រដ្ឋប្រហារប្រទេសថៃនៅឆ្នាំ ១៩៣២ និងរដ្ឋប្រហារយោធាផ្តាច់ការឆ្នាំ ១៩៩១ មានលក្ខណៈខុសគ្នាត្រង់ ៖ • រដ្ឋប្រហារឆ្នាំ ១៩៣២ ៖ ជារដ្ឋប្រហារលើរបបរាជានិយមផ្តាច់គ្នាដោយគ្មានការបង្ហូរឈាម ។ • រដ្ឋប្រហារឆ្នាំ ១៩៩១ ៖ ជារដ្ឋប្រហារយោធាផ្តាច់ការ ដើម្បីទម្លាក់នាយករដ្ឋមន្ត្រី ។
vrean.com Latest Questions
ប្រទេសម៉ាឡេស៊ីធ្លាប់ស្ថិតនៅក្រោមអាណានិគមប្រទេសព័រទុយហ្កាល់ ប្រទេសហូឡង់ ចក្រភពអង់គ្លេស ។ ហើយចង់ក្រោយគឺចក្រភពអង់គ្លេស ពីឆ្នាំ ១៨១៥ ។
ប្រជុំកោះឥណ្ឌូណេស៊ីមានរដ្ឋ២ បែបធំៗ គឺរដ្ឋនៅតាមឆ្នេរសមុទ្រនិងរដ្ឋកោះ ។ • រដ្ឋនៅតាមឆ្នេរសមុទ្រ ៖ ស្ថិតនៅតាមពាម តាមទន្លេប្រកបដោយផែល្អៗ ចាកផុតពីគ្រោះថ្នាក់ទាំងពួង ហើយមានការពឹងពាក់លើពាណិជ្ជកម្មតាមតំបន់និងអន្តរជាតិ • រដ្ឋកោះ ភាគច្រើនពឹងលើផលិតផលកសិកម្មគ្រប់បែបយ៉ាងដែលបានមកពីបន្ទុះភ្នំភ្លើង (ដីក្រហម) និងតំបន់ដីល្បាប់ ។
បានជាកងទ័ពវៀតណាមខាងជើងទទួលជ័យជំនះលើកងទ័ពវៀតណាមខាងត្បូងនិងសហរដ្ឋអាមេរិក ព្រោះ ៖ • ប្រទេសលោកខាងលិចនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកបានថ្កោលទោសយ៉ាងខ្លាំងចំពោះអាមេរិក • មានបាតុកម្មនៅសហរដ្ឋអាមេរិកមិនឱ្យធ្វើសង្រ្គាមនៅវៀតណាម • សហរដ្ឋអាមេរិកបានចំណាយអស់ធនធានយ៉ាងច្រើន ជាពិសេសបាត់បង់ជីវិតកងទ័ព និងបន្សល់ទុកជនពិការដោយសារសង្រ្គាម • ពួកកុំមុយនីសមានកម្លាំងច្រើននិងប្រកបដោយបទពិសោធខ្ពស់ក្នុងការធ្វើសឹកសង្រ្គាម • សហភាពសូវៀតនិងចិនប្រជាមានិតបានជួយឩបត្ថម្ភគ្រឿងសព្វាវុធដល់វៀតណាមកុំមុយនីស ហើយគេប្រឹងប្រែងបញ្ចៀសការចូលប្រយុទ្ធនៅលើសមរភូមិដោយផ្ទាល់ ។
បានជាក្រោយសង្រ្គាមឆ្នាំ ១៩៧៥ សេដ្ឋកិច្ចវៀតណាមត្រូវហ៊ុមព័ន្ធដោយលោកខាងលិចព្រោះ • វៀតណាមរស់នៅដោយការកាត់ផ្តាច់ពីទំនាក់ទំនងនៃពិភពខាងក្រៅមានតែសហភាពសូវៀតទេដែលផ្តល់ជំនួយដល់វៀតណាម • ប្រទេសវៀតណាមប្រកាន់យករបបសង្គមនិយម ។
ដើម្បីអភិវឌ្ឍសេដ្ឋកិច្ចវៀតណាម “ជួយម៉ឺយ” មានគោលការណ៍ជាមូលដ្ឋានដូចខាងក្រោម • កំណែទម្រង់រ៉ាឌីកាល់ទៅលើរចនាសម្ព័ន្ធសេដ្ឋកិច្ចទាំងស្រុង និងបើកទ្វារផ្តល់លទ្ធភាពដល់សហគ្រិនធ្វើសកម្មភាពនៅក្នុងបប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ • ទីផ្សារសេដ្ឋកិច្ច ដោយឈរលើគោលការណ៍នៃបក្សកុំមុយនីសជាបក្សដឹកនាំ ដើម្បីថែរក្សាស្ថេរភាពនយោបាយនៅក្នុងសង្គម កសាងទំនាក់ទំនងល្អលើនយោបាយការបរទេសក្នុងឆាកអន្តរជាតិនិងតំបន់ ដើម្បីជំរុញប្រទេសចេញឱ្យផុតពីស្ថានភាពហ៊ុមព័ន្ធនិងការដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងជំរុញប្រទេសឱ្យចូលរួមក្នុងសមាហរណកម្មនយោបាយនិងសេដ្ឋកិច្ចលើសកលលោក ។
សហព័ន្ធម៉ាឡេស៊ីមានរដ្ឋសមាជិកចំនួន ១៣ រដ្ឋ គឺមួយផ្នែកស្ថិតនៅលើឩបទ្វីបម៉ាឡេស៊ីមាន ១១រដ្ឋ និងមួយផ្នែកទៀតមានរដ្ឋពីរ គឺសារ៉ាវ៉ាក់ និងសាបា ។
អាឡឺម៉ងបែកជាពីរដោយសារ ៖ • ការប្រឈមមុខដាក់គ្នារវាងអំណាចពីរអំណាចពីរ គឺ សហរដ្ឋអាមេរិក និងសហភាពសូវៀត ក្នុងការដណ្ដើមឧត្តមភាពវៀងៗខ្លួន • សន្និសីទយ៉ាល់តា បែកចែកប្រទេសអាឡឺម៉ង់ជា៤ តំបន់ត្រួតត្រាដើម្បីផ្ដាច់សរសៃរឈាមប្រទេសនេះកុំឪ្យមានឪកាសបង្កសង្រ្គាមលោកជាថ្មីទៀត ។ • សហភាពសូរៀតបិទច្រកចូលបែរឡាំងខាងលិច ។
• មុខរបរក្នុងប្រវត្តិសាស្រ្តគឺ ប្រកបរបរកសិកម្ម និងនេសាទត្រី ។ • ក្រុមជនជាតិនៅប្រទេសម៉ាឡេស៊ីមាន ក្រុមជនជាតិម្ចាស់ស្រុកមានចំនួនប្រមាណ (៥៥%) ជនជាតិចិន (៣២%) ជនជាតិឥណ្ឌា (៨%) និង៥%ជនជាតិផ្សេងទៀត ។
កត្តាប្រទេសអាឡឺម៉ង់បង្រួបបង្រួមគ្នាវិញនៅទីថ្ងៃទី ១២ខែ កញ្ញា ឆ្នាំ ១៩៩០ ដោយសារ ៖ • ការដួលរលំនៃសហភាពវៀត • ការប្រកួតប្រជែងដណ្ដើមឧត្តមគ្រប់គ្រងពិភពលោកត្រូវបញ្ចប់ • ប្រជាជនអាឡឺម៉ង់ចង់បានដោះលែងប្រទេសអាឡឺម៉ង់ឪ្យមានសេរីភាព • ខាងនយោបាយ ពោលគឺអធិបតេយ្យភាព និងឯករាជ្យឡើងវិញ ។