vrean.com Latest Questions
កន្លងមកប្រទេសកម្ពុជាបានទទួលរងនូវគ្រោះធម្មជាតិដូចជា ៖ គ្រោះទឹកជំនន់ ភាពរាំងស្ងួត ការឡើងកំដៅផែនដី ការធ្វើឲ្យខូចខាតហេដ្ឋារចនាគមនាគមន៍ និងសង្គម ។
បានជានិយាយថាអាល្លឺម៉ង់គឺជាហេតុនាំឲ្យផ្ទុះសង្គ្រាមត្រជាក់គឺដោយសារ ៖ • បញ្ហាទី១ សូវៀតបានបិទច្រកចេញចូលទៅកាន់អាល្លឺម៉ង់ខាងលិច ដែលធ្វើឲ្យប៊ែរឡាំងខាងលិចត្រូវដាច់ស្បៀង និងគ្រឿងផ្គត់ផ្គង់ដែលសំខាន់មានទាំងអគ្គិសនីផងដែរ ។ នៅពេលនោះអាមេរិកបានធ្វើឆ្លើយតបដោយការប្រើស្ពានអាកាស ដែលនាំឲ្យមហាអំណាចទាំងពីរស្ទើរតែមិនអាចអត់ធ្មត់បាន ។ • បញ្ហាទី២ បញ្ហាកសាងជញ្ជាំងប៊ែរឡាំងខាងលិចនៅឆ្នាំ ១៩៦១ ដោយមានអ្នកភៀសខ្លួនពីអាល្លឺម៉ងខាងកើតត្រូវបង់ខាតនូវកម្លាំងហត្ថពលិកជំនាញ ដែលនាំឲ្យខឿនឩស្សាហកម្មរកកល់និងរលំ ។ • បញ្ហាទី៣ ការបង្កើតសហព័ន្ធអាល្លឺម៉ង់ខាងលិចតាមរយៈសន្និសិទនៅទីក្រុងឡុងព្រមទាំងបញ្ចូលសហព័ន្ធអាល្លឺម៉ង់ជាសមាជិកទី១៥ នៃអង្គការអូតង់ដែលអនុញ្ញាតិឲ្យអាល្លឺម៉ង់បំពាក់អាវុធនោះ គឺជាការគំរាមកំហែងដោយត្រង់ចំពោះសហភាពវៀត ។ ដំណាក់កាលនេះគឺជាតំណាក់កាលរត់ប្រណាំងសព្វាវុធនុយក្កេអ៊ែរ ដែលធ្វើឲ្យពិភពលោកមានការគម្រាមកំហែងផ្នែកសន្តិសុខ ។
សម័យសង្គមរាស្រ្តនិយមបានដួលរលំនៅឆ្នាំ១៩៧០ ព្រោះវិបត្តិសង្គម នយោបាយ និងសេដ្ឋកិច្ច ហើយដោយឥទ្ធិពលនៃសង្គ្រាមត្រជាក់ ។
របរជំនួញ និងទីផ្សានៅសម័យអង្គរ ៖ • នៅក្នុងរាជធានី ទីផ្សារបានបើកលក់ដូរជាររៀងរាល់ព្រឹក ។ ប៉ុន្ដែទីផ្សារសម័យនោះ ពុំទាន់មានសំណង់អាគារទេ គេសង់រោងឬខ្ទម ក្រាកន្ទេលផ្ទាល់ដី រួចតាំងផលិតផលដែលត្រូវលក់ដូរ ។ • នៅតាមជញ្ជាំងប្រាសាទអង្គរធំមានក្បាច់ចម្លាក់ស្ដីពីទស្សនីយភាពនៃការលក់ដូចនៅទីផ្សារ គេឃើញអ្នកលក់អង្គុយក្រោយកន្ទេល ដែលតាំងលក់ដូចជាត្រី ថូ ស្រាលាយផ្សំនិងឆាកកំសាន្ដ ដូចជា ការប្រជល់មាន់ ជល់ជ្រូក …។
ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសាធារណរដ្ឋខ្មែរ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ១៩៧០ ហើយរស់រានបានដោយសារតែជំនួយ យោធា ពីសហរដ្ឋអាមេរិក។ ព្រះរាជាណាចក្រកម្ពុជា បានក្លាយជាសារធាតុរដ្ឋខ្មែរ នៅថ្ងៃ០៩ ខែតុលា ឆ្នាំ ១៩៧០ហើយរស់រាន បានដោយសារតែ ជំនួយ យោធា ពីសហរដ្ឋអាមេរិក។
ការចាញ់ឬឈ្នះ របស់គណបក្សនយោបាយអាចមានផលប៉ះពាល់ដល់មន្រ្តីថា្នក់មានដូចជា តាមធម្មតា ក្នុងសង្គមប្រជាធិបតេយ្យភាគច្រើន បើគណបក្សណាមួយចាញ់ឆ្នោត នាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីនិង រដ្ឋលេខាធិការ ដែលជាសមាជិកនៃបក្សនោះក៏ចាញ់ដែរ ពោលគឺ ត្រូវចុះចេញពីតំណែង ដើម្បីទុកឲ្យសមាជិកគណបក្សដែលឈ្នះ ចូលកាន់តំណែងវិញ រីឯមន្ត្រតាមថ្នាក់ដទៃទៀតរួមទាំងបញ្ជាការកងទ័ពនគរបាល និងឩត្តមសេនីយ៏ទាំងអស់ នាយការិយាល័យប្រធាននាយកដ្ឋាននានា ព្រមទាំងបុគ្គលិករាជការថ្នាក់ក្រោមៗទាំងអស់ មិនចាញ់ជាមួយគណបក្សខ្លួនទេពោលគឺមន្ត្រីអស់ទាំងនេះ នៅតែកាន់តំណែងបច្ចុប្បន្នរបស់ខ្លួនដដែល។ រួមសេចក្តីទៅ មុខងាររបស់នាយករដ្ឋមន្រី្ត រដ្ឋមន្ត្រី និងរដ្ឋលេខាធិការ ...
ផលផ្ទះកញ្ចក់ គឺជាកាំរស្មីក្រហមអាំងប្រាភាយចេញពីផែនដីដោយមិនអាចឆ្លងកាត់បរិយាកាសចូលក្នុងលំហបាន ហើយឧស្ម័នកាបូឌីអុកស៊ីត និងឧស្ម័នផ្សេងៗ…
ក្រោយសង្រ្គាមលោកលើកទី ២ គេបានបង្កើតអង្គការ និងសហគមន៍មួយ ចំនួនដូចជា ៖ • អង្គការសហប្រជាជាតិ • អង្គការរូបិយវត្ថុអន្តរជាតិ • ធនាគារពិភពលោក • សមាគមន៍រដ្ឋនៃទ្វីបអាមេរិក • អង្គការឯកភាពបណ្ដាប្រទេសអាព្រិក • អង្គការសនិ្នសីទប្រទេសឥស្លាម • សហគមន៍អឺរ៉ុប ។ ល ។
អាស៊ាន ជាសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។