ្ឋកិច្ចសមូហភាព • អឺរុបខាងកើតត្រូវខ្ចីទុនវិនិយោគយ៉ាងច្រើនពីប្រទេសលោកខាងលិច • ប្រទេសមួយចំនួនបានប្រកាសឯករាជ្យភាពរបស់ខ្លួន ។
ធានាគារពិភពលោកជាស្ថាប័នមួយដែលគេប្រើដើម្បីរៀបរាប់ពីស្ថាប័នហិរញ្ញវត្ថុអន្តរជាតិមួយដែលប្រាក់កម្ចី ឬផ្តល់ឥណទានដល់ប្រទេសកំពុងអភិវឌ្ឃន៍សម្រាប់កម្មវិធិសំខាន់ៗ។ ធនាគារពិភពលោកបង្កើតឡើងនៅថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ១៩៤៤។
ធនាគារពិភពលោកមានតួនាទីសំខាន់ៗដូចជា៖ • ផ្តល់ប្រាក់កម្ចីឬឥណទានដល់គម្រោងសំខាន់ៗ ដើម្បីសបង្កើនការអភិវឌ្ឃសេដ្ឋកិច្ចសមាជិក • ការកាត់បន្ថយភាពក្រីក្រជាបេសកកម្មរបស់ធានាគារនេះ។ • ធានាគារនេះផ្តល់់ប្រាក់កម្ចីឬឥណទាននិងជំនួយសម្រាប់គម្រោងកម្មវិធិ និងជួយផ្នែកបច្ចេកទេសក្នុងករណីដែលប្រទេសនិងផ្នែកឯកជនធ្វើឡើងដើម្បីកាត់បន្ថយភាពក្រីក្រនៅក្នុងប្រទេសកំពុងអភិវឌ្ឃ និងប្រទេសអន្តរកាល។
សភាពាណិជ្ជកម្មមានភារកិច្ចដូចជា៖ • ធ្វើទំនាក់ទំនងជាមួយប្រភពសេដ្ឋកិច្ចក្នុងប្រទេសនិងក្រៅប្រទេសដើម្បីស្រង់យកព័ត៍មានពាក់ព័ន្ធនឹងការអភិវឌ្ឃសហគ្រាសជាតិ។ • បង្កើនប្រសិទ្ធិភាពសហគ្រាសទាំងឡាយដើម្បីជាផលប្រយោជន៍ខាងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម • ផ្តល់ជួនរដ្ឋាភិបាល និងអាជ្ញាធរខេត្តនូវយោបល់ស្តីពីបញ្ហាពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម សិប្បកម្ម សេវាកម្ម • ដើរតួជាអ្នកតំណាងសហគមន៍ពាណិជ្ជកម្ម ឧស្សាហកម្ម កសិកម្ម។ • ដើរតួជាអាជ្ញាកណ្តាលក្នុងការដោះស្រាយវិវាទពាណិជ្ជកម្ម។
កតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិសេដ្ឋកិច្ច សង្គម វប្បធម៌ គឺជាកតិកាសញ្ញាដែលធានាឱ្យមនុស្សជាតិទទួលបាននូវសិទ្ធិ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ដ៏ពេលលេញតាមដែលអាចធ្វើបានព្រមទាំងទទួលសេចក្តីថ្លៃថ្នូរជាប់ពីកំណើត និងការទទួលស្គាល់សិទ្ធិស្មើ គ្នាដោយមិនអាចដកហូត ឬផ្ទេរបានឡើយ។
បានជាកើតមានកតិកាសញ្ញាអន្តរជាតិពីព្រោះ៖ • ដើម្បីឱ្យស្របទៅតាមគោលការណ៍របស់អង្គការសហប្រជាជាតិ • ទទួលស្គាល់សេចក្តីថ្លៃថ្នូរពីកំណើត • ទទួលស្គាល់សេចក្តីថ្លៃថ្នូរពីកំណើត • ការប្រឆាំងនឹងការរើសអើង និងការប្រកាន់ពូជសាសន៍។