vrean.com Latest Questions
ក្រោយការបោះឆ្នោតឆ្នាំ ១៩៩០ គណបក្សដែលឈ្នះឆ្នោតមិនបានកាន់អំណាចទេ ព្រោះ ៖ • មេដឹកនាំយោធាមិនទទូលស្គាល់លទ្ធផលបោះឆ្នោត ។ • ចាប់អ្នកស្រីអង់សានស៊ូជី និងមេដឹកនាំគណបក្សប្រឆាំងជាច្រើនទៀតជាកើគុក ។
ព្រឹត្តិការណ៍ធំៗ ក្នុងពេលមានសង្គ្រាមត្រជាក់ឲ្យបាន៤ ៖ • ការបែងចែករូបីយប័ណ្ណ • ការបង្កើតបក្សសម្ព័ន្ធអូតង់និងវ៉ាសូរី • ការរត់ប្រណាំងបច្ចេកវិទ្យា និងសញ្វវុធ • សង្គ្រាមនៅឩបទ្វីបកូរ៉េ ។
ក្រុមខ្មែរក្រហមទាំងនោះមានឯកសណ្ឋានពណ៌ខ្មៅ ឬពណ៌ អាចម៍សេះមានអាយុប្រហែល ១៥ ឡើងទៅហើយមានទឹកមុខមាំមិនរីករាយ នឹងការស្វាគមរបស់ប្រជាជនឡើយ ។
ក្រោយឯករាជ្យ ប្រធានាធិបតីដំបូង នៅរុស្សីមានឈ្មោះ បូរីស យែសស៊ីន ។
អាឡឺម៉ងខាងលិចនិង អាឡឺម៉ង់ខាងកើតប្រកាន់របបនយោបាយដូចជា៖ • អាឡឺម៉ង់ខាងលិចប្រកាន់យករបបសាធារណរដ្ឋសហព័ន្ធមានរដ្ឋធានីឈ្មោះ បោន • អាឡឺម៉ង់ខាងកើតប្រកាន់យករបបប្រជាធិបតេយ្យប្រជាមានិតដែលមានរដ្ឋធានីឈ្មោះប៊ែកឡាំង។
ពេលចាប់ផ្តើមសម័យសាធារណរដ្ឋទី ៥ តើបារាំងបានអនុវត្តផែនការសេដ្ឋកិច្ច ៖ • ធ្វើឲ្យប្រាក់ហ្រ្វង់មានលំនឹង • រំសាយឩស្សាហកម្មខ្នាតតូច បង្កើតឩស្សាហកម្មខ្នាតធំ • បង្កើតសមត្ថភាពដឹកជញ្ជូនតាមផ្លូវអាកាស ។
ក្រៅពីភាសា និងអក្សរគេអាចសំដែងន័យតាមរយៈកាយវិការ ឬសញ្ញា ។ ភាសា និងអក្សរគឺជា មធ្យោបាយដ៏ល្អដែលមនុស្សប្រើសម្រាប់ទំនាកទំនងគ្នា ពីសហគមន៍មួយទៅសហគមន៍មួយ ដើម្បីសំដែងនូវចិត្តគំនិត និងមនោសញ្ចេតនា ។ ពួកគេក៏បានប្រើនូវកាយវិការសម្រាប់ទាក់ទង់គ្នាផង ដែលនៅពេលណាដែលភាសា និងអក្សរមិនអាចធ្វើនៅបាន ។ ...
នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន មានយុវជនសិស្សមួយចំនួនកំពុងប្រឈរមុខទៅ និងបញ្ហាអសកម្មមួយចំនួនដូចជា ស្រី ស្រា ល្បែង បងធំ គ្រឿងញៀន បញ្ហាទាំងអស់នេះបណ្តាលមកពី ៖ កត្តាគ្រួសារ • ភាពកក្រីក្រលំបាក ដែលជាហេតុនាំឲ្យងាយស្រួលក្នុងការទាញយុវជន • មិនបានអប់រំកូន ឬបណ្តែតបណ្តោយកូនចៅឲ្យខ្វះការអប់រំ ឬក៏ជាអ្នកដែលទម្រើសកូន • ជាប់រវល់និងការងារ មុខរបររកស៊ី ឬក៏រវល់ក្នុងការងារជាមន្រ្តីរាជការដោយមិនបានអប់រំកូនហើយមានទស្សនៈថា ការរកស៊ីចិញ្ចឹមផ្គត់ផ្គង់កូនចៅគឺជា ភារកិច្ចតែមួយរបស់គ្រួសារដែលជាហេតុធ្វើឲ្យយុវជនទាំងនោះមានឪកាសគ្រប់គ្រាន់ក្នុងការធ្លាក់ខ្ឡួនទៅក្នុងបញ្ហាអសកម្មទាំងពួងនេះ ។។ កត្តាសាលារៀន • ជីវភាពរបស់គ្រូបង្រៀនមានកម្រិតទាបជាងសិស្ស ដែលជាហេតុធ្វើឲ្យគ្រូមិនហ៊ានិយាយស្តីសិស្ស ...
លោក គូបាឆូវ បានធ្វើកំណែទម្រង់នយោបាយសេដ្ឋកិច្ច និងសង្គមដូចតទៅ ៖ • បើកឪ្យមានអ្នកវិនិយោគទុនខាងវិស័យឧស្សាហកម្មមកពីខាងក្រៅ ។ • បំផុសឪ្យមានការប្រណាំងប្រជែងតាមបែបទម្រង់សេដ្ឋកិច្ចទីផ្សារសេរី ។ • បើកឪ្យមានរបបប្រជាធិបេយ្យនៅក្នុងជួរគណបក្ស ពោលគឹ ឪ្យមានការជ្រើសរើស មន្ដ្រីដោយឆ្នោត ដើម្បីសម្ដែងការទុកចិត្ត ។ • រៀបចំឪ្យមានការបោះឆ្នោតជ្រើសរើសសមជិកសភារយៈពលរដ្ឋដែលមានគណបក្សច្រើនបានចូលរួម ។