ចេតនារូបារម្មណ៍ក្នុងអត្ថបទអក្សរសិល្ប៍ចែកចេញជា៣ ប្រភេទគឺ៖ • ចេតនា ឬវេទនារូបារម្មណ៍ដែលស្តែងចេញពីមនោសញ្ចេតនាទូទៅ ។ • ចេតនា ឬវេទនារូបារម្មណ៍ដែលស្តែងចេញពីមនោសញ្ចេតនាចំពោះសង្គម។ • ចេតនា ឬវេទនារូបារម្មណ៍ ដែលស្តែងចេញ ពីការមានជំនឿយ៉ាងមុតមំាទៅលើអ្វីមួយ ។
vrean.com Latest Questions
ចាប់ពីឆ្នាំ ១៩៩៣ ដល់បច្ចុប្បន្នដើម្បីបង្រួបបង្រួមជាតិប្រជាជន និងអភិវឌ្ឍប្រទេសជាតិឪ្យរីកចម្រើន រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្ដជាបន្ដបន្ទាប់ក្រោយការបោះឆ្នោត រួមមានដូចជា ៖ • យុទ្ធសាស្រ្ដឈ្នះ ឈ្នះ ១៩៩៣ ដល់ ១៩៩៨ • យុទ្ធសាស្រ្ដត្រីកោណ ១៩៩៨ ដល់ ២០០៣ • យុទ្ធសាស្រ្ដចតុកោណលើកទី១ ២០០៣ ដល់ ២០០៨។
ក. លទ្ធិប្រជាធិបតេយ្យ មានតាំងបុរាណសម័យមកម្ល៉េះដូចជាសម័យព្រះពុទ្ធជាដើម ។ ខ. ទស្សនៈ ប្រជាធិបតេយ្យរបស់ទស្សនវិទូ មួយចំនួន ៖ • ព្រះពុទ្ធផ្តល់នូវមូលដ្ឋាន ៥ ប្រការ ក្នុងដំណើរការប្រជាធិបតេយ្យគឺ ៖ ...
ជាបណ្ដាប្រទេសអារ៉ាប់ដែលសំបូរទៅដោយធនធានស្ដុកស្តម្ភ ប្រជាជនច្រើន ប៉ុន្ដែមិនអាចធ្វើសង្រ្គាមយកជ័យជំនះទៅលើប្រទេសអ៊ីស្រាអែងបានព្រោះ ៖ • គ្មានសាមគ្គីភាពស្អិតរមួត • ការអត្តនោម័តនៃមេដឹកនាំអារ៉ាប់ក្នុងក្រុមផ្សេងៗ គ្នា • មានជម្លោះផ្ទៃក្នុង • ប្រជាជនអ៉ីស្រាអែលមានសាមគ្គីគ្នាភាពស្អិតរមួត • អ៊ីស្រាអែលមានកម្លាំងយោធាដ៏ខ្លាំងក្លា • អ៊ីស្រាអែលមានការគាំទ្រពីប្រទេសមហាអំណាច ។
លោក និចសុន ឡើងកាន់តំណែងប្រធានាធិបតីឆ្នាំ ១៩៦៨ បានចាត់វិធានការបញ្ចប់សង្រ្គាមនៅវៀតណាម។ ការទម្លាប់គ្រាប់បែក ការសម្លាប់រង្គាល់ នាំឪ្យមានប្រតិកម្មរិះគន់រៀតណាមខាងត្បូងនៅឆ្នាំ១៩៧៣ ជាឪកាសត្រូវវៀតណាមខាងជើងវាយចូលកាន់កាប់ក្រុងព្រៃនគរបានថ្ងៃទី៣០ មេសា ១៩៧៥។ លោក និច សុន ជាប្រធានធិបតីតែម្នាក់គត់ នៅក្នុងប្រវត្តិសាស្រ្ដអាមេរិក ដែលត្រូវដកហូរពីតំណែង ដោយមានឡើងអាស្រូវវ៉ាទែចហ្គេតក្នុងសម័យបោះឆ្នោត។ លោកបានលាលែងពីតំណែងថ្ងៃទី ៩ មេសា ១៩៧៤ ។
រាប់ព្រះអង្គព្រះមហាក្សត្រអោយបាន ១០គឺ ៖ • ព្រះបាទជ័័យវរ្ម័នទី ២ • ព្រះបាទជ័័យវរ្ម័នទី ៤ • ព្រះបាទជ័័យវរ្ម័នទី ៧ • ព្រះបាទសូរ្យវរ្ម័នទី ២ • ព្រះបាទយសោវរ្ម័ន • ព្រះបាទឥន្រ្ទវរ្ម័ន • ព្រះបាទពញយ៉ាត • ព្រះបាទឧទយាទិត្យវរ្ម័នទី ២ • ព្រះបាទរាជេន្រ្ទវរ្ម័នទី ២ ។
និយាយពីវិស័យសេដ្ឋកិច្ចនិងសង្គមនៅអាឡឺម៉ង់ខាងលិច ៖ ក. និយាយពីវិស័យសេដ្ឋកិច្ច សេដ្ឋកិច្ចអាឡឺម៉ង់ខាងលិចមានការរីកចំរើនដោយសារប្រទេសនេះមានតំបន់ធ្យូងថ្មដ៏ធំគឺតំបន់ ដែលប្រភពថាមពលសម្រាប់រោងចក្រធំៗមានរោងចក្រស្លដែកជាដើម។ ហើយក៏សំបូរទៅដោយហត្ថករដោយមានប្រាក់កំរៃថោកៗចាប់ពីឆ្នាំ១៩៥១ គេបានពង្រីកតំបន់ឧស្សាហកម្មធំៗជាច្រើននៅទូទាំងប្រទេសដើម្បីឆ្លើយតបនិងតម្រូវការទីផ្សារ។ ឧស្សាហកម្មដ៏ល្បីនាំមុខគេនៅទ្វីបអឺរ៉ុបរបស់អាឡឺម៉ង់គឺ ៖ • រោងចក្រគ្រឿងអគ្គីសនី • រោងចក្រគីមី • រោងចក្រស្លដែកនិងរោងចក្រផលិតគ្រឿងម៉ាស៊ីនធំ។ អាឡឺម៉ង់គឺជាប្រទេសនាំមុខគេខាងផ្នែកផលិតកសិកម្មផលដែរដូចជាស្គរទឹកដោះសាច់នឹងទទួលបានចំណាត់ថ្នាក់លេខ២ សម្រាប់ការនាំចេញផ្លែឈើនិងដំឡូងបារាំង។ ចំពោះវិស័យពាណិជ្ជកម្មក្រៅប្រទេសអាឡឺម៉ង់បាននាំចេញមុខគេទ្វីបអឺរ៉ុបខាងផ្នែក ផលិតផលគីមី ម៉ាស៊ីន និងរថយន្ត ចំណាត់ថ្នាក់លេតផលគីមី ម៉ាស៊ីន និងរថយន្ត ចំណាត់ថ្នាក់លេខ៣ លើពិភពលោកបន្ទាប់ពីជប៉ុននិងអាមេរិក។ បើគិតជាការទូទាត់ជញ្ញីងពាណិជ្ជកម្មអាឡឺម៉ង់បានចំណេញប្រាក់ច្រើនដោយការនាំចេញច្រើនជាងនាំចូល។
ខុទ្ទកាលយ័ទីស្តីគណៈរដ្ធមន្ត្រីមានភារកិច្ចដូចតទៅ៖ • រៀបចំជូននាមករដ្ធមន្ត្រីដើម្បីសម្រេចលើសំណុំរឿងទាំងឡាយដែលក្រសួងផ្សេងៗស្នើសុំ • ជូនយោបល់ដល់នាយករដ្ធមន្ត្រីក្នុងការរៀបចំគោលដៅនៃសកម្មភាពរបស់រដ្ធាភិបាល • រាយការណ៍អំពីការវិវត្តនិងការអនុវត្តកិច្ចការទាំងឡាយដែលក្រសួងនានាបានចាត់ចែង • ទទួលរៀបចំទំនាក់ទំនងជាមួយស្ថាមន័ខាងក្រៅរួមមានអង្គការ សហជីប អង្គការអន្តជាតិ… • ពិនិត្យនិងពិគ្រោះទៅលើសេចក្តីព្រាងច្បាស់ព្រះរាជក្រឹត្យ អនុក្រឹត្យ ដែលរៀបចំឡើងដោយក្រសួងផ្សេងៗ មិននឹងដាក់ជូនសមយ័ប្រជុំពេញអង្គរបស់គណះរដ្ធមន្ត្រីពិនិត្យនិងអនុម័ត។
សេដ្ឋកិច្ចនៅសាធារណរដ្ឋប្រជាធិបតេយ្យអាឡឺម៉ង់ឬអាឡឺម៉ង់ខាងកើតជាសេដ្ឋកិច្ចសមូភាពពីព្រោះមធ្យោបាយផលិតកម្មទាំងអស់ជារបស់រដ្ឋដូចជារោងចក្រ ដីធ្លី និងមធ្យោបាយដឹកជញ្ជូនជាដើម។ ជាពិសេសការអភិវឌ្ឍធ្វើតាមដំណាក់សេដ្ឋកិច្ច ផែនការ៥ឆ្នាំម្តង។
ជីវិត សេរីភាពនិងការស្វះស្វែងរកសុភមង្គល ។