ប្រទេសម៉ាឡេស៊ីធ្លាប់នៅក្រោមអាណានិគមប្រទេសព័រទុយហ្កាល់ (ឆ្នាំ ១៥១១) ប្រទេសហូឡង់ (ឆ្នាំ ១៦៤១) និងចក្រភពអង់គ្លេស (ឆ្នាំ ១៨១៥) ។
vrean.com Latest Questions
និយាយវិស័យសេដ្ឋកិច្ច និងសង្គមនៅអាឡឺម៉ង់ខាងលិច ៖ វិស័យសេដ្ឋកិច្ចនៅអាឡឺម៉ង់ ការរីកចម្រើនខាងសេដ្ឋកិច្ចអាស្រ័យលើកកត្តាអនុគ្រោះមួយចំនួននដូចជា ៖ • តំបន់ធ្យូថ្មដ៏ធំរបស់អាឡឺម៉ង់ គឺតំបន់រូ ដែលជាប្រភពថាមពលសម្រាប់រោងចក្រធំៗ មានរោងចក្រស្លដែលជាដើម ។ • ការសំបូរទៅដោយហត្ថពលករដោយមានប្រាក់កំវៃថាក • ចាប់ពីឆ្នាំ១៩៥១ ការកសាងទ្វីបអឺរ៉ុបឡើងវិញគឺជាការបើកចំហទីផ្សារអាឡឺម៉ង់ឪ្យកាន់តែធំទូលាយថែមទៀត ។ • គេបានពង្រីកតំបន់ឧស្សាហកម្មធំៗជាច្រើនកន្លែងនៅទៅទូទាំងប្រទេសដើម្បីឆ្លើយតបនឹងតម្រូវទីផ្សារ ។ • ឧស្សាហកម្មក៏ល្បីល្បាញនាំមុខគេនៅទ្វីបអឺរ៉ុបរបស់អាឡឺម៉ងគឺរោងចក្រគ្រឿងអគ្គិសនី រោងងចក្រគីមី រោងចក្រស្លដែក និងរោងចក្រ ផលិតគ្រឿងម៉ាស៊ីនធំៗ • អាឡឺម៉ងគឺប្រទេសនាំមុខគេខាងផ្នែកផលិតកសិកម្មផងដែរដូចជាស្ករ ទឹកដោះ ...
ប្រទេសម៉ាឡេស៊ីបង្កើតឡើងដោយលោក ទុនគូ អាប់ឌុលរ៉ាម៉ាន់ ។ ដោយសារបានទទួលជោគជ័យក្នុងការបោះឆ្នោតនៅឆ្នាំ ១៩៥៥ ។ ក្រោយពីទទួលបានជោគជ័យដ៏ធំធេងក្នុងការបោះឆ្នោតសម្ព័ន្ធភាពនៅឆ្នាំ ១៩៥៦ ទុនគូ អាប់ឌុលរ៉ាម៉ាន់ បានធ្វើបេសកកម្មទៅកាន់ទីក្រុងឡុងដ៍ដើម្បីចរចារកសន្តិភាពជូនប្រជាជនម៉ាឡេស៊ី ។
បានជាមានការបំបែករដ្ឋរវាងសិង្ហបុរីនិងម៉ាឡេស៊ី ព្រោះតែរដ្ឋនេះមានប្រជាជនច្រើនជាជនជាតិចិនរស់នៅ ៧៥% ។
សិង្ហបុរីមានទីតាំងស្ថិតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍នាចុងខាងត្បូងនៃឩបទ្វីបម៉ាឡេស៊ី ។ បានទទួលឯករាជ្យនៅឆ្នាំ ១៩៦៥ ។
ប្រទេសបារាំងជាប្រទេសឈ្នះសង្រ្គាមលោកទី២ ព្រោះតាមរយៈសម្ដីរបស់ឧត្តមសេនីយ៍ដឺហ្គោលបានប្រកាសតាមដប៉ុស្ដីវិទ្យុពីប្រទេសអង់គ្លេសនៅថ្ងៃទី ២ព្រោះតាមរយៈសម្ដីរបស់ឧត្តមសេនីយ័ដឺហ្គោបានប្រកាសតាមប៉ុស្ដឺវិទ្យុពីប្រទេសអង់គ្លេសនីថ្ងៃទី២២ ខែមិថុនា ឆ្នាំ១២៩៤០ ឪ្យប្រជាជនបារាំងក្រោតស៊ូ ។ ម៉្យាលទៀតប្រទេសបារាំងស្ថិតជាសម្ព័
ក្រុមសាមគ្គីបបង្កបង្កើនផលបង្កើតឡើងនៅឆ្នាំ ១៩៧៩ ។ គោលការណ៍បែងចែកផលគឺ ក្រុមសាមគ្គីបង្កបង្កើនផលត្រូវបែងចែកកម្លាំងជាបីប្រភេទ “ធ្វើតាមកម្លាំងពលកម្មនឹងទទួលផលតាមកម្លាំងពលកម្ម” ។ • កម្លាំងទី១ ឬកម្លាំងពេញ ៖ មានបុរស ស្រ្តី យុវជន និងអ្នកកាន់នង្គ័ល • កម្លាំងទី២ ឬកម្លាំងមធ្យម ៖ មានកុមារជំទង់ និងគោ ក្របី • កម្លាំងទី៣ ឬកម្លាំងខ្សោយ ៖ មានចាស់ជរានិងកុមារតូចៗ ។
អ្នករំដោះប្រទេសបារាំងចេញព៉ហ្វាស៊ីសអាឡឺម៉ង គឺឧត្តមសេនីយ៍ដឺហ្គោល ។
ប្រទេសឥណ្ឌូណេស៊ីធ្លាប់នៅក្រោមអាណានិគមប្រទេសពីរ គឺ ប្រទេសហូឡង់ ឆ្នាំ ១៦០២ និងប្រទេសជប៉ុន ឆ្នាំ ១៩៤២ ។
អាណានិគមហូឡង់ធ្វើឱ្យប្រទេសឥណ្ឌូណេស៊ីទទួលបានគុណសម្បត្តិនិងគុណវិបត្តិដូចជា ក. គុណសម្បត្តិ • សេដ្ឋកិច្ចនៅកោះស៊ូម៉ាត្រា ក្នុងរយៈពេលជាង ៣០ឆ្នាំដំបូងមានការផ្លាស់ប្តូរគួរឱ្យកត់់សម្គាល់ • ស៊ូម៉ាត្រាក្លាយជាអ្នកផ្គត់ផ្គងថ្នាំជក់ដ៏ធំបំផុតនិងមានគុណភាពល្អដាច់គេនៅក្នុងចំណោមប្រទេសផ្គត់ផ្គងថ្នាំជក់ពិភពលោក • នៅពេលដែលបានគេរកឃើញកំណប់ប្រេងកាតទស្សវត្សរ៍ឆ្នាំ ១៩២០ទឹកដីស៊ូម៉ាត្រាបានក្លាយជាទីតាំងក្រុមហ៊ុនប្រេងសែលភូមិន្ទរបស់ហូឡង់ ។ ខ. គុណវិបត្តិ • មានការជិះជាន់យ៉ាងឃោរទៅលើប្រទេសឥណ្ឌូណេស៊ីដោយភ្ជាប់នឹងនយោបាយរើសអើងពណ៌សំបុរ ដែលអាណានិគមនិយមហូឡង់បានប្រកាន់នោះបានធ្វើឱ្យជនជាតិឥណ្ឌូណេស៊ីរងទុកក្ខវេទនាក្រលំបាកតោកយ៉ាងក្រៃលែង • ការធ្វើពាណិជ្ជកម្មផ្តាច់មុនរបស់ហូឡង់ធ្វើឱ្យប៉ះពាល់សេ្ឋកិច្ចនៅប្រជុំកោះឥណ្ឌូណេស៊ីយ៉ាងខ្លាំង • ពួកគេអាចបំផ្លាញពាណិជ្ជកម្មបន្តិចម្តងៗ ក្នុងតំបន់ដែលមានជីវិតរាប់រយឆ្នាំមកហើយនោះ • ពួកពាណិជ្ជករតូចតាចត្រូវបានគេកំណត់ព្រំដែនក្នុងការក្នុងការធ្វើពាណិជ្ជកម្មតាមតំបន់ • ទីក្រុងសំខាន់ៗទទួលរងគ្រោះដោយសារទឹកជំនន់ដ៏ធ្ងន់ធ្ងរនារដូវវស្សាជារៀងរាល់ឆ្នាំ ហើយប្រជាជនត្រូវរងគ្រោះដោយជំងឺគ្រុនចាញ់ និងជំងឺរាតត្បាផ្សេង • ជីវភាពរស់នៅរបស់ប្រជាជនឥណ្ឌូណេស៊ីនៅទីក្រុងនានាស្ទើរតែទាំងអស់កាន់តែលំបាកឡើង ។